ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ហ្គា​ហ្សា មនុស្ស​ស្លា​.​ប់​កើន​ដល់​ជាង​៥,០០០​នាក់ មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ជាង​៤០ លែង​ដំណើរការ

6 ខែ មុន

ហ្គា​ហ្សា ៖ មន្ត្រី​អ្នកនាំពាក្យ ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន បាន​និយាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ​ថា មន្ទីរពេទ្យ​ចំនួន​១២ និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ចំនួន​៣២ នៅ​ក្នុង​ទីក្រុង​ហ្គា​ហ្សា…

ហ្គា​ហ្សា ៖ មន្ត្រី​អ្នកនាំពាក្យ ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន បាន​និយាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ​ថា មន្ទីរពេទ្យ​ចំនួន​១២ និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ចំនួន​៣២ នៅ​ក្នុង​ទីក្រុង​ហ្គា​ហ្សា ឥឡូវនេះ លែង​ដំណើរការ​ហើយ បន្ទាប់​ពី​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល និង​​ការ​កាត់​ផ្ដាច់​ប្រេងឥន្ធនៈ ។

អ្នកនាំពាក្យ​លោក Ashraf Al-Qudra បានអោយ​ដឹង​ទៀត​ថា មនុស្ស​ចំនួន​៤៣៦​នាក់ ក្នុង​នោះ​មាន​កុមារ​១៨២​នាក់ ត្រូវ​បាន​ស​ម្លា​.​ប់​ក្នុង​ការ​វាយប្រហារ​ពេញ ត្រឹមតែ​មួយ​យប់​របស់​អ៊ី​ស្រា​អែ​ល មក​លើ​តំបន់​ហ្គា​ហ្សា ។

អ្នកនាំពាក្យ បញ្ជាក់​ថា ចំនួន​អ្នក​ស្លា​.​ប់​សរុប ចាប់តាំងពី​មានការ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ហ្គា​ហ្សា បាន​កើនឡើង​ដល់ ៥,០៨៧​នាក់ ក្នុង​នោះ​មាន​កុមារ​ចំនួន ២,០៥៥​នាក់ និង​ស្ត្រី ១,១១៩​នាក់ ហើយ​មនុស្ស​ជាង ១៥,០០០​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​សង្គ្រាម​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ