ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ទន្សោង​គោព្រៃ​… តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ រថយន្ត​យី​ឌុ​ប​ធុន​យក្ស ស្លាក​យីហោ «K​ដឹក​ជ​ញ្ជួ​ន​2023» សង្ស័យ​ដឹក​ទំនិញគេចពន្ធ​ចេញ​តាម​ច្រករបៀង​ទួល​ស្ដី

1 ឆ្នាំ មុន
  • ស្វាយរៀង

មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ជា​ច្រើន​គ្រឿង សង្ស័យ​ថា ដឹក​ទំនិញគេចពន្ធ​ជា​ច្រើន​ប្រភេទ​លួ​.​ច​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​នៃ​ច្រក​ទ្វារ​ព្រំដែន​ទួល​ស្ដី ស្ថិត​នៅ​ក្នុងភូមិ​កោះ​ឬ​ស្សី ឃុំ​ទួល​ស្ដី ស្រុក​ច​ន្ទ្រា ដូច​ហែ​កឋិន ធ្វើ​ឱ្យ​មហាជន​ដាក់​ការ​សង្ស័យ​ថា

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ជា​ច្រើន​គ្រឿង សង្ស័យ​ថា ដឹក​ទំនិញគេចពន្ធ​ជា​ច្រើន​ប្រភេទ​លួ​.​ច​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​នៃ​ច្រក​ទ្វារ​ព្រំដែន​ទួល​ស្ដី ស្ថិត​នៅ​ក្នុងភូមិ​កោះ​ឬ​ស្សី ឃុំ​ទួល​ស្ដី ស្រុក​ច​ន្ទ្រា ដូច​ហែ​កឋិន ធ្វើ​ឱ្យ​មហាជន​ដាក់​ការ​សង្ស័យ​ថា ទំនងជា​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទទួល​បាន​សំណែន​ហើយ​មើលទៅ ទើប​គ្មាន​ការ​បង្ក្រាប​បែប​នេះ គឺ​ដឹក​ទៅ​ដល់​ព្រំដែន​យ៉ាង​រលូន​ទៅ​ហោង​… ហេ​! ហេ​! ។

មហាជន​ទម្លាយ​ករណី​ឈ្មួញ​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំ​ណុ​ច្រករបៀង​ទួល​ស្តី ស្ថិត​ក្នុង​ឃុំ​ទួល​ស្តី ស្រុក​ច​ន្ទ្រា​។

បើ​តាម​ប្រភព​ពី​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​ទួល​ស្ដី ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា «​ករណី​ក្រុម​ឈ្មួញ​លួ​.​ច​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ទាំង​ខុសច្បាប់​នេះ មាន​រយៈពេល​ជា​យូរ​មក​ហើយ គឺ​ក្រុម​ឈ្មួញ​បាន​ដឹក​ទំនិញ​តាម​រថយន្ត​យី​ឌុ​ប​ដែល​មាន​ស្លាក​យីហោ «K ដឹក​ជ​ញ្ជួ​ន 2023» ចេញ​ពេល​ថ្ងៃ និង​ពេល​យប់​។ ហើយ​ក៏​មិន​បានដឹង​ថា តើ​បង់ពន្ធ​ជូន​មន្ត្រី​គយ ឬ​យ៉ាងណា​ទេ? ក៏​ប៉ុន្តែ​បើ​ពិនិត្យ​នៅ​ច្រករបៀង​នេះ មិនឃើញ​មាន​មន្ត្រី​គយ​ណា​ម្នាក់​មក​ពិនិត្យ ឬ​បង់ពន្ធ​ដែរ ដូច​គេ​និយាយ​ណាត់គ្នា​នៅ​ទីតាំង​ណាមួយ មិន​អត់​ទេ​»​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ទំនិញគេចពន្ធ​ទាំងនោះ រួម​មាន ៖ គ្រឿង​អេ​ឡេច​ត្រូ​និ​ច (​ម៉ាស៊ីនត្រជាក់ ទូទឹកកក​), ស្រា​ដប​, បារី​, ស្ករ​.​ស ។​ល​។

ចំណែក​កម្មករ​លើក​ទំនិញ​ម្នាក់ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា «​យប់​ខ្លះ​ក៏​មាន​បង្កប់​ឈើ​ប្រណីត​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ផង​ដែរ​»​។ ប្រភព​ដដែល​បង្ហើប​ទៀត​ថា «​ពេល​ផ្ទេរ​ទំនិញ​ឆ្លង​ដែន គឺ​ពួក​គេ​ឃើញ​មាន​មន្ត្រី មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន បាន​ទៅ​យក​ប្រាក់​ក្បាល​រថយន្ត​ពី​ឈ្មួញ​យ៉ាង​ពពាក់ពពូន​ដាក់​ហោ​ប៉ាវ​»​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល គឺ​គ្មាន​អ្នក​ទទួល​។ ចំណែក​អ្នក​ទទួល​បាន​ឆ្លើយ​ថា «​សូម​សួរ​ទៅ​ស្ថាប័ន​ជំនាញ​ទៅ​»​។

អ្នក​រស់នៅ​តំបន់​ច្រករបៀង​ខាងលើ និយាយ​ពេញ​ៗ​មាត់​ថា មន្ត្រី​ប្រចាំការ​នៅ​ទីនោះ​កំពុង​ត្រូវប៉ាន់​ធំ​ណាស់ តូច​ស៊ី​តាម​តូច ធំ​ច្រា​.​ស់​ច្រំ​តាម​ធំ ដូច​ទន្សោង​គោព្រៃ ព្រោះ​បាន​មើលឃើញ​ថា សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រករបៀង​ទួល​ស្តី កំពុង​តែបើ​កដៃ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ទាំង​យប់ ទាំង​ថ្ងៃ ហើយ​សង្ស័យ​ថា ជា​ទំនិញគេចពន្ធ ដោយ​នាំ​ឱ្យ​បាត់​ចំណូល​ចូល​របស់​រដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ