ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាប់ខ្មាំង​ជនជាតិ​អា​មេ​រិ​ក​២​នាក់​ត្រូវ​ពួក​ហា​ម៉ាស់​ដោះ​លែង

6 ខែ មុន

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ តាម​កាសែត​បារាំង​ LE MONDE ថា ជនជាតិ​អា​មេ​រិ​ក​២​នាក់​ដែល​ត្រូវ​ចាប់

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ តាម​កាសែត​បារាំង​ LE MONDE ថា ជនជាតិ​អា​មេ​រិ​ក​២​នាក់​ដែល​ត្រូវ​ចាប់តាំងពី​ថ្ងៃ​ទី​៧​ តុលា​មក ហើយ​ជាប់​ជា​ចំណាប់ខ្មាំង​នៅ​ជ្រោយ​ហ្គា​ហ្សា បាន​ត្រូវ​ដោះ​លែង​កាលពី​ថ្ងៃ​ទី​២០​ តុលា​ ដោយ​ក្រុម​ហា​ម៉ាស់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែ​ល លោក​បេន​ចា​មីន​ នេ​តាន់​យ៉ា​ហ៊ូ​ ប្រកាស​នា​យប់​ថ្ងៃ​ទី​២០​ តុលា​ថា នារី​២​នាក់​ជា​ម្ដាយ​និង​កូន ត្រូវ​បាន​ពួក​ហា​ម៉ាស់​ដោះ​លែង​នៅ​ព្រំដែន​និង​ពិតជា​មក​ដល់​អ៊ី​ស្រា​អែ​ល​។ ចំណែក​ពួក​ហា​ម៉ាស់​វិញ​បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ ដែល​គេ​ឃើញ​ចំណាប់ខ្មាំង​២​នាក់ ត្រូវ​បាន​ដោះ​លែង​ហើយ​បុគ្គលិក​កាកបាទក្រហម​អន្តរជាតិ ជា​អ្នក​ទទួល​បន្ទុក​នាំ​ចេញ​ចំណាប់ខ្មាំង​ទាំង​២​នាក់​នោះ​។ មុន​នេះ​ក្រុម​ហា​ម៉ាស់​ប្រកាស​ពី​ការ​ដោះ​លែង​ចំណាប់ខ្មាំង​ទាំង​២​នាក់ ដោយ​លើក​ពី​ហេតុផល​មនុស្សធម៌ ក្រោយ​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់​កា​តា​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុម​ហា​ម៉ាស់​អះអាង​ថា នឹង​ធ្វើការ​ជាមួយ​គ្រប់​អាជ្ញាកណ្ដាល ដើម្បី​អនុវត្ត​ការ​សម្រេច​របស់​ចលនា បិទ​បញ្ចប់​សំណុំរឿង​ចំណាប់ខ្មាំង​ស៊ី​វិល បើ​ស្ថានភាព​សនិ្ត​សុខ​អំណោយផល​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​ បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​ដំណឹង​នេះ និង​អរគុណ​ដល់​ប្រទេស​កា​តា​និង​អ៊ី​ស្រា​អែ​ល សម្រាប់​ការ​ដោះ​លែង​ចំណាប់ខ្មាំង​ទាំង​២​នាក់​។ លោក​គូសបញ្ជាក់​ថា ចំណាប់ខ្មាំង​ទាំងអស់​ត្រូវ​ដោះ​លែង​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​។

និយាយ​ពី​ចំ​នួ​យ​មនុស្សធម៌​ជួយ​ដល់​ជន​ស៊ី​​វិល​វិញ រថយន្ត​កាំ​មី​ញ៉ុ​ង​២០​គ្រឿង​ដែល​ដឹក​ជំនួយ បាន​ចូល​មក​ដល់​ហ្គា​ហ្សា​ ហើយ​តាម​ច្រក​រ៉ា​ហ្វា​ហ៍​ពី​អេ​ហ្ស៊ី​ប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ