ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុបចោល​​បំរាមគោចរ​នៅ​ទុយនីស៊ី​

14 ឆ្នាំ មុន

អាជ្ញាធរ​​​ទុយនីស៊ី​​ប្រកាស​​កាលពីថ្ងៃទី​​​១៨ ឧសភា ​​ពីការ​លុបចោល​​​បំរាម​គោចរ​ដែល​ដាក់​តាំង​​ពីថ្ងៃទី​​៧ ឧសភា មក​នៅ​​ក្នុង​ប្រទេស​​​ដើម្បី​​​រារាំង​​​ការធ្វើបាតុ​កម្ម​ដែល​បរិហារ​​​ ចំពោះ​​​ភាព​យឺត​​យ៉ាង​នៃ​ការកែទម្រង់​​​ចាប់តាំងពីកា​រផ្តួល​រំលំ​​​​ ប្រធានាធិបតី​លោក​ហ្ស៊ីនបេន ​​អាលី​ ពីខែ​មករា​មក ។​ ក្រសួង​មហាផ្ទៃ​​​អះអាង​​​ក្នុង​សេចក្តី​​​ប្រកាស​មួយ​ពីកា​រសម្រេច​​ចិត្ត​ ​លុបចោល​​​បំរាមគោចរ​ដែល​​បាន​សម្រាល​​​កាលពី​​ថ្ងៃទី​​១៤ ឧសភា ​​កន្ល​ង​មក នេះ ដោយ​​​សារ​ស្ថេរភាព​​​នៃ​​​សភាពការណ៍​សន្តិសុខ​​ក្នុងប្រទេស​។​

អាជ្ញាធរ​​​ទុយនីស៊ី​​ប្រកាស​​កាលពីថ្ងៃទី​​​១៨ ឧសភា ​​ពីការ​លុបចោល​​​បំរាម​គោចរ​ដែល​ដាក់​តាំង​​ពីថ្ងៃទី​​៧ ឧសភា មក​នៅ​​ក្នុង​ប្រទេស​​​ដើម្បី​​​រារាំង​​​ការធ្វើបាតុ​កម្ម​ដែល​បរិហារ​​​ចំពោះ​​​ភាព​យឺត​​យ៉ាង​នៃ​ការកែទម្រង់​​​ចាប់តាំងពីកា​រផ្តួល​រំលំ​​​​ប្រធានាធិបតី​លោក​ហ្ស៊ីនបេន ​​អាលី​ ពីខែ​មករា​មក ។​ ក្រសួង​មហាផ្ទៃ​​​អះអាង​​​ក្នុង​សេចក្តី​​​ប្រកាស​មួយ​ពីកា​រសម្រេច​​ចិត្ត​​លុបចោល​​​បំរាមគោចរ​ដែល​​បាន​សម្រាល​​​កាលពី​​ថ្ងៃទី​​១៤ ឧសភា ​​កន្ល​ង​មក នេះ ដោយ​​​សារ​ស្ថេរភាព​​​នៃ​​​សភាពការណ៍​សន្តិសុខ​​ក្នុងប្រទេស​។​
មនុស្ស​ប្រមាណជា​​​​១.៤០០នាក់ ​បានត្រូវ​​ចាប់​ខ្លួន​​រយៈ​ពេល​​១០ថ្ងៃ​ចុង​ក្រោយនេះ នៅ​ទុយនីស៊ី ​ក្រោយ​បាតុកម្ម ប្រឆាំង​រដ្ឋាភិបាល​​ទាំង​ឡាយ ។ ក្នុងចំណោម​​មនុស្ស​ទាំង​​នេះ ៨​នាក់ ទទួល​ការ​ចោទប្រកាន់​​ពីបទ​សម្លាប់​មនុស្ស​​ដោយចេតនា ​​៦២នាក់​ជាប់​​ចោទពី​បទរំលោភ​​​​បំពាន​​​លើរាងកាយ និងប្រើ​អំពើ​ហិង្សា​។​
ភាពតានតឹង​​មានការ​​កើនឡើង​​​នៅទុយនីស៊ី​​​ខណៈ​ជិត​ដល់​​ការបោះឆ្នោត​​​ថ្ងៃទី​​២៤ កក្កដា ​​ដែល​ត្រូវ​​ជ្រើសរើស​​​​សភាមួយ​ទទួលបន្ទុក​តាក់​តែង​​រដ្ឋ​ធម្មនុញ្ញ​ថ្មី។
ពេលទៅបំពេញទស្សនកិច្ច​​​នៅប្រទេស​បារាំង​ នាយក​រដ្ឋមន្ត្រី​​ទុយនីស៊ី​ លោក BEJI CAÏD ESSEBSI អះអាង​ប្រាប់​​​ប្រធានាធិបតី​​បារាំង​​លោកនីកូឡាស់ សាកូហ្ស៊ី ថា ការ​បោះ​​ឆ្នោត​​​នេះ​​នឹង​​ប្រព្រឹត្ត​​ទៅតាម​កាលបរិច្ឆេទ​​ដែល​បាន​គ្រោងទុក ។ នាយករដ្ឋ​មន្ត្រី​​ទុយនីស៊ី​​ និង​​ប្រធានាធិបតី​​បារាំង​អះអាង​ថា ​ទំនាក់ទំនង​​​រវាង​​បារាំង​​ និងអតីត​អាណាព្យា​បាល​​​បារាំងគឺល្អ​​ប្រសើរ​​បំផុត ៕