ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ព្រ.មា.ន​ថា​សង្គ្រាម​អ៊ីស្រាអែល​នឹង​បង្ក​បញ្ហា​សម្រាប់​សេដ្ឋ​កិច្ច​ពិភព​លោក

10 ខែ មុន

​​សង្គ្រាម​រវាង​ក្រុម​ហាម៉ាស់ និង​អ៊ីស្រាអែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​។ ខាង​លើ​នេះ​ជា​​ការ​​លើក​ឡើង​​របស់​​​​ប្រធាន​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ (IMF)។ លោក​ស្រី​យល់​ថា​​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ពិភព​លោក​កំពុង​ជួប​នឹង​ភាព​ផុយ​ស្រួយ​​ស្រាប់​ទៅ​ហើយ​ ហើយ​​ថែម​វិបត្តិ​នៅ​អ៊ីស្រាអែល និង​ហ្កាហ្សា​​​​មួយ​ទៀត។ ដូច​នេះ វា​​​រឹត​តែ​បង្ក​បញ្ហា​​ ឬ​ទុក្ខ​ជាន់​លើ​ទុក្ខ​​​​​។…

​​សង្គ្រាម​រវាង​ក្រុម​ហាម៉ាស់ និង​អ៊ីស្រាអែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​។ ខាង​លើ​នេះ​ជា​​ការ​​លើក​ឡើង​​របស់​​​​ប្រធាន​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ (IMF)។ លោក​ស្រី​យល់​ថា​​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ពិភព​លោក​កំពុង​ជួប​នឹង​ភាព​ផុយ​ស្រួយ​​ស្រាប់​ទៅ​ហើយ​ ហើយ​​ថែម​វិបត្តិ​នៅ​អ៊ីស្រាអែល និង​ហ្កាហ្សា​​​​មួយ​ទៀត។ ដូច​នេះ វា​​​រឹត​តែ​បង្ក​បញ្ហា​​ ឬ​ទុក្ខ​ជាន់​លើ​ទុក្ខ​​​​​។

​លោក​ស្រី​សូម​ឱ្យ​​ក្រឡេក​​មើល​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នៅ​ប្រទេស​ជិត​ខាង​អ៊ីស្រាអែល​ដូច​ជា​អេហ្ស៊ីប លីបង់ ហ្សក​ដង់​។ល។ គេ​អាច​មើល​ឃើញ​ថា​ផល​ប៉ះ​ពាល់​ចាប់​ផ្ដើម​កើត​ឡើ​ងជា​បណ្ដើរ​ៗ​ហើយ​។​ ​លោក​ស្រី​គ្រីស្ទីណា ចច​ជីវ៉ា (Kristalina Georgieva​) ថ្លែង​ដូច​នេះ​នៅ​ក្នុង​វេទិកា​ស្ដី​ពី​គម្រោង​វិនិយោគ​អនាគត​ដែល​រៀប​ចំ​ឡើង​នៅ​រាជ​ធានី​រីយ៉ាត ប្រទេស​អារ៉ាប៊ី​សាអូឌីត​។​​

​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​​​ខ្វាយ​ខ្វល់​អំពី​ការ​បាត់​បង់​ជីវិត​មនុស្ស​នៅ​​​តំបន់​ដែល​​កំពុង​ផ្ទុះ​សង្គ្រាម​ ​​ហើយ​ក៏​បារម្ភ​អំពី​ទំហំ​នៃ​ការ​ខូច​ខាត​ និង​ការ​ថយ​ចុះ​សកម្ម​ភាព​ធ្វើ​អាជីវ​កម្ម​ដោយ​សារ​ជម្លោះ​នេះ។ ​​ព្រឹត្តិ​ការណ៍​​ដែល​កំពុង​កើត​ឡើង​នៅ​តំបន់​​នេះ​​កើត​ឡើង​ចំពេល​ដែល​សេដ្ឋ​កិច្ច​កំពុង​ដើរ​យឺត​, អត្រា​ការ​ប្រាក់​បញ្ញើ​ត្រូវ​ដំឡើង​ខ្ពស់​ និង​ការ​សង​បំណុល​ក៏​ហក់​ឡើង​ខ្ពស់​។ បញ្ហា​ទាំង​​អស់​​​បង្ក​​ឡើង​​ដោយ​​​វិបត្តិ​កូវីដ​១៩ និង​សង្គ្រាម​។ ​នេះ​​បើ​តាម​​​ការ​លើក​ឡើង​របស់​ប្រធាន​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​។

​ក្រុម​ហាម៉ាស់​​​វាយ​ប្រហារ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​​ ដោយ​បាន​សម្លាប់​មនុស្ស​១៤០០​នាក់​ និង​ចាប់​មនុស្ស​២២០​នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំង​។ ​ជា​កិច្ច​ឆ្លើយ​តប,​ អ៊ីស្រាអែល​​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​តំបន់​ហ្កាហ្សា​ និង​បិទ​ខ្ទប់​តំបន់​នេះ​ទាំង​ផ្លូវ​ទឹក​ ផ្លូវ​គោក និង​ផ្លូវ​អាកាស​។ យុទ្ធ​នា​ការ​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​ហាម៉ាស់​ក៏​បាន​ប៉ះ​​ពាល់​​អាយុ​ជីវិត​របស់​ជន​ស៊ីវិល​ និង​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់នៅ​ហ្កាហ្សា​កើន​ឡើង​ដល់​ជាង​៦​ពាន់​នាក់​។ នេះ​បើ​យោង​​តាម​ក្រសួង​សុខាភិបាល​​។​

ការ​ថ្លែង​របស់​ប្រធាន​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ធ្វើ​ឡើង​បន្ទាប់​ពី​​ក្រុម​អ្នក​វិភាគ​សេដ្ឋ​កិច្ច​របស់​សារ​ព័ត៌​មាន​វ៉ល​ស្ទ្រីត​ជើណល (Wall Street Journal) ថ្លែង​នៅ​ក្នុ​ងវេទិកា​នោះ​ថា​សង្គ្រាម​អ៊ីស្រាអែល និង​ហាម៉ាស់​អាច​នឹង​បង្ក​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​សេដ្ឋ​កិច្ច​ពិភពលោក​។ ជា​ពិសេស​​ នៅ​ពេល​ដែល​​​សង្គ្រាម​នេះ​រីក​រាល​ដាល​ទៅ​ដល់​ប្រទេស​ដទៃ​ទៀត​។​

​យោង​តាម​លោក​ស្រី​ចច​ជីវ៉ា, គេ​អាច​មើល​ឃើញ​ថា​ស្ថាន​ភាព​ពិភពលោក​ដែល​ចុះដុនដាប​ស្រាប់​ទៅ​ហើយ នឹង​ចុះ​ដុន​ដាប​បន្ថែម​ទៀត​​។ ​នៅ​លើ​ពិភពលោក​, ​សេដ្ឋកិច្ច​ប្រទេស​ខ្លះ​ពឹង​ផ្អែក​ទៅ​លើ​ប្រាក់​ចំណូល​​ពី​វិស័យ​ទេស​ចរណ៍​។ ​នៅ​ពេល​ស្ថាន​ភាព​មិន​​សូវ​ស្រួល​បែប​នេះ​ វា​ធ្វើ​ឱ្យ​​អ្នក​ទេស​ចរ​ខ្លាច​រអា​ លែង​ចង់​កម្សាន្ត​នៅ​ប្រទេស​ដទៃ​។ នេះ​គ្រាន់​​តែ​ជា​ការ​រៀប​រាប់​ត្រួស​ៗ​អំពី​ហានិភ័យ​​​សេដ្ឋ​កិច្ច​ដែល​ប្រទេស​​ខ្លះ​នៅ​ក្នុង​តំបន់​​នឹង​ជួប​ប្រទះ​​។ គេ​​មិន​ទាន់​គិត​ទៅ​ដល់​ហានិភ័យ​លម្អិត​ជាង​នេះ​​ផង​។​​

​លោក​ស្រី​​ថ្លែង​ថា​ក្រុម​អ្នក​វិនិយោគ​នឹង​មាន​អារម្មណ៍​អល់​អែក​នៅ​ក្នុង​ការ​ទៅ​បណ្ដាក់​ទុន​នៅ​ប្រទេស​ទាំង​នោះ​។ បើ​អ្នក​ចង់​ដឹក​ជញ្ជូន​ទំនិញ,​ អ្នក​ត្រូវ​ចំណាយ​កាន់​តែ​ច្រើន​ទៅ​លើ​ថ្លៃ​ធានា​រ៉ាប់​រង​។ ​ប្រទេស​ទាំង​នោះ​​អាច​នឹង​មាន​ជន​ភៀស​ខ្លួន​រត់​ទៅ​ជ្រក​កោន​កាន់​តែ​ច្រើន​ ខណៈ​ដែល​ពួកគេ​ (​ប្រទេស​ទាំង​នោះ​) ​ចាប់​ផ្ដើម​ទទួល​​ជន​ភៀសខ្លួន​ច្រើន​ស្រាប់​ទៅ​ហើយ​នោះ​៕​

ប្រភព៖ Al Jazeera
https://www.aljazeera.com/news/2023/10/25/israel-hamas-war-already-affecting-regional-economies-imf-head

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ