ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

កម្ពុជា​យើង​តូច មាន​ប្រជាពលរដ្ឋ​តិច ប៉ុន្តែ​តើ​បងប្អូន​ដឹង​ទេ​ថា នៅ​ក្នុង​មួយ​ថ្ងៃ​យើង​ចោល សំរាម​ប្លា​ស្ទិ​ក​ប៉ុន្មាន​ទេ? ចម្លើយ គឺ​ពិតជា​ច្រើន​ណាស់​។ ដូច្នេះ​គួរ​គិត​ឡើង​វិញ រឿង​ប្រើប្រាស់​ប្លា​ស្ទិ​ក ប្រសិន​​បើ​យើង​ចង់​ជួយ​បញ្ហា​បរិស្ថាន ហើយ​អោយ​ប្រទេស​យើង​ស្អាត

កម្ពុជា​យើង​តូច មាន​ប្រជាពលរដ្ឋ​តិច ប៉ុន្តែ​តើ​បងប្អូន​ដឹង​ទេ​ថា នៅ​ក្នុង​មួយ​ថ្ងៃ​យើង​ចោល សំរាម​ប្លា​ស្ទិ​ក​ប៉ុន្មាន​ទេ? ចម្លើយ គឺ​ពិតជា​ច្រើន​ណាស់​។ ដូច្នេះ​គួរ​គិត​ឡើង​វិញ រឿង​ប្រើប្រាស់​ប្លា​ស្ទិ​ក ប្រសិន​បើ​យើង​ចង់​ជួយ​បញ្ហា​បរិស្ថាន ហើយ​អោយ​ប្រទេស​យើង​ស្អាត មាន​អនាម័យ និង​មាន​សោ​ភ័​ណ្ឌ​ភាព។

តាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា សម្រាប់​​តែ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ម្នាក់​អាច​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​៥​ថង់ ក្នុង​មួយ​ថ្ងៃ ឬ​អាច​បង្កើត​សំណល់​ប្លា​ស្ទិ​ក​ប្រមាណ​៥៧​តោន​ក្នុង​មួយ​ថ្ងៃ​។ ដូច្នេះ បើ​សរុប​ចំនួន​ថង់​ប្លា​ស្ទិ​ក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ​ជា​៥៦​លាន​ថង់ ក្នុង​មួយ​ថ្ងៃ គឺ​ស្មើនឹង​២៧៩​តោន​ក្នុង​មួយ​ថ្ងៃ​។

បរិមាណ​នេះ ច្រើន​ខ្លាំង​ណាស់ ហើយ​កម្ពុជា​ក៏​មិន​អន់​ដែរ​នៅ​ក្នុង​ការ​ចូលរួម​ចំណែក​បំពុលបរិស្ថាន ដោយសារ​តែ​សំរាម ឬ​សំណល់​ប្លា​ស្ទិ​ក ស្រប​ពេល​ដែល​របាយការណ៍​កាលពី​ឆ្នាំ​២០២១ បាន​ប៉ាន់​ប្រមាណ​ថា សំរាម​ប្លា​ស្ទិ​ក​នៅ​លើ​ពិភពលោក​មាន​ប្រមាណ​ជា​១៣៩​លាន​តោន ក្នុង​មួយ​ថ្ងៃ ហើយ​និន្នាការ​កំណើន​នៅ​ក្នុង​រង្វង់​២​ឆ្នាំ គឺ​មានការ​កើនឡើង​ប្រមាណ​ជា​៦​លាន​តោន ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា សំណល់​សំរាម និង​ប្លា​ស្ទិ​ក​មិនមែន​ជា​បញ្ហា​របស់​កម្ពុជា​ទេ គឺជា​បញ្ហា​សកល ប៉ុន្តែ​កុំ​ភ្លេច​ថា សំណល់​ទាំងនេះ បាន​បំពុល​ទៅ​ដល់​មិន​ត្រឹមតែ​មនុស្ស​យើង​ទេ ប៉ុន្តែ​បំពុល​ទាំង​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅ​លើគោក និង​ក្នុង​ទឹក​ផង​ដែរ​។

លោក​បាន​អះអាង​ថា ភាព​ស្អាត និង​សុខភាព​ប្រជាពលរដ្ឋ​ជា​ការងារ​អាទិភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​អាណត្តិ​ទី​៧ បាន​និង​កំពុង​យកចិត្តទុកដាក់​។ ការ​គ្រប់គ្រង​សំណល់ គឺ​ការ​កាត់​បន្ថយ​​សំណល់​ប្លា​ស្ទិ​ក ដែល​ឈាន​ទៅ​បញ្ឈប់​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក ក្នុង​ចំណោម​យុវជន​ជំនាន់​ក្រោយ ដើម្បី​ឲ្យ​សង្គម​យើង គ្មាន​សំណល់​ប្លា​ស្ទិ​ក សហគមន៍​ស្អាត មិន​មានការ​បំពុល​ពី​សំណល់ ជា​ភារៈកិច្ច​របស់​យើង​ទាំងអស់​គ្នា ។ ទន្ទឹម​នឹង​នេះ ដើម្បី​ដោះស្រាយ​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក លោក​រដ្ឋមន្ត្រី ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​រៀបចំ​ទុកដាក់​សំណល់ និង​ញែក​អោយ​បាន​ត្រឹមត្រូវ គិតគូរ​ដល់​សំរាម​ដែល​អាច​កែ​ច្នៃ​ប្រើប្រាស់​ឡើង​វិញ និង​សំរាម​ដែល​ចាក់ចោល គួរ​ទុកដាក់​នៅ​ទីលាន​អោយ​បាន​ត្រឹមត្រូវ​។

លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អំពាវនាវ​បន្ថែម​ទៀត ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការ​ចោល​សំរាម​តាម​ទី​សាធារណៈ ហើយ​បែរមក​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​អនុវត្តន៍​វិធាន 4Rs គឺ​ការ​បដិសេធ ការ​កាត់​បន្ថយ ការ​ប្រើប្រាស់​ឡើង​វិញ និង​ការ​កែ​ច្នៃ​ឡើ វិញ​។

សូម​យកចិត្តទុកដាក់​បងប្អូន​តាម​តួរ​លេខ រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​តាម​ទីក្រុង​ធំ​ៗ បាន​ផលិត​សំរាម​ជា​មធ្យម​៣០០០​តោន​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​រហូត​មក​ដល់​ពេល​មាន​តែ​សំរាម​ជាង​២០​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​កែ​ច្នៃ​ឡើង​វិញ ដូច្នេះ​បរិមាណ​សំរាម គឺ​កង្វល់​មួយ​ដ៏​ធំ​របស់​យើង ។

ដើម្បី​ចូលរួម និង​លើកកំពស់​ការ​ទទួលខុសត្រូវ​ចំពោះ​បរិស្ថាន សូម​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក ហើយ​ក៏​ត្រូវ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ។ ការ​ទុកដាក់​សំរាម​ត្រឹមត្រូវ ក៏​ផ្នែក​មួយ​នៃ​ការ​ស្តែង​ឡើង​នូវ​អាកប្បកិរិយា និង​ឥរិយា​បទ និង​ការ​ប្រតិបត្តិ​របស់​មនុស្ស ដែល​បាន​និង​កំពុង​ប្រព្រឹត្ត​នៅ​ក្នុង​សង្គម​។

កុំ​លេងសើច​ឲ្យ​សោះ​រឿង​សំណល់ ជា​ពិសេស​គឺ​ប្លា​ស្ទិ​ក​នេះ ។ នៅ​ពេល​នេះ សំរាម​ប្លា​ស្ទិ​ក មាននៅ​គ្រប់កន្លែង ដូច​ជា​នៅ​តាម​ដងផ្លូវ និង​តាម​ប្រព័ន្ធ​លូ​បង្ហូ​ទឹក ដូច្នេះ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល​ពី​សំរាម​នេះ គឺ​ទាមទារ​មនៈសិកា​ដែល​នាំ​ដល់​ការ​ជួយ​សំអាត​អនាម័យ ប្រមូល​វេច​ខ្ចប់​ទុកដាក់ រួម​ទាំង​ការ​ញែក​សំរាម និង​ចូលរួម​ក្នុង​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ឲ្យ​កាន់តែ​ច្រើន និង​ផុសផុល​ឡើង​ៗ​។

សរុប​មក​វិញ យើង​ទាំងអស់​គ្នា​គួរ​រិះគិត​ឡើង​វិញ ហើយ​នាំ​គ្នា​ចូលរួម​យុទ្ធនាការ​កាត់​បន្ថយ​សំរាម​នេះ​ទាំងអស់​គ្នា ។ គ្មាន​ការ​ចូលរួម​ពី​យើង​ទាំងអស់​គ្នា សំរាម​នៅ​សង្គម​យើង នឹង​គ្មាន នរណា​អាច​ដោះស្រាយ​ក្រៅពី​យើង​នោះ​ទេ ហើយ​នៅ​ពេល​ដែល​យើង​ចូលរួម​បំពុល គឺ​គ្មាន អ្នក​ណា​ពុល​ក្រៅពី​យើង​ដែរ ដូច្នេះ​សូម​ចូលរួម ។

កុំ​ភ្លេច សំរាម​ប្លា​ស្ទិ​ក​មិនមែន​មាន​ត្រឹមតែ​ថង់​ទេ គឺ​មាន​តាំងពី​ដប​ទឹក​សុទ្ធ កែវ​ច្រក​កាហ្វេ បំពង់​បឺត ប្រអប់​ខ្ចប់​បាយ ឡើង​ទៅ ដូច្នេះ​ប្រសិនបើ​អាច​គួរតែ​កុំ​ខ្ចប់ ហើយ​បើ​ខ្ចប់​យើង​គួរ​មាន​ប្រអប់​របស់​យើង ឬ​ក៏​កំប៉ុង​កាហ្វេ​ផ្ទាល់ខ្លួន​របស់​យើង ៕

ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ