ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​រថយន្ត​១​គ្រឿង​យ៉ាង​សន្ធោសន្ធៅ ផ្អើល​សន្តិសុខ​ផ្សារ​ធំ​ថ្មី

1 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត​១​គ្រឿង​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្សារ​ធំ​ថ្មី​ទាំង​ក្បាល​ព្រលប់ នាំ​គ្នា​រត់​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ធ្វើការ​បា​.​ញ់​ពន្លត់​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​១​គ្រឿង​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ផ្សារ​ធំ​ថ្មី​ទាំង​ក្បាល​ព្រលប់ នាំ​គ្នា​រត់​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ធ្វើការ​បា​.​ញ់​ពន្លត់​ជួយ​ទាន់ ដោយ​មិន​បង្ក​ឱ្យ​ឆាបឆេះ​ខ្លាំង​ជាង​នេះ​ទៀត​នោះ​ទេ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ខាងត្បូង​ផ្សារ​ធំ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម្ចាស់​រថយន្ត​ខាងលើ បាន​យក​រថយន្ត​របស់​ខ្លួន​ម៉ាក KIA MORNING ពណ៌​ស ដែល​មាន​ស្លាក​លេខ ភ្នំពេញ​2AO.1654 មក​ចត​នៅ​ខាងត្បូង​ផ្សារ​ធំ​ថ្មី ត្រង់​ចំណុច​ផ្ទះ​លក់​មាស មួយ​កន្លែង​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ឈប់​រថយន្ត គេ​ក៏​ឃើញ​ម្ចាស់​រថយន្ត​ដើរ​ចេញ​ទៅ​ញ៉ាំ​អាហារ​បាត់​ទៅ ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​ដដែល​។ ប្រមាណ​មួយសន្ទុះ​ធំ គេ​ក៏​ស្រាប់តែ​ឃើញ​មាន​ផ្សែង និង​អណ្តាតភ្លើង​ឆេះ​ចេញពី​រថយន្ត​នោះ ចាប់ពី​ឆេះ​តិច​ទៅ​ច្រើន រហូត​ដល់​ឆាបឆេះ​ក្បាល​រថយន្ត​ផ្នែក​ខាង​មុខ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ឃើញ​ស្ថានភាព​មិន​ស្រួល ប្រជាពលរដ្ឋ​ក៏​បាន​ទាក់ទង​សុំ​ឱ្យ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ដោយសារ​ខ្លាច​អណ្ដាតភ្លើង​ឆាបឆេះ​ខ្លាំង​ជាង​នេះ ភ្នាក់ងារ​ខាង​ផ្សារ​ធំ​ថ្មី រួម​មាន​សន្តិសុខ​ប្រចាំ​បរិវេណ​ផ្សារ បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម ដោយ​យក​បំពង់​ឧស្ម័ន​បា​.​ញ់​ពន្លត់​ប្រមាណ​១៣​បំពង់ ទើប​ភ្លើង​ដែល​ឆេះ​រថយន្ត​នោះ​ថមថយ​ទៅ​វិញ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ចៀសវាង​ការ​ឆាបឆេះ​បន្ត​ទៀត ប្រជាពលរដ្ឋ​ក៏​សម្រេចចិត្ត​វា​.​យ​បំបែក​កញ្ចក់​រថយន្ត ដើម្បី​បើកទ្វារ​រថយន្ត និង​យក​ទឹក​មក​ធ្វើការ​បា​.​ញ់​ពន្លត់​បន្ថែម រហូត​ដល់​រលត់​ទាំងស្រុង និង​មិន​បង្ក​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ដើម្បី​យក​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ព្រោះ​វា​មិន​បាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ