ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីរី ៖ ​​ស្លា.ប់យ៉ាង​តិច8​​នាក់​នៅ​​​ភាគខ​ាង​លិចប្រទេស​

14 ឆ្នាំ មុន

ការអំពាវ​នាវ​​ឱ្យមាន​កូដ​កម្ម​ទូទៅនៅស៊ីរី​​មានការធ្វើ​តាម​​​តិច ក៏ប៉ុន្តែ​​​​ការស្លា.ប់​​​ជនស៊ីវិល​​ជា​ច្រើន​​​នាក់ត្រូវ​​បានរាយការណ៍​​​ នៅភាគខាង​លិច​ប្រទេស ខណៈ​ដែល​ប្រធានាធិបតី​ប្រទេសនេះ​​លោក​បាចា​ អាល់​អាសាដ ​​អះអាង​ថា ​វិបត្តិ​​​​កំពុង​​ឈានទៅ​បញ្ចប់ ។​ ប្រឈមមុខ​​ចំពោះ​​​ការបន្តបង្ក្រាប​​ចលនា​​​តវ៉ា​ដែល​​​ចាប់តាំងពីថ្ងៃទី​​ ១៥ មីនា មក ​បណ្តាល​ឱ្យ​មនុស្សស្លា.ប់​យ៉ាង​​​តិច​​​៨៥០​នាក់ ​​(យោងតាម​​​បណ្តាអង្គការ​ក្រៅរដ្ឋាភិបាល និង​ អ.ស.ប) ហើយ​មនុស្ស​​ជាង​​​៨.០០​០នាក់ ​ត្រូវចាប់ខ្លួន​​​​ រួច​ពល​​រដ្ឋ​​​ស៊ីរី​​ច្រើនពាន់នាក់រត់​ភៀសខ្លួន​​​​ សហរដ្ឋ​អាេមរិក​​​ និង​សហភាពអឺរ៉ុប ប្រកាស​ពី​​ការ​ដាក់​ទណ្ឌ​កម្ម​​ថ្មីៗ​ប្រឆាំង​​របបស៊ីរី ។​

ការអំពាវ​នាវ​​ឱ្យមាន​កូដ​កម្ម​ទូទៅនៅស៊ីរី​​មានការធ្វើ​តាម​​​តិច ក៏ប៉ុន្តែ​​​​ការស្លាប់​​​ជនស៊ីវិល​​ជា​ច្រើន​​​នាក់ត្រូវ​​បានរាយការណ៍​​​នៅភាគខាង​លិច​ប្រទេស ខណៈ​ដែល​ប្រធានាធិបតី​ប្រទេសនេះ​​លោក​បាចា​ អាល់​អាសាដ ​​អះអាង​ថា ​វិបត្តិ​​​​កំពុង​​ឈានទៅ​បញ្ចប់ ។​ ប្រឈមមុខ​​ចំពោះ​​​ការបន្តបង្ក្រាប​​ចលនា​​​តវ៉ា​ដែល​​​ចាប់តាំងពីថ្ងៃទី​​១៥ មីនា មក ​បណ្តាល​ឱ្យ​មនុស្សស្លាប់​យ៉ាង​​​តិច​​​៨៥០​នាក់ ​​(យោងតាម​​​បណ្តាអង្គការ​ក្រៅរដ្ឋាភិបាល និង​ អ.ស.ប) ហើយ​មនុស្ស​​ជាង​​​៨.០០​០នាក់ ​ត្រូវចាប់ខ្លួន​​​​ រួច​ពល​​រដ្ឋ​​​ស៊ីរី​​ច្រើនពាន់នាក់រត់​ភៀសខ្លួន​​​​ សហរដ្ឋ​អាេមរិក​​​ និង​សហភាពអឺរ៉ុប ប្រកាស​ពី​​ការ​ដាក់​ទណ្ឌ​កម្ម​​ថ្មីៗ​ប្រឆាំង​​របបស៊ីរី ។​
សកម្មជន​សិទ្ធិមនុស្ស​​​២នាក់​​រាយការណ៍​ប្រាប់ AFP ថា ជន​ស៊ីវិល​​យ៉ាង​តិច​​៨​នាក់ ​បាន​ត្រូវស្លាប់​​​កាលពីថ្ងៃទី​​១៨ ឧសភា នៅ​ក្រុង TALL KALAKH ជាទីក្រុង​​​មួយជាប់​ក្នុង​​ការ​​ឡោមព័ទ្ធ​​​​ចាប់តាំង​ពី​​ច្រើនថ្ងៃ​មក​ហើយ ។ ​​ពួក​គេ​រៀបរាប់​​​ពីការ​វាយប្រហារ​ក្នុង​​​ទីក្រុងនេះ​​ និង​ការបាញ់​​រះដោយកាំភ្លើង​​យន្ត ។ ​មនុស្សច្រើន​​​​នាក់​ត្រូវ​របួស​ដេក​រដូក​រណែល​តាមដងវិថី​​ដោយ​គ្មាន​នរណា​ដឹកទៅព្យាបាល ៕