ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ ​IMF យល់ព្រម​លាលែង​ចេញពីតំណែង​

14 ឆ្នាំ មុន

អគ្គ​នាយក​​មូលនិធិ​​​រូបិយវត្ថុ​​​អន្តរជាតិ (IMF) លោក Dominique Strauss-Kahn បាន​​​សម្រេច​សុំ​លាលែង​​ចេញពីតំណែង​​ហើយ​​​​ ចំ​ពេល​មាន​​ការអំពាវ​នាវ​​​​ជា​បន្ត​​ឱ្យលោក​​លាលែង​​​ចេញពីតំណែង​​ក្រោយពី ​​លោកត្រូវ​​នាំខ្លួន​​​ដាក់​ពន្ធនា​គារ​ពីបទ​​ចោទប្រកាន់​​រំលោ.ភ​ បំពានផ្លូវ​ភេទ​​លើស្ត្រី​​អ្នកបម្រើ​​​​មួយរូបនៅ​​​សណ្ឋាគារ​មួយ​​ ក្នុងទីក្រុង​​ញូវយ៉ក ។ ​ក្នុងលិខិត​​ខ្លី​មួយ​ច្បាប់​ផ្ញើ​​​ជូនក្រុម​ប្រឹក្សា​​ប្រតិបត្តិការ​​​ IMF កាលពីល្ងាច​ថ្ងៃទី​​​១៨ ឧសភា ​​លោក Dominique Strauss-Kahn ​អះអាង​ថា លោក​មិ​នបាន​​ប្រព្រឹត្ត​​អ្វី​ខុស​​នោះទេ

អគ្គ​នាយក​​មូលនិធិ​​​រូបិយវត្ថុ​​​អន្តរជាតិ (IMF) លោក Dominique Strauss-Kahn បាន​​​សម្រេច​សុំ​លាលែង​​ចេញពីតំណែង​​ហើយ​​​​ ចំ​ពេល​មាន​​ការអំពាវ​នាវ​​​​ជា​បន្ត​​ឱ្យលោក​​លាលែង​​​ចេញពីតំណែង​​ក្រោយពី​​លោកត្រូវ​​នាំខ្លួន​​​ដាក់​ពន្ធនា​គារ​ពីបទ​​ចោទប្រកាន់​​រំលោភ​បំពានផ្លូវ​ភេទ​​លើស្ត្រី​​អ្នកបម្រើ​​​​មួយរូបនៅ​​​សណ្ឋាគារ​មួយ​​ក្នុងទីក្រុង​​ញូវយ៉ក ។ ​ក្នុងលិខិត​​ខ្លី​មួយ​ច្បាប់​ផ្ញើ​​​ជូនក្រុម​ប្រឹក្សា​​ប្រតិបត្តិការ​​​ IMF កាលពីល្ងាច​ថ្ងៃទី​​​១៨ ឧសភា ​​លោក Dominique Strauss-Kahn ​អះអាង​ថា លោក​មិ​នបាន​​ប្រព្រឹត្ត​​អ្វី​ខុស​​នោះទេ ហើយ​​លោកថ្លែង​ថា​ ពេលនេះ លោក​​​​សុខចិត្ត​​​លាលែង​ចេញពីតំណែង​ ដើម្បីទុក​​​​កេរ្តិ៍​ឈ្មោះ​​​ឱ្យស្ថាប័ន IMF ដែលលោក​​បាន​​បម្រើ​​ការ​ងារ​ជា​អគ្គនាយក​​ប្រកប​ដោយ​​​ភាព​ស្មោះ​ត្រង់​​​ និងការ​លះបង់ ។​
លោក Dominique Strauss-Kahn ថ្លែង​ថា ​«សរុប​​មក​ខ្ញុំ​​​ចង់​និយាយ​ថា​​ ខ្ញុំ​​​សូមបដិសេធ​​​រាល់ការ​ចោទប្រកាន់​​​​​ប្រឆាំង​ខ្ញុំទាំងអស់​» ។​
លោក Dominique បាន​សម្រេច​​​​លាលែង​​​ចេញពីតំណែង​​ប្រមុខ IMF ក្រោយ​ពី​​មេធាវីរបស់​លោកកំពុង​​រៀបចំ​ឯកសារ​​​​ដាក់​​ពាក្យ​បណ្តឹង​​​ទៅ​​​សាលាឧទ្ធរណ៍​​ និង​តុលា​ការ​​​កំពូល​ក្រុងញូវយ៉ក​​​ទាមទារ​ឱ្យ​ដោះលែង​រូប​​​​លោក។​
ក្រោយពី​​​ត្រូវ​ចាប់ខ្លួន​​​ពីបទចោទ​ប្រកាន់​​​​ប៉ុនប៉ង​​រំលោភបំពាន​​ផ្លូវភេទ​លើ​​ស្ត្រី​បម្រើ​​​​សណ្ឋា​គារ​នោះ​​ លោក Dominique Strauss-Kahn បាន​យល់​ព្រម​បង់ប្រាក់​ចំនួន​១​លានដុល្លារ​អាេម​រិក ​សុំ​នៅ​​ក្រៅឃុំ ប៉ុន្តែ​​សំណើ​របស់​​​លោកត្រូវ​តុលាការ​​ក្រុងញូវយ៉ក​​​ច្រានចោល ។ ការចាប់ខ្លួន​លោក​​ Dominique Strauss-Kahn ទាក់ទាញ​ឱ្យ​មានការ​ចាប់អារម្មណ៍​​នៅទូទាំង​ពិភព
លោក ៕