ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាឱកាសបុណ្យភ្ជុំបិណ្ឌ! អាជ្ញាធរ និងកម្លាំង​មានសមត្ថកិច្ច បែងចែកកម្លាំង ចុះល្បាត​ជាប្រចាំ នៅក្នុងមូលដ្ឋាន  

6 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំអោយ​អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំ នៅក្នុងមូលដ្ឋានរបស់ខ្លួន…

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំអោយ​អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំ នៅក្នុងមូលដ្ឋានរបស់ខ្លួន នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ពោលគឺត្រូវជួយមើលថែទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋខណៈដែលពួកគាត់ទៅស្រុកកំណើត ឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ។ បន្ថែមពីនេះ អាជ្ញាធរខណ្ឌទាំង១៤ កម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធ ត្រូវត្រៀមរៀបចំ​ព្រះរាជពិធីបុណ្យអុំទូក អោយបានធំ និងបានល្អប្រសើរ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ដោយការចូលរួមពីស្នងការដ្ឋានរាជធានី, ទីបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី, អភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ​។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា​ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពួកគាត់ភាគច្រើន ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ដែលយើងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពួកគាត់។ កិច្ចការពារសន្តិសុខនេះ ក៏ត្រូវបន្តរហូតដល់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ក្រោយពីព្រះរាជពិធីនេះបានអាកខានអស់ជាច្រើនឆ្នាំ ដោយសារការរាត្បាតដោយជម្ងឺកូវីដ-១៩។

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាគណៈកម្មការរួចរាល់ហើយ ដើម្បីអោយព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ។

ក្នុងកិច្ចប្រជុំនេះ ក៏បានបង្ហាញពីគម្រោងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុកឆ្នាំនេះផងដែរ ដោយបើតាមគម្រោងព្រះរាជពិធីឆ្នាំនេះនឹងមាន ទូក ង ចូលរួមប្រណាំងប្រមាណជាង ៣០០ទូក (រាជធានីភ្នំពេញមានប្រមាណជាង ៤០ទូក), មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត ២ម៉ឺននាក់ និងមានប្រទីពចូលរួមប្រមាណជាង ២០ប្រទីប។

ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា ២ទីតាំង ក្នុងនោះ នៅអតីតឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាប ក្នុងដីអភិវឌ្ឍន៍ OCIC ខាងជើងរង្វង់ មូលនាងមច្ឆា ខណ្ឌជ្រោយចង្វា មួយទីតាំងទៀត ហើយទីតាំងទាំង ២នេះ នឹងការរៀបចំបណ្តាញទឹក ភ្លើង និងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ