ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ល្បែ​.​ង​ឡូ​តូ ឃាត់ខ្លួន​ភ្ញាក់​ងារ និង​អ្នកលេង​ប្រុស​ស្រី​ចំនួន​៦​នាក់

6 ខែ មុន
  • ភ្នំពេញ

ក្រុម​អ្នក​ញៀ​.​ន​ល្បែ​.​ង និង​ភ្ញាក់​ងារ​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់ (​ឡូ​តូ​) បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​អ្នក​ញៀ​.​ន​ល្បែ​.​ង និង​ភ្ញាក់​ងារ​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់ (​ឡូ​តូ​) បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​ទី​៦ ស្ថិត​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ អ៊ុ​ន ស្រី​លាភ ភេទ​ស្រី ជា​បុគ្គលិក​ក្រុមហ៊ុន​ឡូ​តូ (​ភ្ញាក់​ងារ​), ២- ឈ្មោះ ស៊ឹ​ម សុនី​តា ភេទ​ស្រី ជា​បុគ្គលិក (​ភ្ញាក់​ងារ​), ៣- ឈ្មោះ ជាង គឹ​ម​ហឿ​ង ភេទ​ប្រុស មុខរបរ​កម្មករ​សំណង់ (​អ្នកលេង​), ៤- ឈ្មោះ សោម ស​ម្ភ​ស្ស ភេទ​ប្រុស មុខរបរ​កម្មករ​សំណង់ (​អ្នកលេង​), ៥- ឈ្មោះ អ៊ី​ន ប៉ៃលិន ភេទ​ប្រុស មុខរបរ​ជាងមាស (​អ្នកលេង​) និង​៦- ឈ្មោះ ឆេ​ង សុខ​ឡេ​ង ភេទ​ប្រុស មុខរបរ​លក់ដូរ (​អ្នកលេង​)​។

តាម​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​៣​រសៀល​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​ចុះ​បង្ក្រាប​ករណី​បើក​លេង​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់ (​ឡូ​តូ​) និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​។

នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ សមត្ថកិច្ច​ចម្រុះ​ដកហូត​សម្ភារៈ​រួម​មាន ៖ កុំព្យូទ័រ ចំនួន​០៣​គ្រឿង​, ដុំ WiFi ចំនួន​០១, Keybord ចំនួន​០២, តេ​ឡេ​ទូរ​ទ​ស្សទ៍ ចំនួន​០១, ទូរទស្សន៍ ចំនួន​០១​គ្រឿង និង​ប្រាក់​ចំនួន​២០០០០​រៀល​។ បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​នេះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ល្បែ​.​ង​ស៊ី​ប្រភេទ​ឡូ​តូ (​តូច ឬ​ធំ​) នេះ បាន​បើក​លេង​ពេញបន្ទុក​នៅ​តាម​ហាង​កាហ្វេ ហាង​បាយ និង​នៅ​តាម​តារាង​បាល់ទះ​នានា ដែល​គេ​អះអាង​ថា មានច្បាប់​អនុញ្ញាត តែ​កន្លែង​ខ្លះ​ត្រូវ​បាន​បង្ក្រាប និង​ខ្លះ​ទៀត​បើក​លេង​យ៉ាង​អនាធិបតេយ្យ​។

ជុំវិញ​ការ​អនុញ្ញាត​ច្បាប់​នេះ ត្រូវ​បាន​មហាជន​រិះគន់​ថា មិន​គួរ​អនុញ្ញាត​នោះ​ទេ ព្រោះតែ​ចំណូល​រដ្ឋ​បន្តិចបន្តួច​បង្កើត​ឱ្យ​មាន​ល្បែ​.​ង​ស៊ីសង​នៅ​តាម​មូលដ្ឋាន បង្ក​ឱ្យ​មានការ​ក្តៅ​ក្រ​ហា​.​យ​ពី​ប្រជាពលរដ្ឋ​។

មហាជន​ក៏​បាន​លើក​ឡើង​ដែរ​ថា រដ្ឋ​មានបាន​ដឹង​ទេ​ថា ល្បែ​.​ង​ស៊ីសង​ឡូ​តូ​ទាំងនោះ រួម​ទាំង​ឆ្នោត​វៀតណាម​ជ្រក​ក្រោម​ឆ្នោត​ខ្មែរ កំពុង​តែ​ដាក់​ពង្រាយ​នៅ​តាម​ផ្សារ ភោជនីយ៍ដ្ឋាន ហាង​កាហ្វេ តារាង​បាល់ទះ និង​ក្លិប​កីឡា​ផ្សេង​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​នៅ​តាម​បណ្តា​ខេត្ត​គ្របដណ្តប់​ទៅ​ដោយ​ល្បែ​.​ង​ស៊ីសង ហើយ​បាន​និង​កំពុង​តែ​ពង្វក់​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវជន​ឱ្យ​ឈ្លក់​ប​ង្វេ​ង គិតតែ​ពី​លេង​ល្បែ​.​ង​ស៊ីសង មិន​គិត​ពី​ការ​រៀនសូត្រ ហើយ​ម្នាក់​ៗ​ចា​.​ញ់​រាប់​លាន​រៀល​ក្នុង​១​ថ្ងៃ​ក៏​មាន បង្កើត​ឱ្យ​មាន​ចោ​.​រក​.​ម្ម លួ​.​ច ឆ​.​ក់ ប្ល​.​ន់ និង​អំពើ​ហិ​.​ង្សា​នៅ​ក្នុង​គ្រួសារ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ