ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អវកាសយានិក​ចិនវ័យក្មេង​១​ក្រុម​ត្រូវ​បញ្ជូន​ទៅ​ស្ថានីយ​អវកាស

6 ខែ មុន

ប្រទេស​ចិន ៖ ចិន​បាន​បញ្ជូន​កាលពី​ថ្ងៃ​ទី​២៦​តុលា នូវ​អវកាសយានិក​វ័យក្មេង​៣​រូប​ក្នុង​នោះ​មាន​

ប្រទេស​ចិន ៖ ចិន​បាន​បញ្ជូន​កាលពី​ថ្ងៃ​ទី​២៦​តុលា នូវ​អវកាសយានិក​វ័យក្មេង​៣​រូប​ក្នុង​នោះ​មាន​អវកាសយានិក​វ័យក្មេង​បំផុត​របស់​ខ្លួន​មួយ​រូប ទៅ​កាន់​ស្ថានីយ​អវកាស​TIANGONG ជាមួយ​មហិច្ឆតា​ពង្រឹង​ចំណេះដឹង ខាង​ការ​ហោះហើរ​នៃ​យាន​មាន​មនុស្ស​ជិះ​ទៅ​កាន់​ភព​ព្រះ​ចន្ទ​នា​ឆ្នាំ​២០៣០​ខាង​មុខ​នេះ​។

បេសកកម្ម​របស់​យាន​SHENZHOU-17 ត្រូវ​បាញ់​បញ្ជូន​ដោយ​កាំជ្រួច​LONGUE MARCHE 2F នា​វេលា​ម៉ោង​១១​និង​១៤​នាទី​ម៉ោង​ក្នុងស្រុក នៅ​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​JIUQUAN តំបន់​វាយ​ខ្សាច់​GOBI ។ នេះ​បើ​តាម​រូបភាព​នានា​ផ្សាយ​ដោយ​ទូរទស្សន៍​ចិន​CCTV ។ ក្នុង​ចំណោម​អវកាសយានិក​ទាំង​៣​រូប​ដែល​បញ្ជូន​ទៅ​នោះ មាន​មេបញ្ជាការ​TANG HONGBO កើត​ខែតុលា​ឆ្នាំ​១៩៧៥ សហសេវិក​លោក​TANG SHENGJIE​អាយុ​៣៣​ឆ្នាំ ព្រមទាំង​លោក​JIANG XINLIN អាយុ​៣៥​ឆ្នាំ​។

យានអវកាស​នោះ​ត្រូវ​ទៅ​ភ្ជាប​ជាមួយ​ស្ថានីយ​អវកាស​TIANGONG​ប្រមាណ​៦​ម៉ោង​កន្លះ​ក្រោយ​ការ​បាញ់​បង្ហោះ​។ ការ​ស្នាក់​អាស្រ័យ​របស់​អវកាសយានិក​ក្នុង​ស្ថានីយ​អវកាស​មាន​រយៈពេល​៦​ខែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ