ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៣​នាក់​ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀ.ន

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ សហការ​ជាមួយ​

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​ឃាត់ខ្លួន​ ខ​ណៈពេល​ដែល​ជួប​ប្រមូលផ្តុំ​គ្នា​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន​។

​ការ​បង្ក្រាប​គ្រឿងញៀ.ន​នេះ​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​​ព្រឹកថ្ងៃ​ទី​១៩ តុលា​ ឆ្នាំ​២០២៣ ​នៅ​ចំណុច​ផ្ទះ​ខ្ទម​ទុក​ចោល​មួយ​កន្លែង​ ស្ថិត​នៅ​ផ្លូវលំ ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​១-​ឈ្មោះ​ឌុ​ក សោភា ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៦ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ២-ឈ្មោះ​ជួន វាសនា ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​៣-​ឈ្មោះ​សុង សុ​ភ័​ណ្ឌ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​តាម​ព័ត៌មាន​អោយ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀ.ន​ខាងលើ​​នេះ ដោយ​មានការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​លោក​វ​រះ​សេនីយ៍​ឯក ម៉​ន វុ​ធី​ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ចំនួន ៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួន ព្រមទាំង​ឆែកឆេរ​ដកហូត​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀ.ន​ប្រភេទ​ក្រាម​ថ្លា​(​ម៉ា​ទឹក​ក​)​ចំនួន​៩​កញ្ចប់ ក្នុង​នោះ​មាន​០២​កញ្ចប់​ធំ​ល្មម​, ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ប៊ិ​ច​ចំនួន​០២​គ្រឿង​ និង​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​។

​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​បានអោយ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ ខ​ណៈ​ពេល​ដែល​ជួប​ប្រមូលផ្តុំ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀ.ន ​។ ​ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​ផ្នែក​ជំនាញ​គ្រឿងញៀ.ន​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ