ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ អ្នក​មិន​ទទួលស្គាល់​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន មិន​ស្របច្បាប់ កាន់តែ​ល្អ ព្រោះ​កុំ​ឲ្យ​ជំពាក់​គុណ

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា អ្នក​ដែល​ប្រកាស​ថា នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​នេះ មិន​ស្របច្បាប់​នោះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា អ្នក​ដែល​ប្រកាស​ថា នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​នេះ មិន​ស្របច្បាប់​នោះ គឺ​កាន់តែ​ល្អ ព្រោះថា និយាយ​មួយ​ជីវិត​តែ​ម្តង​ទៅ ព្រោះ​កុំ​ឲ្យ​ជំពាក់​គុណ​។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព រវាង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​បណ្ដា​គណបក្ស​នយោបាយ​នៅ​កម្ពុជា ចំនួន​២៧​ផ្សេង​ទៀត នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ នៅ​វិមាន ៧ មក​រា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា តួនាទី​សម្តេច ឥឡូវ​ធំ​ជាង​មុន គឺជា​ឪពុក​នាយក​រដ្ឋមន្ត្រី ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​ពី​មុន​ជា​នាយក​រដ្ឋមន្ត្រី តែ​ឥឡូវ​ជា​ឪពុក​នាយក​រដ្ឋមន្ត្រី​។ ហើយ​ត្រង់ គេ​ថា ស្របច្បាប់ ឬ​មិន​ស្របច្បាប់ គឺ​ស្រេច​តែ​គេ តែបើ​អ្នក​ទទួលស្គាល់​មិន​ស្របច្បាប់ កាន់តែ​ល្អ រហូត​ដល់​មួយ​ជីវិត​តែ​ម្តង​ទៅ កុំ​ឲ្យ​ជំពាក់​គុណ​អ្នកឯង​។ មិន​ចាំបាច់​ទទួលស្គាល់​ទេ ពាក្យ​ថា មិន​ទទួលស្គាល់​ហ្នឹង គឺ​មាន​ន័យ​ថា តម្រូវ​ចិត្ត​អ្នកឯង ឬ​តម្រូវ​ចិត្ត​ប្រជាជន​ជាង ៦​លាន​នាក់ ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​» ។

សម្តេច​តេ​ជោ បាន​បន្ថែម​ថា សម្តេច​ពិតជា​ពិបាក ក្នុង​ការ​និយាយ​ជាមួយ​ក្រុម​ជ្រុលនិយម​ណាស់​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ជា​ពិសេស​លោក​សម រ​ង្ស៊ី និង​បក្ខពួក​ខ្លួន បាន​ប្រកាស​ថា នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន មិន​ស្របច្បាប់ ដោយសារ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ អាណត្តិ​ទី​៧ កន្លង​មកនេះ គ្មាន​គណបក្សប្រឆាំង​ចូលរួម ប្រកួតប្រជែង​សន្លឹក​ឆ្នោត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ