អនិច្ចា! ជីដូនហាមមិនឲ្យទៅលេងទឹកវាលស្រែ តែចៅនៅតែលួ.ចទៅ ស្រាប់តែជួបរឿងគួរឱ្យសង្វេគ
- បន្ទាយមានជ័យ
ក្មេងប្រុសម្នាក់ ក្នុងចំណោមគ្នីគ្នាចំនួន៣នាក់ បានលង់ទឹកស្លា.ប់ បង្កឱ្យការភ្ញាក់ផ្អើលកាលពីវេលា
ក្មេងប្រុសម្នាក់ ក្នុងចំណោមគ្នីគ្នាចំនួន៣នាក់ បានលង់ទឹកស្លា.ប់ បង្កឱ្យការភ្ញាក់ផ្អើលកាលពីវេលា
ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ ក្នុងចំណោមគ្នីគ្នាចំនួន៣នាក់ បានលង់ទឹកស្លា.ប់ បង្កឱ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤និង៣០នាទីរសៀល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចប្រឡាយផ្លូវក្របី ប៉ែកខាងជើងស្ពានដែករហាល (ផ្លូវជាតិលេខ៦) ចម្ងាយប្រហែល៥០០ម៉ែត្រពីកន្លែងកើតហេតុ ដែលមានជម្រៅទឹកប្រហែល២ម៉ែត្រជាង ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
បើតាមនគរបាលស្រុកព្រះនេត្រព្រះ បានប្រាប់ឲ្យដឹងថា ក្មេងរងគ្រោះខាងលើមានឈ្មោះ ពាន់ បញ្ញា ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
បើតាមការបំភ្លឺពីក្មេងប្រុសឈ្មោះ វ៉ាន់ សៀវម៉េង អាយុ៩ឆ្នាំ រស់នៅភូមិជាមួយជនរងគ្រោះ បានបញ្ជាក់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ប្រហែលជាម៉ោង១១ជាង ខ្លួននិងមិត្តភក្តិចំនួន៣នាក់ទៀត ក្នុងនោះរួមមាន ៖ ១- ឈ្មោះ ពាន់ បញ្ញា (ជនរងគ្រោះ), ២- ឈ្មោះ ជួ សុជិន ភេទប្រុស អាយុ០៩ឆ្នាំ រស់ភូមិជាមួយគ្នា, ៣- ឈ្មោះ រឿត ផានិត ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិជាមួយគ្នា បាននាំគ្នាទៅមុជទឹកលេងក្នុងប្រឡាយផ្លូវក្របី ស្រាប់តែពេលនោះ ឈ្មោះ ពាន់ បញ្ញា បានរអិលជើងធ្លាក់ចូលទឹកជ្រៅ បណ្តាលឲ្យលង់ទឹកស្លា.ប់នៅទីនោះតែម្តង។ ដោយឃើញដូច្នោះ ខ្ញុំនឹងមិត្តភក្តិ២នាក់ទៀតក៏នាំគ្នារត់ត្រឡប់មកផ្ទះវិញ ដើម្បីទៅប្រាប់លោកយាយរបស់ជនរងគ្រោះ។
បើតាមនគរបាល ក៏បានប្រាប់ឱ្យដឹងដែរថា តាមការបំភ្លឺឈ្មោះ លឿង សារឿម ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាជីដូនជនរងគ្រោះ បានបញ្ជាក់ថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១.០០នាទី ចៅរបស់គាត់ឈ្មោះ ពាន់ បញ្ញា បានសុំគាត់ទៅដើរលេងនៅវាលស្រែ ប៉ុន្តែគាត់បានហាមមិនឲ្យទៅនោះទេ តែចៅគាត់មិនស្តាប់ឡើយ ហើយលួ.ចចេញទៅបាត់ទៅ។ លុះវេលាប្រហែលជាម៉ោង១រសៀល ក៏ស្រាប់តែមានក្មេងប្រុសឈ្មោះ វ៉ាន់ សៀវម៉េង អាយុ៩ឆ្នាំ រស់នៅភូមិជាមួយគ្នា បានរត់មកប្រាប់ថា «ចៅរបស់គាត់ឈ្មោះ ពាន់ បញ្ញា បានលង់ទឹកស្លា.ប់នៅឯប្រឡាយផ្លូវក្របីបាត់ហើយ»។
នគរបាល បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ក៏បង្កើតគណៈកម្មការត្រួតពិនិត្យស.ពក្មេងរងគ្រោះ រួមមានសមាសភាពនគរបាល ក្រុមប្រឹក្សាឃុំរហាល គ្រូពេទ្យមណ្ឌលឃុំរហាល មេភូមិ និងជីដូនរបស់ជនរងគ្រោះផងដែរ។ ហើយបើតាមការពិនិត្យ ក្មេងរងគ្រោះមិនមានស្លាកស្នាមអ្វីទាក់ទិននឹងរឿងឃា.តក.ម្មនោះឡើយ គឺពិតជាស្លា.ប់ដោយសារលង់ទឹកប្រាកដមែន ៕
ចែករំលែកព័តមាននេះ