ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាងកក​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​១០​ដែល​ធាតុអាកាស​មានការ​បំពុល​ខ្លាំង​ជាងគេ

6 ខែ មុន

ប្រទេស​ថៃ ៖ កាលពី​ថ្ងៃ​ទី​២០ ​តុលា​ អាជ្ញាធរ​ថៃ​សន្យា​ចាត់​បណ្ដា​វិធានការ ​ដើម្បី​តស៊ូ​ប្រឆាំង​ការ​បំពុល

ប្រទេស​ថៃ ៖ កាលពី​ថ្ងៃ​ទី​២០ ​តុលា​ អាជ្ញាធរ​ថៃ​សន្យា​ចាត់​បណ្ដា​វិធានការ ​ដើម្បី​តស៊ូ​ប្រឆាំង​ការ​បំពុលបរិយាកាស​។ ការ​សន្យា​នោះ​ធ្វើ​ឡើង​ខណៈ​ដែល​រាជធានី​បាងកក ត្រូវ​បាន​ចាត់​បញ្ចូល​នា​ថ្ងៃ​ទី​២០​តុលា​នោះ​ទៅ​ក្នុង​ចំណោម​ទីក្រុង​១០ ដែល​ធាតុអាកាស​មានការ​បំពុល​​ខ្លាំង​ជាង​លើ​ពិភពលោក​។

យោង​តាម​IQAIR ជា​ក្រុមហ៊ុន​ស្វុ​ី​ស​មួយ​មាន​ឯកទេស​ក្នុង​បច្ចេកវិទ្យា​គុណភាព​ខ្យល់​ថា ក្រុង​បាង​កក​ត្រូវ​បាន​ចាត់​បញ្ចូល​ក្នុង​បញ្ជី​ទីក្រុង​១០ ដែល​ខ្យល់​មានការ​បំពុល​ខ្លាំង​ជាងគេ​លើ​ពិភពលោក ចាប់ពី​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២០​តុលា​ទៅ ព្រោះ​កម្រិត​ធូលី​ល្អិត​PM2,5​មាន​ដល់​៤៨​មីក្រូ​ក្រាម​ក្នុង​ខ្យល់​១​ម៉ែត្រគូប​។ នេះ​ជា​ធាតុអាកាស​មានការ​បំពុល​ខ្ពស់ ខុស​ពី​កម្រិត​បំពុលបរិយាកាស​ធម្មតា​ប្រចាំ​រដូវ​។

ផ្នែក​ត្រួតពិនិត្យ​ការ​បំពុល​នៃ​ក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន​ថៃ​ថ្លែង​ថា ការ​បំពុល​ដោយ​PM2;5​មាន​ហួស​ពី​កម្រិត​សន្តិសុខ​៣៧,៥​មីក្រូ​ក្រាម​ក្នុង​ខ្យល់​១​ម៉ែត្រគូប ក្នុង​តំបន់​ភាគច្រើន​នៃ​ក្រុង​បាងកក ដែល​ចាប់ផ្ដើម​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាជន​។ ក្រសួង​នោះ​ក៏​ព្រមាន​ផង​ដែរ​ថា កម្រិត​ខ្ពស់​នៃ​PM2;5​នឹង​មាន​រហូត​ដល់​ថ្ងៃ​ទី​២៨​តុលា​នៅ​ក្រុង​បាងកក​។

ទន្ទឹម​នឹង​នេះ​ រដ្ឋបាល​ក្រុង​បាងកក បាន​ណែនាំ​ដល់​ប្រជាជន​រស់នៅ​ក្នុង​បណ្ដា​តំបន់​មានការ​បំពុល​ខ្ពស់ គួរ​ចៀសវាង​កុំ​ធ្វើ​សកម្មភាព​នានា​នៅ​កណ្ដាលវាល ហើយ​ពាក់់​ម៉ាស់​ការពារ​ ប្រសិនបើ​ចាំបាច់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ