ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ភ័យ​ស្លន់​ទៅ​ពន្លះ​ម៉ូតូ​១​គ្រឿង​ពេញទំហឹង ក្រោយ​ឆក់​មិន​សម្រេច ជន​រង​គ្រោះ​ស្រែក​ផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆ​.​ក់​កាបូបស្ពាយ​ពី​ជនបរទេស​មិន​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​បែរជា​ទៅ​បុ​.​ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆ​.​ក់​កាបូបស្ពាយ​ពី​ជនបរទេស​មិន​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​បែរជា​ទៅ​បុ​.​ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពេញទំហឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ខាង​មុខ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ផា​ន វា​រះ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខ​របរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជនបរទេស​ម្នាក់​បាន​ដើរ​ថ្មើរជើង​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1KG-9091 ជិះ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​កើត​ទៅ​លិច បញ្ច្រាសទិស​ដៅ​ចរាចរណ៍ និង​តាម​ពីក្រោយ​ជនបរទេស រួច​ក៏​ធ្វើ​សកម្មភាព​ឆ​.​ក់​កាបូប​លុយ​ពី​ជនបរទេស​ដែល​កំពុង​ស្ពាយ​នឹង​ខ្លួន តែ​មិន​បាន​សម្រេច​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ ក៏​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទាំង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ហើយ​ក៏​ជ្រុល​ទៅ​បុ​.​ក​ចំ​ពីមុខ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក PCX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1HI-6222 ដែល​ជិះ​ដោយ​បុរស​ម្នាក់ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​ជនសង្ស័យ​វិញ​បាន​សន្លប់​ស្ដូកស្ដឹង​មួយ​ស្ទុះ​ក៏​ដឹងខ្លួន​ឡើង​វិញ បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ