ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ជន់​ហូរ​កាត់​ផ្លូវ​​ បែរ​ក្លាយជា​កន្លែង​លេង​​​​សប្បាយ​របស់​ពលរដ្ឋ​និង​អ្នក​​ដំណើរ​​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់​ហូរ​កាត់​ផ្លូវ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ទល់​នឹង​សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ បែរ​ក្លាយទៅជា​កន្លែង​លេង​សប្បាយ​របស់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើរ​ដំណើរ​ក្នុង​ការ​មក​លេង​ទឹកជំនន់​នេះ ក្នុង​នោះ…

ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់​ហូរ​កាត់​ផ្លូវ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ទល់​នឹង​សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ បែរ​ក្លាយទៅជា​កន្លែង​លេង​សប្បាយ​របស់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើរ​ដំណើរ​ក្នុង​ការ​មក​លេង​ទឹកជំនន់​នេះ ក្នុង​នោះ អាជ្ញាធរ​បាន​ធ្វើការ​ជូនដំណឹង​ផង​ដែរ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​កូនចៅ ប្រយ័ត្ន​កូនចៅ​លង់ទឹក​ជាយថាហេតុ ។

លោក​រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី និង​ក្រុមការងារ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ លោក​បាន​និយាយ​ថា ទឹកជំនន់​ដែល​ហូរ​កាត់​ផ្លូវ​នោះ​ប្រហែល​៣​តឹក ក្នុង​នោះ លោក​បានឃើញ​មាន​ប្រជាពលរដ្ឋ រាប់រយ​នាក់​នាំ​គ្នា​សម្រុក​មក​លេង និង​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ទាំង​ទឹក​ចង់​ពាក់កណ្តាល​ម៉ូតូ ក្នុង​នោះ​លោក​ក៏​បានឃើញ​មាន​ក្មេង ចាស់ ប្រុស ស្រី នាំ​គ្នា​ចុះ​ទៅ​លេង​ទឹក​ជ្រៅ​យ៉ាង​​សប្បាយ​រីករាយ ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ពី​លង់ទឹក​នោះ​ឡើយ លោក​រ័​ត្ន ដា​ស៊ី​ណ​ង់​បាន​បញ្ជាក់​ថា ចូល​មក​ដល់​ថ្ងៃ​ទី​១៦ តុលា ២០២៣ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​វាលទំនាប​ក្នុងស្រុក​មង្គល​បូ​រី កំពុង​រង​គ្រោះ​ដោយសារ​លិច​ជា​ច្រើន​ចំណុច មានទឹក​កួច​ខ្លាំង ហើយ​អ្នកស្រុក​បាន​នាំ​គ្នា​ទៅ​លេង​ទឹក​នេះ ប្រជែង​គ្នា​នឹង​ទឹកជំនន់​នេះ​យ៉ាង​សប្បាយ ។

ជាមួយ​នោះ លោក​ក៏​បាន​សូម​អំពាវនាវ​បងប្អូន​ដែល​មក​លេង​ទឹក​លើ​ដងផ្លូវ​បេតុង​ពី​ឃុំ​ប្ញ​ស្សី​ក្រោក​ទៅ​សង្កាត់​កោះ​ពង​សត្វ សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពិសេស កូនចៅ​ក្មេង​ៗ​ក្នុង​ពេល​ទឹក​ជំនន់​​ដែល​ហូរ​កួច​ខ្លាំង​លើ​ផ្លូវ ហើយ​កំពុង​កកស្ទះ​ចរាចរណ៍​ផង​ទៀត​ផង មួយវិញទៀត​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន សត្វ​អ​សិរ​ពិសជាដើម បើ​មាន​ករណី​សត្វ​ទិច ឬ​ខាំ ត្រូវ​ប្រ​ញាប់​យក​ទៅ​មណ្ឌល​សុខ​ភាព ប្ញ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល ឲ្យ​បាន​ទាន់​ពេលវេលា ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត​ត​បន្ទាយ​មាន​ជ័យ ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឃុំ​-​សង្កាត់ ត្រូវ​ចុះ​ពិនិត្យ​តាមដាន​ឲ្យ​បានជា​ប្រចាំ​អំពី​ស្ថានភាព​ទឹក និង​ត្រូវ​មាន​ជា​វិធានការ​នៅ​ពេល​ខាង​មុខ ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​នៅ​ពេល​ទឹក​ស្រក​ចុះ គ្រប់ ឃុំ​-​សង្កាត់​ទាំងអស់​នៅ​ក្នុង​ខេត្ត​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ