ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្មប្រឆាំង​វិបត្តិ​​សេដ្ឋកិច្ច​​ និង​អត្រា​អ្នក​​អត់ការងារធ្វើ​​​​​ខ្ពស់​​​នៅអេស្ប៉ាញ​

14 ឆ្នាំ មុន

បាតុកម្មប្រឆាំង​​​វិបត្តិ​សេដ្ឋកិច្ច​​​​ និងអាត្រា​​​អ្នក​អត់ការងារធ្វើ​ខ្ពស់​នៅប្រទេស​​​អេស្ប៉ាញ​​បាន​ផ្ទុះ​ឡើង​ ​​ជាថ្មីទៀត​​កាលពីថ្ងៃទី​​១៨ ឧសភា ​កន្លង​មក ​​នៅពេល​បណ្តាញព័ត៌​មាន​​​សង្គម​បាន​បញ្ឆេះ​​​ឱ្យហ្វូងបាតុករ​​​ ចេញធ្វើបាតុកម្ម​នៅ​តាមផ្លូវ​​មុន​ពេល​​រៀបចំការបោះឆ្នោត​​តំបន់ដែល​​នឹង​ រៀប​ចំ​ឡើង​រយៈ​ពេល​២-៣ថ្ងៃ​ទៀត​ ។ ​ក្នុងអំឡុងពេល​នោះ មនុស្សជាច្រើន​​​ពាន់​នាក់​​​​បាន​ប្រមូល​ផ្តុំគ្នា​នៅទីលាន​ភាគកណ្តាល​ ក្រុង​​ម៉ាឌ្រីដ ​​ដែលជា​កន្លែង​​មាន​បាតុកម្ម​​ទ្រង់​ទ្រាយ​ធំ​មួយ កាលពី​ថ្ងៃ​ទី​​១៥ ឧសភា ​កន្លងមក។

បាតុកម្មប្រឆាំង​​​វិបត្តិ​សេដ្ឋកិច្ច​​​​ និងអាត្រា​​​អ្នក​អត់ការងារធ្វើ​ខ្ពស់​នៅប្រទេស​​​អេស្ប៉ាញ​​បាន​ផ្ទុះ​ឡើង​​​ជាថ្មីទៀត​​កាលពីថ្ងៃទី​​១៨ ឧសភា ​កន្លង​មក ​​នៅពេល​បណ្តាញព័ត៌​មាន​​​សង្គម​បាន​បញ្ឆេះ​​​ឱ្យហ្វូងបាតុករ​​​ចេញធ្វើបាតុកម្ម​នៅ​តាមផ្លូវ​​មុន​ពេល​​រៀបចំការបោះឆ្នោត​​តំបន់ដែល​​នឹង​រៀប​ចំ​ឡើង​រយៈ​ពេល​២-៣ថ្ងៃ​ទៀត​ ។ ​ក្នុងអំឡុងពេល​នោះ មនុស្សជាច្រើន​​​ពាន់​នាក់​​​​បាន​ប្រមូល​ផ្តុំគ្នា​នៅទីលាន​ភាគកណ្តាល​ក្រុង​​ម៉ាឌ្រីដ ​​ដែលជា​កន្លែង​​មាន​បាតុកម្ម​​ទ្រង់​ទ្រាយ​ធំ​មួយ កាលពី​ថ្ងៃ​ទី​​១៥ ឧសភា ​កន្លងមក។
អ្នករៀបចំ​​ធ្វើបាតុកម្ម​​នោះនិយាយ​ថា ក្រុម​បាតុករ​​ជាច្រើន​រយនាក់​បាន​​បោះជំរំ​ស្នាក់នៅ​​តំបន់​​​នេះ​នៅ​ពេលរំលងអធ្រាត្រ​​​ ចំណែក​បាតុ​កម្ម​​​ស្រដៀង​គ្នា​​នេះបានកើតឡើង​​នៅ​ក្នុងទីក្រុង​​បាសេឡូ​ណា និងទីក្រុង​​ដទៃទៀត ។​
អ្នក​​នាំពាក្យ​​​ក្រុមមួយឈ្មោះ​​​ «លទ្ធិ​​​​ប្រជា​ធិប​តេយ្យ​ពិត» លោក JON Aguirre Such និយាយថា បញ្ហាសេដ្ឋកិច្ច​​​ និងអត្រា​​​អ្នកអត់ការ​ងារ​​ធ្វើ​​ខ្ពស់ជា​បុព្វហេតុ​​ចម្បង​នាំ​ឱ្យមានបាតុ​កម្ម​​​នេះ​។​
បាតុកម្មនេះកើតឡើង​​​នៅពេលការធ្វើយុទ្ធ​នាការ​​​ឃោសនា​​បោះឆ្នោត​ក្នុង​​​តំបន់​​​ជិតចូលមក​ដល់ ៕