ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលពីថ្ងៃទី១៧ ឧសភា ​រវាងពួកឧទ្ទាម​​ និង​កង​ទ័ពរបស់លោកមូអាម៉ា កាដាហ្វី នៅជិតព្រំ​ដែនជាមួយ​ទុយនីស៊ី ។

14 ឆ្នាំ មុន

​​ការប្រយុទ្ធគ្នា​ទាំងនេះ​មានគោលបំណង​​ដណ្តើម​ត្រួតត្រា​​ចំណុចឆ្លង​កាត់​  WAZEN ​ជិត​​មូល​ដ្ឋាន​​ DHEHIBA ​របស់ទុយនីស៊ី​​ដែលត្រូវ​ដណ្តើម​​យក​បាន​ តាំងពី​ច្រើនសបា្តហ៍មកហើយ ដោយពួកបះបោរ ។ ការប៉ះទង្គិចគ្នា​បណ្តាល​ឱ្យ​ មនុស្ស​ជាច្រើន​នាក់​ត្រូវរបួស​ក្នុងនោះ​ជា​ច្រើន​នាក់​ត្រូវ​បញ្ជូន​ទៅ​ កាន់​ទុយនីស៊ី​ គឺទៅ​​មន្ទីរពេទ្យ​​​ក្រុង DHEHIBA ។ ចំណែក​ឯ​កង​យន្ត​ហោះ​ ទុយ​នីស៊ី​វិញ​បានហោះ​ហើរពីលើ​តំបន់​ទាំង​ឡាយ​​នៅក្បែរ​ព្រំ​ដែន ។

ការប្រយុទ្ធគ្នា​ទាំងនេះ​មានគោលបំណង​​ដណ្តើម​ត្រួតត្រា​​ចំណុចឆ្លង​កាត់​ WAZEN ​ជិត​​មូល​ដ្ឋាន​​ DHEHIBA ​របស់ទុយនីស៊ី​​ដែលត្រូវ​ដណ្តើម​​យក​បាន​តាំងពី​ច្រើនសបា្តហ៍មកហើយ ដោយពួកបះបោរ ។ ការប៉ះទង្គិចគ្នា​បណ្តាល​ឱ្យ​មនុស្ស​ជាច្រើន​នាក់​ត្រូវរបួស​ក្នុងនោះ​ជា​ច្រើន​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​ទុយនីស៊ី​ គឺទៅ​​មន្ទីរពេទ្យ​​​ក្រុង DHEHIBA ។ ចំណែក​ឯ​កង​យន្ត​ហោះ​ទុយ​នីស៊ី​វិញ​បានហោះ​ហើរពីលើ​តំបន់​ទាំង​ឡាយ​​នៅក្បែរ​ព្រំ​ដែន ។
រដ្ឋាភិបាល​ទុយនីស៊ី​បានគំរាម​ធ្វើការ​តវ៉ា​​ទៅ​អ.ស.ប កាលពីយប់​ថ្ងៃទី១៧ ឧសភា ​បន្ទាប់​ពី​ការធ្លាក់​គ្រាប់​ផ្លោង​​ថ្មីៗ​​របស់លីប៊ី​ចូលក្នុង​ដែន​ដី​របស់ខ្លួន ។​​ រដ្ឋាភិបាល​ទុយនីស៊ីចាត់​ឱ្យ​ឯកអគ្គ​រដ្ឋ​ទូត​របស់ខ្លួន​ដែល​មានវត្ត​មាន​នៅក្រុង​ទ្រីប៉ូ​លី បញ្ជូន​ការតវ៉ា​ដ៏ខ្លាំងក្លា​ដល់​អាជ្ញា​ធរ​លីប៊ី ហើយ​ព្រ​មាន​​ថា ការ​បន្ត​រំលោភ​បំពាន​ដី​គ្រោះ​ថ្នាក់​របស់​​កង​ទ័ពលីប៊ី ​នឹង​មានផលអវិជ្ជ​មាន​បំផុត​ដល់​ទំនាក់​ទំនង​រវាង​ប្រទេសទាំង២ ។
រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​បារាំង​​លោក GER-ARD LONGUET វាយតម្លៃ​កាលពី​ថ្ងៃ​ទី១៧ ឧសភា ថា​ ជាង​៨០% ​នៃយន្តហោះ​របស់លីប៊ី​ត្រូវ​បំផ្លាញ​លែងប្រើប្រាស់​កើត ។  ចំណែក​ក្រសួង​ការពារ​ប្រទេស​អង់គ្លេស​និយាយ​កាល​ពីថ្ងៃទី១៧ ឧសភា ​ថា កង​កម្លាំង​អង់គ្លេស ​បាន​វាយប្រហារ​​ថា កាលពីថ្ងៃទី១៧ ឧសភា ​លើ​មជ្ឈ​មណ្ឌល​​ហ្វឹកហ្វឺន​មួយ​របស់ពួកអង្គរក្ស​លោក​កាដាហ្វី​ក្នុងប្រតិបត្តិ​ការ​ចុងក្រោយ​របស់ខ្លួន​នៅលីប៊ី ៕