ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ព្រៃ​សហគមន៍​មាន​សត្វ​ទន្សោង ប្រើស ខ្ទីង និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទទៀត

6 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ប្រជា​សហគមន៍​ភ្នំ​ជម្រក​សត្វ​កំពុង​នាំ​គ្នាធ្វើ​សកម្មភាព​ល្បាត ​ដើម្បី​ដេញ​បង្អើល​ជនខិលខូច​ចូល​បរបាញ់ និង​ដាក់​អន្ទាក់​សត្វព្រៃ​នៅ​ក្នុង តំបន់​ព្រៃ​សហគមន៍ជាង​៤ពាន់​ហិច​តា​ដែល​មាន​ពពួកសត្វ​ចតុ​បាត និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​កំពុង​រស់នៅ ។ ក្នុង​សកម្មភាព​ចុះ​ធ្វើ​ល្បាត​តាម​ព្រៃ​សហគមន៍​ភ្នំ​ជំរក​សត្វ នៅ​ភូមិ​ឆ្វាំ​ង…

ខេត្តស្ទឹងត្រែង​ ៖ ប្រជា​សហគមន៍​ភ្នំ​ជម្រក​សត្វ​កំពុង​នាំ​គ្នាធ្វើ​សកម្មភាព​ល្បាត ​ដើម្បី​ដេញ​បង្អើល​ជនខិលខូច​ចូល​បរបាញ់ និង​ដាក់​អន្ទាក់​សត្វព្រៃ​នៅ​ក្នុង តំបន់​ព្រៃ​សហគមន៍ជាង​៤ពាន់​ហិច​តា​ដែល​មាន​ពពួកសត្វ​ចតុ​បាត និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​កំពុង​រស់នៅ ។

ក្នុង​សកម្មភាព​ចុះ​ធ្វើ​ល្បាត​តាម​ព្រៃ​សហគមន៍​ភ្នំ​ជំរក​សត្វ នៅ​ភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង លោក ម៉ឹង រ​ដ្ឋា ប្រធាន​សហគមន៍​នេះ​បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​អង្គការ​ដៃគូ​បាន​ដាក់​កា​មេ​រ៉​សុវត្ថិភាព ពិនិត្យ​ឃើញ​វត្តមាន​ពពួកសត្វ ខ្ទីង ទន្សោង ប្រើស​និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ទៀត ហើយ​ប្រជា​សហគមន៍​បាន​ធ្វើ​សកម្មភាព​ល្បាត​ក្នុង​មួ​យស​ប្តា​ហ៍ម្ត​ង​ដើម្បី​បង្កើន​ការ​ការពារ​។

លោក​បន្ត​ថា​ សកម្មភាព​នេះ​យើង​បាន​ដេញ​ជនខិលខូច ដែល​ឆ្លៀតឱកាស​ចូល​ព្រៃ​បរបាញ់​សត្វ​និង​ដាក់អន្ទាក់ ដែល​ជា​ករណី​ប្រឈម​ធ្វើ​ឱ្យ​បាត់បង់​ និង​ប៉ះពាល់​ដល់​សត្វ​កំពុង​រស់នៅ​ ។ លោក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​សូម​ចូលរួម​អភិរក្ស​សត្វ​ព្រៃ​ដោយ​មិន​ត្រូវ​យក​ជីវិត​សត្វ​មក​ធ្វើ​អាជីវកម្ម​នោះ​ទេ ហើយ​ក្នុង​ករណី​នេះ​ប្រជា​សហគមន៍​ដឹង​មុខសញ្ញា​ច្បាស់ និង​ដាក់ពាក្យ​បណ្តឹង​​ទៅ​មន្ត្រី​មាន​សមត្ថកិច្ច​ឱ្យ​ចាត់ការ​តាម​និ​តិ​វិធី​ ។

លោក​គាំ​សា​រ៉ាំ​ង មេឃុំ​សំអាង បាន​បញ្ជាក់​ថា​៖​កាលពី​កិច្ចប្រជុំ ប្រចាំខែ​កម្ល​ង​មក លោក​បានឱ្យ​ក្រុម​ប្រជា​ការពារ​ជួយ​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ​សម្បត្តិ​ធនធានធម្មជាតិ​ទាំងនេះ ព្រោះ​វា​ជា​សម្បត្តិ​ដែល​មាននៅ​សល់​ចុង​ក្រោយ​នៅ​ក្នុងភូមិ​ឃុំ​របស់​យើង ​។

លោក​បន្ត​ថា ជា​យុទ្ធសាស្ត្រ​របស់​មន្ទីរ​ស​រិ​ស្ថាន​បើ​បងប្អូន​ណា​មាន​ប្រ​ប្រាស់​អាវុធ​កែ​ច្នៃ​សូម​យក​មក​ប្រគល់​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​ទទួល​បានរ​ង្វ​ន់​លើកទឹកចិត្ត​ជូន​បងប្អូន​ដើម្បី​យើង​រួម​គ្នា​អភិរក្ស​ធនធានធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព​។

សូម​បញ្ចា​ក់ថា​ នៅ​ខេត្តស្ទឹងត្រែង​អាជ្ញាធរ​ខេត្ត​សហការ​ជាមួយ​ក្រសួងបរិស្ថាន បាន​ធ្វើ​ពិធី​ដុត​កម្ទេច​អាវុធ​កែ​ច្នៃ និង​អន្ទាក់​សត្វ​ចំនួន​ពីរ​លើក​រួច​មក​ហើយ ដែល​មាន​ជា​ច្រើន​ពាន់​ដើម ក្នុង​នោះ​នៅ​ស្រុក​សៀម​ប៉ា​ង​មួយ​លើក និង​ស្រុក​សៀម​បូក​មួយ​លើក ដើម្បី​បង្ហាញ់​ពី​ការ​រឹត​បន្តឹង​ផ្នែក​ច្បាប់​និង​ដាស់​ស្មារតី​ប្រជា​ជល​រដ្ឋ​យើង​ឱ្យ​ស្រឡាញ់​ធនធានធម្មជាតិ​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ