ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឃើញ​គេ​ដើរ​តាម​ផ្លូវ​អាណិត​ក៏​ជូន​ទៅ​ផ្ទះ បែរជា​ត្រូវ​នាំ​ទៅ​ឱ្យ​បក្សពួក​ដែល​អង្គុយ​ចាំ​ប្ល​.​ន់

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​ក៏​បាន​ជួប​ជាមួយនឹង​ជនសង្ស័យ​២​នាក់​ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ ហើយ​ក៏​ហៅ​គេ​ជិះ លុះ​ពេល​ទៅ​ដល់​ផ្លូវ​ស្ងាត់ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ទាំង​២​នាក់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​ក៏​បាន​ជួប​ជាមួយនឹង​ជនសង្ស័យ​២​នាក់​ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ ហើយ​ក៏​ហៅ​គេ​ជិះ លុះ​ពេល​ទៅ​ដល់​ផ្លូវ​ស្ងាត់ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ទាំង​២​នាក់​វា​.​យ​ប្ល​.​ន់​យក​ម៉ូតូ​បាន​សម្រេច​តែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ជាប់​របង​អង្ការ PSE ផ្លូវលំ ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​នេះ​មានឈ្មោះ ឆាន ឌី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ឬ​ស្សី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ​។

បើ​តាម​ប្រភព​ព័ត៌មាន បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ ភ្នំពេញ​2JM-2622 ទើបតែ​ជិះ​ចេញ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ ចំណុច​ផ្លូវ​២០០៤ ក្នុង​គោលបំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ភូមិ​ឬ​ស្សី ដោយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ស្រឿង​ៗ​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ជិះ​មក​ដល់​ចំណុច​ខាងក្រោម​ស្ពាន​អាកាស ក៏​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​កំពុង​តែ​ដើរ​តាម​ផ្លូវ ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​មានចិត្ត​អាណិត ក៏​បាន​ហៅ​ជនសង្ស័យ​ជិះ ដើម្បី​ជូន​ទៅ​ផ្ទះ​។ ហើយ​ជនសង្ស័យ​ក៏​ព្រម​ជិះ ហើយ​គ្រានោះ​ជន​រង​គ្រោះ​បានឱ្យ​ជនសង្ស័យ​ជា​អ្នក​ឌុ​ប លុះ​ជិះ​ឌុ​ប​គ្នា​ទៅ​ដល់​ចំណុច​កើតហេតុ ក៏​ជួប​ជាមួយ​បក្សពួក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​កំពុង​អង្គុយ​ចាំ​នៅ​ទីនោះ​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ដេញ​ជន​រង​គ្រោះ​ឲ្យ​ចុះ​ពីលើ​ម៉ូតូ ភ្លាម​ៗ​នោះ​បក្សពួក​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ទៀត ក៏​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្ដង ដោយឡែក​ម្នាក់​​ទៀត​បាន​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​រត់គេច​ខ្លួន​បាត់​ទៅ​។ ពេល​នោះ​ដែរ ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ និង​រត់​ដេញ​តាម​ពីក្រោយ​ម៉ូតូ​ធ្វើ​អោយ​បក្សពួក​ដែល​វា​.​យ​ជន​រង​គ្រោះ​នោះ នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​ដែរ​។

បើ​តាម​ជន​រង​គ្រោះ ក៏​បាន​បញ្ជាក់​ដែរ​ថា ខ្លួន​តែងតែ​ធ្វើ​ល្អ​បែប​នេះ​រហូត​មក ដោយ​មាន​ម្តងនោះ ខ្លួន (​ជន​រង​គ្រោះ​) បាន​ឲ្យ​ម៉ូតូ​ទៅ​អ្នកធ្វើការ​ជាមួយ​គ្នា​ដែល​ទើបតែ​ស្គាល់គ្នា​បាន​២​ថ្ងៃ ខ្ចី​ជិះ​ទៅ​ទិញ​ម្ហូប តែ​បែរជា​ត្រូវ​គេ​យក​ទៅ​បញ្ចាំ​ទៅ​វិញ​។ ប៉ុន្តែ​ក៏​បាន​ដោះស្រាយ​គ្នា ហើយ​ក៏​យក​ម៉ូតូ​បាន​មក​វិញ​ដែរ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ធ្វើការ​អន្តរាគមន៍ និង​នាំ​ជន​រង​គ្រោះ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​បែក​ក្អម ដើម្បី​ដាក់​ពាក្យបណ្ដឹង​តាម​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ