ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​​លើប៉ុស្តិ៍​​​សន្តិសុខ​មួយ​នៅប៉ាគីស្ថាន​​ស្លា.ប់​ពួ​ក​សកម្ម​ប្រយុទ្ធ​​​​20នាក់​

14 ឆ្នាំ មុន

អាជ្ញាធរ​​ប៉ាគីស្ថាន​​​រាយការណ៍​ថា ពួក​សកម្ម​ប្រយុទ្ធ​​​ប្រមាណ​ជា​១០០នាក់ ​បានធ្វើ​​​ការ​វាយ​ប្រហារ​​​​កាលពីព្រឹកថ្ងៃទី​១៨ ឧសភា ​លើ​ប៉ុស្តិ៍​​​សន្តិ​សុខ​​​មួយនៅជិត​ទីក្រុង​​​​ប៉េសាវ៉ា ក្នុង​តំបន់​កុល​សម្ព័ន្ធ​​​នា​ភាគពាយ័ព្យ​​​​ប៉ាគីស្ថាន ​បណ្តាល​ឱ្យ​​ស្លា.ប់​​ភ្នាក់ងារ​​​​សន្តិសុខ​​២នាក់ និង​របួស​​​៥​នាក់​​ ចំណែក​​ពួកអ្នក​វាយប្រហារ​យ៉ាង​តិច​​​២០នាក់​ត្រូវ​ស្លា.ប់​។​
ទូរទស្សន៍​ក្នុងស្រុក DAWS រាយការណ៍​​​​ថា ​​ពួកសកម្ម​ប្រយុទ្ធ​​​យ៉ាង​តិច​២០នាក់ បានត្រូវ​ស្លា.ប់​ ហើយ​​​ជាច្រើននាក់​​​ទៀត​ត្រូវ​របួស​កាល​ពី​ព្រឹក​ថ្ងៃទី​​១៨ ឧសភា ​ក្នុង​ឱកាស​​​នៃការ​វាយ​ប្រហារ​របស់​​​​ពួ​ក​សកម្មប្រយុទ្ធ​​​ប្រមាណជា​​​ ១០០​នាក់ ​​ប្រឆាំង​នឹង​ប៉ុស្តិ៍​ត្រួតពិនិត្យ​​​មួយ​​នៅជិត​​ក្រុង​ប៉េសាវ៉ា ។​

អាជ្ញាធរ​​ប៉ាគីស្ថាន​​​រាយការណ៍​ថា ពួក​សកម្ម​ប្រយុទ្ធ​​​ប្រមាណ​ជា​១០០នាក់ ​បានធ្វើ​​​ការ​វាយ​ប្រហារ​​​​កាលពីព្រឹកថ្ងៃទី​១៨ ឧសភា ​លើ​ប៉ុស្តិ៍​​​សន្តិ​សុខ​​​មួយនៅជិត​ទីក្រុង​​​​ប៉េសាវ៉ា ក្នុង​តំបន់​កុល​សម្ព័ន្ធ​​​នា​ភាគពាយ័ព្យ​​​​ប៉ាគីស្ថាន ​បណ្តាល​ឱ្យ​​ស្លាប់​​ភ្នាក់ងារ​​​​សន្តិសុខ​​២នាក់ និង​របួស​​​៥​នាក់​​ ចំណែក​​ពួកអ្នក​វាយប្រហារ​យ៉ាង​តិច​​​២០នាក់​ត្រូវ​ស្លាប់​។​
ទូរទស្សន៍​ក្នុងស្រុក DAWS រាយការណ៍​​​​ថា ​​ពួកសកម្ម​ប្រយុទ្ធ​​​យ៉ាង​តិច​២០នាក់ បានត្រូវ​ស្លាប់​ ហើយ​​​ជាច្រើននាក់​​​ទៀត​ត្រូវ​របួស​កាល​ពី​ព្រឹក​ថ្ងៃទី​​១៨ ឧសភា ​ក្នុង​ឱកាស​​​នៃការ​វាយ​ប្រហារ​របស់​​​​ពួ​ក​សកម្មប្រយុទ្ធ​​​ប្រមាណជា​​​១០០​នាក់ ​​ប្រឆាំង​នឹង​ប៉ុស្តិ៍​ត្រួតពិនិត្យ​​​មួយ​​នៅជិត​​ក្រុង​ប៉េសាវ៉ា ។​
ការវាយប្រហារ​នេះកើត​មាន​​នៅជិត​​ KHYBER ជា​តំបន់​មួយ​ស្ថិតនៅក្បែរ​​ព្រំដែន​ជា​មួយអាហ្វហ្គានីស្ថាន ដែល​ចាត់ទុក​ថា ជា​កន្លែង​​ធ្វើសកម្មភាពរបស់ពួក​​តាលីបង់ប៉ាគីស្ថាន​ និង​ពួក​យុទ្ធជន​​​អ៊ិស្លាម​​​​អាល់កៃ​ដា ។ ពួកនេះ​​ប្រដាប់​ដោយ​​​កាំភ្លើង​​​វាយលុក​ធុន AK-47 និង​រ៉ុក្កែត។ ​​មានការបាញ់​​​​តគ្នាយ៉ាង​ខ្លាំង​ក្លា​​រយៈ​ពេល​​​២ម៉ោង​​​កន្លះ ។ ​
ពួកតាលីបង់​​​ប៉ាគីស្ថានសន្យា​សង​សឹក​​​ចំពោះ​​ការស្លាប់​របស់​​អូសាម៉ា​ប៊ីនឡាដេន ។​
ក្នុងឧប្បត្តិហេតុ​​​មួយទៀត​​​កាលពីថ្ងៃទី​​១៨ ឧសភា ​​ដែរ មនុស្ស​​​២នាក់ជិះ​ម៉ូតូ​បានបាញ់​​​ប្រហារ​ប្រឆាំង​​នឹង​រថយន្ត​មួយគ្រឿង​ជិត​ក្រុង​កេ​តា ​​ភាគ​និរតីប្រទេស​​​ ដោយ​សម្លាប់​​​ជនស៊ីអុីត​​​​៤​នាក់ និង​ធ្វើ​ឱ្យរបួស​៤នាក់ទៀត ៕