ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​សម្រុកចូល​វិមាន​កា​ពី​តូ​ល​អំពាវនាវឱ្យ​មាន​បទ​ឈប់​បា.ញ់​គ្នា​នៅ​ហ្គា​ហ្សា

1 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ពួក​បាតុករ​ក្នុង​នោះ​មាន​បណ្ដា​សមាជិក​សហគមន៍​ជ្វី​ហ្វ​ផង បាន​

ប្រទេស​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ពួក​បាតុករ​ក្នុង​នោះ​មាន​បណ្ដា​សមាជិក​សហគមន៍​ជ្វី​ហ្វ​ផង បាន​លើកគ្នា​ធ្វើ​បាតុកម្ម​លុក​ចូល​ក្នុង​វិមាន​កា​ពី​តូ​ល​ក្រុង​វ៉ា​ស៊ី​​ន​តោន ដើម្បី​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា ក្នុង​ជម្លោះ​រវាង​អី​ុ​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។

ការ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នោះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៨​តុលា ក្នុង​បរិវេណ​វិមាន​កា​ពី​តូ​ល​ក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​ហ្កា​ហ្សា​និង​ម​ជ្ឈឹ​ម​បូព៌ា​ជាង​១០​ថ្ងៃក្រោយ​ការ​វាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ប្រឆាំង​អី​ុ​ស្រា​អែ​ល​។ បាតុកម្ម​នោះ​រៀបចំ​ធ្វើ​ឡើងជា​ពិសេស ដោយ​អង្គការ​JEWI SH VOICE FOR PEACE ជា​អង្គការ​មួយ​ប្រមូលផ្ដុំ​ដោយ​ពួក​ជ្វី​ហ្វ​អា​មេ​រិ​ក ដែល​ប្រឆាំង​នយោបាយ​របស់​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល ប្រឆាំង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​ការ​វាយប្រហារ​ប្រឆាំង​ជ្រោយ​ហ្គា​ហ្សា​។ ពួក​បាតុករ​បាន​លើក​ប៉ង់​កាត​នានា​ដែល​សរសេរ​ថា ជាង​៧៥​ឆ្នាំ​ហើយ​ដែល​រដ្ឋាភិបាល​អ៊ី​​ស្រា​អែ​ល កាន់កាប់​ដោយ​ខុសច្បាប់​ដែនដី​ប៉ា​ឡេ​ស្ទី​ន ។ ពេល​នេះ​ហ្គា​ហ្សា​កំពុង​រង​អំពើ​ប្រល័យពូជសាសន៍ ជាមួយ​ការ​គាំទ្រ​ពេញទំហឹង​របស់​សហរដ្ឋអាមេរិក​។

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១៨​តុលា បាន​ប្រើ​វេតូ​ប្រឆាំង​ដំណោះស្រាយ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ដែល​អំពាវនាវ​ជា​ពិសេស​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មនុស្សធម៌ ក្នុង​សង្គ្រាម​រវាង​ក្រុម​ហា​ម៉ាស់​និង​អ៊ី​ស្រា​អែ​ល ដោយ​ក្រុង​វ៉ា​ស៊ី​ន​តោន​លើក​ឡើង​ថា ដំណោះស្រាយ​នោះ​មិន​បាន​ចែង​ពី​សិទ្ធិ​របស់​អ៊ី​ស្រា​អែ​ល​ក្នុង​ការ​ការពារ​ខ្លួន​ឡើយ​។ ក្នុង​ចំណោម​រដ្ឋ​ទាំង​១៥​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ ១២​ប្រទេស​បោះ​ឆ្នោត​គាំទ្រ​គម្រោង​ដំណោះស្រាយ​នោះ​ដែល​ដាក់​ដោយ​ប្រេ​ស៊ី​ល​២​ប្រទេស​អនុប្បវាទ​ក្នុង​នោះ​មាន​រុ​ស្ស៊ី​ តែ​សហរដ្ឋអាមេរិក​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​របស់​ក្រុមប្រឹក្សា​នោះ បាន​បោះ​ឆ្នោត​ប្រឆាំង​នាំ​ឲ្យ​ការ​អនុម័ត​ដំណោះស្រាយ​នេះ​ស្ទះ​។ ដំណោះស្រាយ​នោះ​តាម​ពិត​ក៏​បរិហារ​ដែរ​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​របស់​ក្រុម​ហា​ម៉ាស់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១៤០០​នាក់​នៅ​អ៊ី​ស្រា​អែ​លហើយ​មនុស្ស​ជិត​២០០​នាក់​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ