ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ព្រមា.ន​ថា AI អាច​ធ្វើ​ឱ្យ​ការ​គំរា.មកំហែង​​តាម​អ៊ីនធឺណិត​កាន់តែ​អាក្រក់

6 ខែ មុន

អង់គ្លេស ៖ របាយការណ៍​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស បាន​បង្ហាញ​ថា នៅ​ឆ្នាំ ២០២៥ បញ្ញា​សិប្ប

អង់គ្លេស ៖ របាយការណ៍​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស បាន​បង្ហាញ​ថា នៅ​ឆ្នាំ ២០២៥ បញ្ញា​សិប្បនិម្មិត ដែល​ត្រូវ​បាន​ស្គាល់​ថា AI អាច​បង្កើន​ហានិភ័យ នៃ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បំផ្លាញ​ការ​ជឿ​ទុកចិត្ត​លើ​មាតិកា​អន​ឡាញ​ផង​ដែរ​។ បច្ចេកវិទ្យា​នេះ ថែម​ទាំង​អាច​ជួយ​រៀបចំ​ផែនការ​វាយប្រហារ​ជីវសាស្ត្រ ឬ​គីមី​ដោយ​ក្រុម​ភេរវ​ករ​ផង​ដែរ​។

យ៉ាងណាមិញ អ្នកជំនាញ​មួយ​ចំនួន​បាន​ចោទសួរ​ថា តើ​បច្ចេកវិទ្យា AI នឹង​វិវត្តន៍​ដូច​ការ​ព្យាករណ៍​ដែរ​ឬទេ? នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក រី​ស៊ី ស៊ូ​ណា​ក់ (Rishi Sunak) ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្ហាញ​ពី​ឱកាស និង​ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយ​បច្ចេកវិទ្យា AI នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣​។

របាយការណ៍​របស់​រដ្ឋាភិបាល​អង់គ្លេស​ពិនិត្យ​ទៅ​លើ AI ជំនាន់​ថ្មី គឺជា​ប្រភេទ​ប្រព័ន្ធ ដែល​បច្ចុប្បន្ន​មាន​ឥទ្ធិពល​ដល់​ឧបករណ៍​ជំនួយ​ស្វ័យប្រវត្តិ Chatbot និង​កម្មវិធី​បង្កើត​រូបភាព​ដ៏​ពេញ​និយម​។ របាយការណ៍​ដដែល​បាន​ព្រមាន​ថា នៅ​ឆ្នាំ ២០២៥ AI ជំនាន់​ថ្មី អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប្រមូលផ្តុំ​ចំណេះដឹង​លើ​ការ​វាយប្រហារ ដោយ​ភេរវ​ករ ដែល​មិនមែន​ជា​រដ្ឋ រួម​ទាំង​សម្រាប់​អាវុធ​គីមី ជីវសាស្ត្រ និង​វិទ្យុសកម្ម ខណៈ​ពេល​ដែល​ក្រុមហ៊ុន​មួយ​ចំនួន កំពុងធ្វើការ​ដើម្បី​ទប់ស្កាត់​លើ​បញ្ហា​នេះ ហើយ​ប្រសិទ្ធភាព​នៃ​ការ​ការពារ​ទាំងនេះ គឺ​ខុស​ៗ​គ្នា​។ របាយការណ៍​ក៏​បាន​ព្រមាន​ទៀត​ថា នៅ​ឆ្នាំ ២០២៥ វា​ទំនងជា AI ក៏​នឹង​ជួយ​បង្កើត​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​ដ៏​ខ្លាំងក្លា ដែល​មាន​ល្បឿន​លឿន ប្រសិទ្ធភាព និង​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ផង​ដែរ​។

លោក Joseph Jarnecki ដែល​ស្រាវជ្រាវ​លើ​ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត នៅ​វិទ្យាស្ថាន Royal United Services បាន​លើក​ឡើង​ថា AI អាច​ជួយ​សម្រួល​ដល់​ពួក​ហេ​ក​ឃឺ (Hacker) ជា​ពិសេស​ក្នុង​ការ​យកឈ្នះ​លើ​ការ​លំបាក​របស់​ពួក​គេ ដើម្បី​ធ្វើ​ត្រាប់​តាម​ភាសា​កូដ​ផ្លូវការ​។

របាយការណ៍​មួយ​នេះ បាន​កើតឡើង​មុន​សុន្ទរកថា​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣ ដែល​គាត់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កំណត់​អំពី​របៀប​ដែល​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​មាន​គោលបំណង​ធ្វើ​ឱ្យ AI មាន​សុវត្ថិភាព និង​បង្កើត​ចក្រភព​អង់គ្លេស​ជា​អ្នកដឹកនាំ​ពិភពលោក​ក្នុង​សុវត្ថិភាព AI ៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ