ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ភ្ជាប់​កោះ​ពេជ្រ​-​កោះន​រា បើក​ឱ្យធ្វើ​ចរា​ចរណ៍​​បណ្ដោះអាសន្ន​រយៈពេល​៤​ថ្ងៃ​នា​ឱកាស​បុណ្យ​​ភ្ជុំបិណ្ឌ

6 ខែ មុន
  • ភ្នំពេញ

ដូច​អ្វី​ដែល​បាន​គ្រោង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ក្រោម​ឱ​វ៉ា​ត បាន​ចុះ​ពិនិត្យ​

រាជធានី​ភ្នំពេញ ៖ ដូច​អ្វី​ដែល​បាន​គ្រោង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ក្រោម​ឱ​វ៉ា​ត បាន​ចុះ​ពិនិត្យ​ និង​បើក​ឱ្យធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន ស្ពាន​ភ្ជាប់​កោះ​ពេជ្រ​-​កោះន​រា ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣​នេះ​។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ដើម្បី​ធានា​នូវ​លំហូរ​ចរាចរណ៍​ត្រង់​ចំណុច​ស្ពាន​ព្រះ​មុនី​វង្ស ក្នុងអំឡុងពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ផង និង​ទៅ​ថ្ងៃ​មុខ​ផង ដែល​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចំណេញ​ពេលវេលា និង​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​សម្រេច អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​ខ្សែកាប ដែល​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍ​កោះន​រា និង​តំបន់​អភិវឌ្ឍ​កោះ​ពេជ្រ រយៈពេល​៤​ថ្ងៃ កឺ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយ​ប្រើប្រាស់​ផ្លូវ​ស្ពាន​មួយ​ចំហៀង សម្រាប់​ការ​ធ្វើ​ចរាចរណ៍​ទ្វេរ​ទិស និង​កំណត់​ទម្ងន់​មធ្យោបាយ​ដឹក​ជញ្ជូន​ឆ្លងកាត់ ត្រឹម​ទម្ងន់​៥​តោន ចុះ​ក្រោម​។

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​បិទ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​នេះ​វិញ ក្រោយ​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ឱ្យ​ក្រុមហ៊ុន O.C.I.C បន្ត​អនុវត្ត​ការងារ​ដែល​នៅ​សល់​ឱ្យ​បាន​ចប់​សព្វគ្រប់​។

អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​ខ្សែកាប ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍ​កោះន​រា និង​តំបន់​អភិវឌ្ឍ​កោះ​ពេជ្រ ចន្លោះ​ពី​ថ្ងៃ​ទី​២០-២៣ ខែតុលា ឆ្នាំ​២០២៣ តទៅ ក្រោយ​ពី​ក្រុមហ៊ុន O.C.I.C បញ្ចប់​ការដ្ឋាន​សាងសង់​ស្ពាន​ទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ