ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​១១​ឆ្នាំ

6 ខែ មុន
  • សៀមរាប

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៣​នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​រៀបចំ​ព្រះ​រាជពិធី​បុណ្យខួប​ទី​១០១ នៃ​ទិវា​ប្រសូត និង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៣​នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​រៀបចំ​ព្រះ​រាជពិធី​បុណ្យខួប​ទី​១០១ នៃ​ទិវា​ប្រសូត និង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​១១​ឆ្នាំ នៃ​ការ​សោយ​ទីវ​ង្គ​តរបស់​ព្រះ​អង្គ ដែល​ប្រារព្ធ​ធ្វើ​នៅ​ព្រះរាជ​ដំណាក់​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​របស់​លោក អ៊ា​ង ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ប្រាក់ សោ ភ័​ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។

ដោយ​មានការ​និមន្ត អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះ​មេគណ​ខេត្ត ទាំង​ពី​គណៈ ឯកឧត្តម​លោក​ជំទាវ លោក​ឧកញ៉ា លោក ជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលរង​ខេត្ត អស់លោក​លោកស្រី​ថ្នាក់ដឹកនាំ​គ្រប់​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត មន្ត្រី​អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត យុវជន​កាកបាទក្រហមកម្ពុជា យុវជន​កាយ​រឹទ្ធ​កម្ពុជា​ជា​ច្រើន​រូប​ផង​ដែរ​។

ព្រះរាជ​ពិធីបុណ្យ​នា​ឱកាស​នេះ​ដែរ គឺ​ដើម្បី​បង្ហាញ​នូវ​សេចក្តី​គោរព​ស្រឡាញ់ លើស​ពី​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​ភក្ដីភាព​ដ៏​ជ្រាលជ្រៅ​មិន​អាច​កាត់ថ្លៃ​បាន​របស់​ប្រជារាស្ត្រ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ និង​រំលឹក​នូវ​គុណូបការៈ​គុណ​របស់​ព្រះ​អង្គ ដែល​បន្សល់​ទុក​នូវ​ស្នា​ព្រះ​ហ​ស្ថ នៃ​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត​។ ជា​ពិសេស​នោះ គឺ​ជោគជ័យ​របស់​ប្រទេស​កម្ពុជា​យើង ក្នុង​ការ​ដណ្តើម​យក​ឯករាជ្យ​ជាតិ​ពី​អាណានិគមនិយម​បារាំង​សេស នា​ឆ្នាំ​១៩៥១ និង ការ​ទាមទា​នូវ​ប្រាសាទព្រះវិហារ​ខ្មែរ​មក​វិញ ពី​សំណាក់​សៀម​ឈ្លានពាន នា​ឆ្នាំ​១៩៦២ ការ​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ និង​សមិទ្ធផល​ធំ​ៗ​ជា​ច្រើន​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ ក្នុង​នាម​ជា​កូន ជា​ចៅ ចៅទួត ចៅលួត របស់​ព្រះ​អង្គ សូម​សម្តែង​ឱ្យ ឃើញ​ពី​ក្តី​សោកស្តាយ អាឡោះអាល័យ នឹកឃើញ​នូវ​ព្រះ​គុណូបការៈ​ដ៏​ថ្លៃថ្លា និង​វិសេសវិសាល​ដ៏​ឧត្តុង្គឧត្តម ចំពោះ​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះករុណា ដែល​បាន​បន្សល់​ទុក​នូវ​សមិទ្ធផល ជា​ច្រើន​សម្រាប់​ជាតិ​មាតុភូមិ សម្រាប់​កូនចៅ ប្រជារាស្ត្រ​កម្ពុជា​ទូ​ទាំង​ប្រទេស​។

គួរ​រំលឹក​ថា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហ​នុ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​បាន​ប្រ​សូត្រ​នៅ​ថ្ងៃ​អង្គា​រ៍ ទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​។ ព្រះ​អង្គ​បាន​ឡើង​គ្រងរាជ្យ ពី​ឆ្នាំ​១៩៤១ ដល់​១៩៥៥ និង​ម្ដងទៀត​គឺ​ចាប់ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៤ ។ ទ្រង់​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង​០១​និង​២០​នាទី​យប់ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ដោយ​ព្រះ​ជរាពាធ ក្នុង​ជន្មាយុ​៩០​ព្រះ​វស្សា ។ ព្រះ​ស​.​ព​របស់​អតីត​ព្រះមហាក្សត្រ ត្រូវ​បាន​ដឹក​តាម​ជើង​យន្តហោះ​ពិសេស​ពី​ប្រទេស​ចិន​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង​៣​រសៀល​។

នៅ​ជា​រៀង​រាល់​ឆ្នាំ រដ្ឋបាល​ខេត្តសៀមរាប តែងតែ​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​បិតា ឯករាជ្យ​ជាតិ ដើម្បី​បង្ហាញ​នូវ​ការ​គោរព​ស្រឡាញ់ ពោរពេញ​ទៅ​ដោយ​ភក្ដីភាព​ដ៏​ជ្រាលជ្រៅ​មិន​អាច​កាត់ថ្លៃ​បាន​របស់​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ និង​រំលឹក​ថ្វាយ​ចំពោះ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​ន​រោ​ត្ត​សីហ​នុ ក្នុង​ការ​រំលឹក​នូវ​គុណូបការៈ​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​បន្សល់​ទុក​នូវ​ស្នា​ព្រះ​ហ​ស្ថ​នៃ​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ដល់​កូនចៅ​ជំនាន់​ក្រោយមក​ទល់​បច្ចុប្បន្ន​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ