ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​រង់ចាំ​ការ​វាយលុក​រដូវរងា​របស់​រុ​ស្ស៊ី​

6 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ស​ង្គ្រា​ម​អ៊ុយ​ក្រែ​ន​កំពុង​បន្ត​ជា​និច្ច​។ ចាប់តាំងពី​ថ្ងៃ​ទី​២៤​ កុម្ភៈ​ ឆ្នាំ​២០២២​មក

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ស​ង្គ្រា​ម​អ៊ុយ​ក្រែ​ន​កំពុង​បន្ត​ជា​និច្ច​។ ចាប់តាំងពី​ថ្ងៃ​ទី​២៤​ កុម្ភៈ​ ឆ្នាំ​២០២២​មក កង​ទាហាន​រុ​ស្ស៊ី និង​កង​ទាហាន​អ៊ុយ​ក្រែ​ន​ច្បាំង​គ្នា​មិន​ឈប់​ដើម្បី​ការពារ​ទីតាំង​ពួក​គេ​។

ខណៈ​រដូវរងា​ជិត​ចូល​មក​ដល់ ដែល​រដូវ​នោះ​កាលពី​ឆ្នាំទៅ​មិ​ញ​ប្រជាជន​អ៊ុយ​ក្រែ​ន​ជួប​ការ​លំបាកលំបិន​ខ្លាំង​បំផុត ព្រោះ​ត្រូវ​រុ​ស្ស៊ី​​វាយប្រហារ​ផ្ដាច់​ភ្លើង​ផ្ដាច់​ទឹក​។ ចំណែក​រដូវរងា​ឆ្នាំ​នេះ​ខណៈ​ពិភព​លោក​ហាក់​កំពុង​ងាក​ទៅ​ផ្ដោត​ខ្លាំង លើ​សង្គ្រាម​រវាង​អ៊ី​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ប្រធា​នាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី បង្កើន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ការ​អំពាវ​នាវ ឲ្យ​បន្ត​ជួយ​ដល់​កងទ័ព​លោក​ក្នុង​ការ​ប្រឈម​មុខជា​មួយ​កងទ័ព​រុ​ស្ស៊ី​​។

ពេល​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​រវាង​អ៊ី​ស្រា​អែ​ល​និង​ពួក​ហា​ម៉ាស់ លោក​ហ្សេ​ឡេ​ន​ស្គី​សម្ដែង​ជា​ច្រើន​លើក​ពី​ការ​ភ័.យ​ខ្លា.ច ដែល​ជម្លោះ​នោះ​បង្វែរ​ការ​យកចិត្តទុកដាក់​របស់​ពួក​លោក​ខាងលិច​ជា​អ្នក​ផ្ដល់​ជំនួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ