ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អនុប្រធាន​បក្ស​ភ្លើង​ទៀន ត្រូវ​​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៣​ឆ្នាំ ពី​បទ​​ញុះញង់ បន្ថែម​លើ​ទោស​ដែល​មាន​ស្រាប់​

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ​២០២៣ បាន​

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ​២០២៣ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អតីត​អនុប្រធាន​គណៈបក្ស​ភ្លើងទៀន ដាក់​ពន្ធនាគារ​កំណត់​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​៤ លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«ញុះញង់​» ។ សាលក្រម​នេះ​បាន​ប្រកាស​ជា​សាធារណៈ ដោយ​លោកស្រី ឈុ​ន ដា​វី ចៅក្រម​ជំនុំជម្រះ និង​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលា ដំបូង​ភ្នំពេញ ។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ទាស់ ឬ​ប្ដឹង​ឧ​ទ្ធ​រ ណ៍​តាម​កំណត់​ច្បាប់ បើ​មិន​សិន​ជា​សុខចិត្ត​និង​ការ​សម្រេច​នេះ ។

ជនជាប់ចោទ​ឈ្មោះ ថា​ច់ សេដ្ឋា ភេទ​ប្រុស អាយុ​៧០ ឆ្នាំ មុខ​របរ មុន​ចាប់ខ្លួន ជា​មន្ត្រី​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ ជា​គ្រូបង្រៀន ជា​ចាងហ្វាង​កាសែត​ស្មារតី​ខ្មែរ និង​មាន​តួនាទី ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន ទីកន្លែង​កំណើត ភូមិ​អញ្ចាញ ឃុំ​តា​សឹក ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង (​កម្ពុជា​ក្រោម​) ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១០៦ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ទណ្ឌិត ថា​ច់ សេដ្ឋា ត្រូវ​បាន​តុលាការ​ចោទ​ប្រ កាន់​ពី​បទ​«​ញុះញង់​»ដោយ​ជនជាប់ចោទ​បាន​ថ្លែង​សារ​«សន្ទរ​កថា​»មួយ នៅ​ក្នុង​ជុំ​ជួប​រវាង​លោក ទៅ​និង​ប្រទេស​ជប៉ុន កាលពី​ចុងឆ្នាំ​២០២២ ដែល​មាន​ចរិត​ញុះញង់​ឲ្យ​មានការ​រើសអើង​នៅ ក្នុង​សង្គម​ខ្មែរ ។ ទណ្ឌិត ថា​ច់ សេដ្ឋា​ ​អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ខ្លួន កាលពី​ពាក់​កណ្តាលខែ មក​រា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ ។ កន្លង​ទៅ​ទណ្ឌិត​ធ្លាប់​បាន​ស្នើ​ទៅ​តុលាការ​ភ្នំពេញ សុំ​តម្កល់​ប្រាក់​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយ​បញ្ហា​សុខភាព ប៉ុន្តែ​តុលាការ​បាន​បដិសេធ​មិន​ទទួល​យក​សំណើសុំ​នោះ​ទេ ។ ក្រោយ​ពី​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​មិន​បាន​ជោគជ័យ ទណ្ឌិត ថា​ច់ សេដ្ឋា និង​មេធាវី​ការពារ​ក្តី​ដោយ​អាណត្តិ បាន​ប្តឹង​ឧទ្ធរណ៍ ហើយ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នៅ​តែ​បដិសេធន៍ ។

បន្ទាប់​មក​ទៀត​លោក ជួង ជូ​ងី ជា​មេធាវី​ការពារ​ក្តី បាន​បន្ត​ប្ដឹង​ទៅ​តុលាការ​កំពួ​ល ហើយ​តុលាការ​កំពូល នៅ​តែ​មិន​អនុញ្ញាតិ​ឲ្យ​ជនជាប់ចោទ​បាន​នៅ​ក្រៅ​ឃុំ​ដដែល ថែម​ទាំង​បញ្ជូន​សំណុំរឿង​ឲ្យ​តុលាការ​ថ្នាក់​ក្រោម បើក​សវនាការ​ជំនុំ​ជំ​ម្រះ​ទោស​ទៅ​តាម​ផ្លូវច្បាប់​ ​។

សូម​ជម្រាប​ថា ៖ អតីតអនុប្រធាន​គណបក្ស​ភ្លើងទៀន​រូប​នេះ ត្រូវ​បាន តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១ ឆ្នាំ ៦​ខែ និង​ពិន័យ​ប្រាក់​ចំនួន​៣ លាន​រៀល មួយ​សំណុំរឿង​រួច​មក​ហើយ ពាក់​ពន្ធ​«​ចាយ​សែក​ស្អុយ​» ដែល​សំណុំរឿង​នោះ​ក៏​ត្រូវ​បាន​លោកស្រី ឈុ​ន ដា​វី ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ រួច​មក​ហើយ​ដែរ ។ ដូច្នេះ​សរុប​មក​វិញ​អតីត​អនុប្រធាន​គណៈបក្ស​ភ្លើងទៀន​ទណ្ឌិត ថា​ច់ សេដ្ឋា ត្រូវ​បាន​តុលាការ​ភ្នំពេញ ប្រកាស​សាលក្រម​តម្រូវ​ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​កំណត់​ចំនួន ៤​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ចំនួន​៧ លាន​រៀល ដែល​មាន​សំណុំរឿង​២​ផ្សេង​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ