ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​សុខ​ៗ​ទៅ​ធាក់​រថយន្ត​គេ លុះ​សួរនាំ​ក៏​ទាញ​ដំបង​វា​.​យ ប្តី​ប្រពន្ធ​២​នាក់​ទ្រាំ​លែង​បាន​ប្ដឹង

6 ខែ មុន
  • ប៉ៃលិន

ក្រោយ​ទទួល​ពាក្យបណ្តឹង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ កម្លាំង​នគរបាល​ក្រុងប៉ៃលិន បាន​ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់ ខណៈ​ដែល​នៅ​សុខ​ៗ ក៏​ដើរ​ទៅ​ធាក់​រថយន្ត​របស់​ជន​រង​គ្រោះ លុះ​ពេល​​សួរនាំ​ក៏​ទាញ

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ កម្លាំង​នគរបាល​ក្រុងប៉ៃលិន បាន​ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ខណៈ​ដែល​នៅ​សុខ​ៗ ក៏​ដើរទៅ​ធាក់​រថយន្ត​របស់​ជន​រង​គ្រោះ លុះ​ពេល​សួរនាំ​ក៏​ទាញ​ដំបង​វា​.​យ​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ឱ្យ​រង​របួស ថែម​ទាំង​វា​.​យ​បំបែក​សម្ភារៈ​ក្នុងផ្ទះ​អស់​មួយ​ចំនួន បន្ទាប់​ពី​ជន​ដៃដល់​រូប​នេះ​ទើបតែ​ចេញពី​ពន្ធនាគារ​បាន​រយ​:​ពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ លុះ​ពេល​ពិនិត្យ​មើល​ទឹកនោម ក៏​រក​ឃើញ​សារធាតុ​ញៀ​.​ន​ថែម​ទៀត​ផង​។

ហេតុការណ៍​ជនសង្ស័យ​វា​.​យ​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បណ្ដាល​ឱ្យ​រង​របួស​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ ទី​១- ឈ្មោះ ខេ​ង កុសល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ (​ត្រូវជា​ប្តី​) មុខរបរ​ជា​មេការ​សំណង់ រង​របួស​ដៃ​ខាងឆ្វេង និង​ដៃ​ខាងស្តាំ​។ ជន​រង​គ្រោះ​ទី​២- ឈ្មោះ យន់ សា​វឿ​ន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ (​ត្រូវជា​ប្រពន្ធ​) មុខរបរ​អាជីវករ​លក់ដូរ របួស​ជើង​ស្ដាំ របួស​កែងដៃ​ខាងឆ្វេង និង​ពក​ក្បាល​ផ្នែក​ខាងស្តាំ​។ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ចំណែក​ជន​ដៃដល់​វិញ មានឈ្មោះ ឈួ​ន ឆែប ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ មាន​ផ្ទុក​សារធាតុ​ញៀ​.​ន​។

ប្រភព​ដដែល​បន្ត​ថា កាលពី​រសៀល​ថ្ងៃ​កើតហេតុ ជនសង្ស័យ​បាន​ដើរ​ចេញពី​ចំណុច​ក្រោយ​អាហារ​ដ្ឋា​ន​យីហោ «​ពេញចិត្ត​» សំដៅ​ទៅ​ផ្ទះ​របស់​ជន​រង​គ្រោះ ដែល​នៅ​ក្រោយ​កន្លែង​លក់​គ្រឿងសំណង់​យីហោ «​យន់ កប​»​។ លុះ​ពេល​ទៅ​ដល់​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ ជនសង្ស័យ​រូប​នេះ​ក៏​បាន​ធាក់​រថយន្ត​ជន​រង​គ្រោះ​ដែល​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ​មួយ​ជើង​ពេញទំហឹង​តែ​ម្ដង ដោយ​មិនដឹង​ថា តើ​មានរឿង​ហេតុ​អ្វី​នោះ​ទេ?​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះ​បាន​សួរនាំ​ទៅ​កាន់​ជនសង្ស័យ​ថា «​ហេតុ​អ្វី​បានជា​ធាក់​ឡាន​ខ្ញុំ​អ​ញ្ចឹ​ង?​» ចំណែក​ជនសង្ស័យ​វិញ​ក៏​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា «​ឡាន​អា​អែ​.​ង មាន​តម្លៃ​ប៉ុន្មាន? រឿង​អី​អ​.​ញ​ធាក់​មិន​បាន?​» បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ប្រាប់​ឱ្យ​ជនសង្ស័យ​រូប​នោះ​ដើរទៅ​ផ្ទះ​វិញ។ លុះ​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ក៏​ដើរ​ត្រឡប់​មក​វិញ រួច​និយាយ​ថា «​អា​អ្ហែ​.​ង ស្គាល់​អ​.​ញ​ឬ​អត់?​» ស្រាប់តែ​ភ្លាម​ៗ​នោះ ជនសង្ស័យ​ក៏​ទាញ​យក​កំប៉ុង​ភេសជ្ជៈ​គ​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្ដង ប៉ុន្តែ​ជន​រង​គ្រោះ​គេច​ទាន់​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក ជនសង្ស័យ​ក៏​ស្ទុះ​ទៅ​វា​.​យ​ជន​រង​គ្រោះ និង​ប្រពន្ធ​របស់​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស បន្ទាប់​មក​ទៀត​ជនសង្ស័យ​រូប​នេះ​ក៏​ទៅ​វា​.​យ​បំបែក​សម្ភារៈ​ប្រើប្រាស់​អស់​មួយ​ចំនួន​ទៀត ហើយ​ក៏​រត់គេច​ខ្លួន​បាត់​។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន និង​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​តាម​នីតិវិធី​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ក្រុងប៉ៃលិន សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ប៉ៃលិន នៅ​វេលា​ម៉ោង​ប្រហែល​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ក៏​បាន​កំណត់​មុខសញ្ញា និង​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​។

បន្ទាប់​ពី​សាកសួរ ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​បាន​ធាក់​ឡាន​របស់​ជន​រង​គ្រោះ ព្រមទាំង​វា​.​យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​គេ​អស់​មួយ​ចំនួន​ពិតប្រាកដ​មែន​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា ជនសង្ស័យ​ខាងលើ​នេះ គឺជា​មុខសញ្ញា ទើបតែ​ចេញពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន ហើយ​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​ពេល​នេះ​ជនសង្ស័យ​បង្ក​ហិ​.​ង្សា​លើ​២​នាក់​ប្តី​ប្រពន្ធ ថែម​ទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​គេ​ទៀត​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​ហើយ ដើម្បី​អនុវត្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ