ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ផ្ដល់​ជំនួយ​មនុស្សធម៌​​ជាស្បៀង​​​ចំនួន​២៧​តោន​ដល់​ជន​ស៊ី​វិល​ហ្គា​ហ្សា

6 ខែ មុន

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ក្រសួង​សភាពការណ៍​បន្ទាន់​ រុ​ស្ស៊ី​ប្រកាស​នា​ថ្ងៃ​ទី​១៩​ តុលា​ នេះ​ថា រុ​ស្ស៊ី​នឹង​

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ក្រសួង​សភាពការណ៍​បន្ទាន់​ រុ​ស្ស៊ី​ប្រកាស​នា​ថ្ងៃ​ទី​១៩​ តុលា​ នេះ​ថា រុ​ស្ស៊ី​នឹង​ផ្ដល់​ជំនួយ​មនុស្សធម៌​ជា​ស្បៀង​ចំនួន​២៧​តោន ដល់​ជន​ស៊ី​​វិល​នៅ​ជ្រោយ​ហ្គា​ហ្សា ដែល​ជាប់​ក្នុង​ការ​ឡោម​ព័ទ្ធ​វា.យប្រហារ​របស់​អ៊ី​​ស្រា​អែ​ល ចាប់តាំងពី​ក្រុម​ហា​ម៉ាស់​វាយប្រហារ​ប្រឆាំង​អ៊ី​ស្រា​អែ​ល​ពី​ថ្ងៃ​ទី​៧​តុលា​មក​។ ជំនួយ​នោះ​ផ្ដល់​តាម​រយៈ​ប្រទេស​អេ​ហ្ស៊ី​ប​មាន​ព្រំដែន​ជាប់​ហ្គា​ហ្សា​។

ក្រសួង​នោះ​អះអាង​ថា យន្តហោះ​ពិសេស​១​គ្រឿង​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ​មួយ​ជិត​ក្រុង​មូ​ស្គូ ឆ្ពោះ​មក​កាន់​ព្រ​លាន​យន្តហោះ​EL ARICH ប្រទេស​អេ​ហ្ស៊ី​ប​។ ជំនួយ​មនុស្សធម៌​រុ​ស្ស៊ី​នឹង​ប្រគល់​ដល់​តំណាង​អ​ឌ្ឍ្​ចន្ទ​ក្រហម​អេ​ហ្ស៊ី​ប សម្រាប់​បញ្ជូន​ទៅ​កាន់​ហ្គា​ហ្សា​។ អនុរដ្ឋមន្ត្រី​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​លោក​អ៊ី​លី​យ៉ា​ដឺ​នី​សូវ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថ្លែង​ថា ប្រជាជន​ហ្គា​ហ្សា​នឹង​ទទួល​បាន​អង្ករ ម្សៅ ស្ករ​និង​នំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ