ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរការ​​​ចុះហត្ថលេខា​​​លើកិច្ចព្រមព្រៀង​​​ផ្ទេរអំណាច​​​នៅ​យេម៉ែន​​​ត្រូវ​បរាជ័យ​​ទៀត​

14 ឆ្នាំ មុន

​មន្ត្រីយេម៉ែន​​​និយាយ​ថា អគ្គលេខាធិការ​​ក្រុម​ប្រឹក្សា​​​​កិច្ច​​​សហប្រតិបត្តិការ​​ឈូងសមុទ្រ ​(GCC) លោក Abdulafif al-Zayani បាន​ចាកចេញ​ពី​ទីក្រុង​​សាណា រដ្ឋ​​ធានី​យេម៉ែន វិញ ហើយ​កាល​ពី​​​ថ្ងៃទី​​​១៨ ឧសភា កន្លង​មក ​ក្រោយ​​ពីទទួល​​បរា​ជ័យ​ទៀត ​ក្នុងអំឡុងពេល​ដំណើរ​​​ទស្សនកិច្ច​​​នៅ​ក្នុងប្រទេស​​​នេះ ដើម្បី​​សម្របសម្រួល​​​​ឱ្យមានកិច្ច​​ព្រមព្រៀង​​ផ្ទេរអំណាច​​​​រវាង​ លោកប្រធានាធិប​តី​​អាលី​​អាប់​ឌុលឡាហ៍ ​​សាឡេហ៍ ​និង​ក្រុម​ប្រឆាំង។​

មន្ត្រីយេម៉ែន​​​និយាយ​ថា អគ្គលេខាធិការ​​ក្រុម​ប្រឹក្សា​​​​កិច្ច​​​សហប្រតិបត្តិការ​​ឈូងសមុទ្រ ​(GCC) លោក Abdulafif al-Zayani បាន​ចាកចេញ​ពី​ទីក្រុង​​សាណា រដ្ឋ​​ធានី​យេម៉ែន វិញ ហើយ​កាល​ពី​​​ថ្ងៃទី​​​១៨ ឧសភា កន្លង​មក ​ក្រោយ​​ពីទទួល​​បរា​ជ័យ​ទៀត ​ក្នុងអំឡុងពេល​ដំណើរ​​​ទស្សនកិច្ច​​​នៅ​ក្នុងប្រទេស​​​នេះ ដើម្បី​​សម្របសម្រួល​​​​ឱ្យមានកិច្ច​​ព្រមព្រៀង​​ផ្ទេរអំណាច​​​​រវាង​លោកប្រធានាធិប​តី​​អាលី​​អាប់​ឌុលឡាហ៍ ​​សាឡេហ៍ ​និង​ក្រុម​ប្រឆាំង។​
មន្ត្រី​វិមាន​​ប្រធានាធិបតី​​​យេម៉ែន​​​​ម្នាក់ដែល​ស្នើ​​សុំ​មិន​បញ្ចេញ​​​ឈ្មោះ​​​បានប្រាប់​ទីភ្នាក់ងារ​ព័ត៌​មាន​​​ចិនស៊ីន​ហួ​ថា ​លោក Al-Zayani បានចាក​ចេញ​​​ពីប្រទេសយេម៉ែន​​ ក្រោយ​ពី​​​ការបដិសេធ​​របស់​តំណាង​ក្រុម​​ប្រឆាំង​​មិន​​​ព្រមជួប​ចរចា​ជា​មួយសមភាគី​​របស់ខ្លួន​​មកពី​គណបក្ស​​​​កំពុងកាន់​អំណាច​របស់​លោក​សាឡេហ៍ ស្តីអំពី​ការរៀបចំ​​​សម្រាប់​​​​ការជួប​ចរចាគ្នា​​​លើ​ក​ក្រោយ បន្ទាប់ពី​​ភាគីទាំង​​២​ចុះចត្ថលេខា​​​​លើកិច្ចព្រមព្រៀង​​​​ដែល​សម្របសម្រួល​​​​​បានដោយ GCC ។ ​​ចំណែក​​មន្ត្រី​រដ្ឋាភិបាល​​​ម្នាក់ទៀត​​​និយាយ​​ថា លោក Al-zayani បាន​​​ចាកចេញពី​ប្រទេស​យេម៉ែន​​​ក្រោយ​ពី​លោក​​បរាជ័យ​​ក្នុងការ​​ធានា​ឱ្យបានការ​ចុះហត្ថ​លេខា​​លើកិច្ចព្រមព្រៀង​​​នោះ ។​
ទោះបីជា​បែបណា ​​អ្នកនាំពាក្យ​​​ក្រុម​ប្រឆាំង​​យេម៉ែន​​​បានបដិសេធ​​​មិនធ្វើ​​​អត្ថាធិប្បាយ​​​​អំពី​​បញ្ហានោះទេ ​ប៉ុន្តែ​​​និយាយ​ថា​​ ក្រុមរបស់​​​លោក​បាន​ឯកភាព​​លើអ្វីគ្រប់​យ៉ាង​​ ហើយ​បាន​​ជម្រាប​​ពីបញ្ហានេះ​​​ដល់​លោក al-zayani រួច​​​រាល់​ហើយ​ដែរ ​រួច​​យើង​​​រង់ចាំ​​​ឱ្យ​លោក​សាឡេហ៍​​ ចុះ​​ហត្ថ​លេខា​​លើកិច្ច​​​ព្រមព្រៀង​​​នេះជាមុនសិន ទើប​យើង​ចុះ​ហត្ថលេខា​​​ដែរ ៕