ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា និង​កូនស្រី​​លោកកាដាហ្វី ​​អាចភៀស​ខ្លួនទៅកាន់​ទុយនីស៊ី​

14 ឆ្នាំ មុន

ប្រភព​មួយ​​​ជិត​​ដិត​នឹង​​ភ្នាក់​​ងារ​​សន្តិសុខ​​​ទុយនីស៊ី​​ថ្លែង​​ កាលពីថ្ងៃទី​​​១៨ ឧសភា ​​ថា ភរិយា​​និង​កូនស្រីរបស់​លោកមូអាម៉ា កាដាហ្វី ​បានឆ្លង​កាត់​​ព្រំដែន​​​ទុយនីស៊ី​​កាលពី​​ច្រើនថ្ងៃ​មុន ។​
ប្រភពនេះ​​​​បញ្ជាក់​ថា លោកស្រី​​សាហ្វីយ៉ា ​​កាដាហ្វី ​និង​កូនស្រី​​នាង​អៃ​អ៊ីចា ​អាច​មក​កាន់​ទុយនីស៊ី​​​ជាមួយ​គណៈ​ប្រតិភូ​​​​លីប៊ីមួយ ។ ការ​ចាក​ចេញ​​នេះប្រសិន​បើ​​មានការ​អះអាង​បញ្ជាក់​ច្បាស់​​​នឹង​ជា​​អន្លូង​ ​មួយយ៉ាង​ធ្ងន់​​​​​សម្រាប់​​របប​​លោក​កាដាហ្វី​ បន្ទាប់ពី​​​ការត់ចោលជួរ​​​របស់​ប្រធាន​​ក្រុមហ៊ុន​​​ប្រេង​ជាតិលីប៊ី លោក CHOUKRI GHANEM ។ ប្រមុខ​​ក្រុមហ៊ុន​​ប្រេង​លីប៊ី​រូបនេះ​​ជាអ្នក​​​​រក​ចំណូល​​​ឱ្យលីប៊ី​​​ មាន​វត្តមាន​​​នៅលើដែនដីទុយនីស៊ី​​ក្នុងទីក្រុង DJERBA ​។​

ប្រភព​មួយ​​​ជិត​​ដិត​នឹង​​ភ្នាក់​​ងារ​​សន្តិសុខ​​​ទុយនីស៊ី​​ថ្លែង​​កាលពីថ្ងៃទី​​​១៨ ឧសភា ​​ថា ភរិយា​​និង​កូនស្រីរបស់​លោកមូអាម៉ា កាដាហ្វី ​បានឆ្លង​កាត់​​ព្រំដែន​​​ទុយនីស៊ី​​កាលពី​​ច្រើនថ្ងៃ​មុន ។​
ប្រភពនេះ​​​​បញ្ជាក់​ថា លោកស្រី​​សាហ្វីយ៉ា ​​កាដាហ្វី ​និង​កូនស្រី​​នាង​អៃ​អ៊ីចា ​អាច​មក​កាន់​ទុយនីស៊ី​​​ជាមួយ​គណៈ​ប្រតិភូ​​​​លីប៊ីមួយ ។ ការ​ចាក​ចេញ​​នេះប្រសិន​បើ​​មានការ​អះអាង​បញ្ជាក់​ច្បាស់​​​នឹង​ជា​​អន្លូង​​មួយយ៉ាង​ធ្ងន់​​​​​សម្រាប់​​របប​​លោក​កាដាហ្វី​ បន្ទាប់ពី​​​ការត់ចោលជួរ​​​របស់​ប្រធាន​​ក្រុមហ៊ុន​​​ប្រេង​ជាតិលីប៊ី លោក CHOUKRI GHANEM ។ ប្រមុខ​​ក្រុមហ៊ុន​​ប្រេង​លីប៊ី​រូបនេះ​​ជាអ្នក​​​​រក​ចំណូល​​​ឱ្យលីប៊ី​​​មាន​វត្តមាន​​​នៅលើដែនដីទុយនីស៊ី​​ក្នុងទីក្រុង DJERBA ​។​
លោកមូ​​​សាគូសា អតីត​រដ្ឋ​មន្ត្រី​ការបរទេស​​លីប៊ី​​បានរត់​​មក​ដល់ទីក្រុង​ឡុងដ៍​ កាលពី​​​ដំណាច់​​ខែ​មីនា ដែលលោក​​ជា​អ្នក​ទទួលខុស​ត្រូវ​​ជាន់​ខ្ពស់​​លីប៊ី​មួយរូប ​​រត់​ចោល​​លោកកាដាហ្វី។​
៣ខែ​​បន្ទាប់ពី​​ផ្ទុះ​​ការបះបោរ​​​នៅលីប៊ី​​ រដ្ឋ​អាជ្ញា​​​របស់​​តុលាការ​ឧក្រិដ្ឋ​​​​កម្ម​អន្តរជាតិ​​បានស្នើ​ដល់​​បណ្តា​​​ចៅក្រម​​​ឱ្យចេញ​ដីកា​​ចាប់ខ្លួនពី​​បទ​ឧក្រិដ្ឋ​​​​ប្រឆាំង​​មនុស្សជាតិ​​​ប្រឆាំង​លោក​កាដាហ្វី​​​ កូន​​ប្រុស​​​​លោកឈ្មោះ​​សៃអ៊ីហ្វ ​អាល់​អ៊ីស្លាម និង​ប្រមុខ​​ផ្នែក​ស៊ើបការណ៍​​​លោកអាប់ដាល់ឡាហ៍​ អាល់​​សឺ​នូស​ស៊ី ។​
ចំពោះព័ត៌​មាន​​​អំពី​ការ​រត់ភៀស​ខ្លួន​​​របស់​​ភរិយា​ និង​កូនស្រី​​លោកកាដាហ្វី​​មក​កាន់​ទុយនី​ស៊ី​​ ក្រសួង​មហាផ្ទៃ​​​ប្រទេស​នេះ​បានបដិសេធ​​​កាលពី​​ថ្ងៃទី​១៨ ឧសភា ៕