ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបា.ញ់ថ្នាំ​សម្លា.ប់​មេរោគ​ និងប្រមូលបក្សីឈឺ ឬ​ងា.ប់ដុ.តកម្ទេចចោល​នៅ​ស្រុក​រមាស​ហែក

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ រដ្ឋបាល​ខេត្តស្វាយរៀង សូម​ជម្រាប​ជូន​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​ជំងឺ​គ្រុន

ខេត្តស្វាយរៀង​ ៖ រដ្ឋបាល​ខេត្តស្វាយរៀង សូម​ជម្រាប​ជូន​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ គិត​មក​ដល់​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣នេះ ក្រុមការងារ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ និង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តស្វាយរៀង ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​អនុវត្ត​វិធានការ​បសុព្យាបាល​នៅ​ភូមិ​ម្រាក់​ទាប ឃុំ​ត្រស់ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែល​មាន​ករណី​វិជ្ជមាន​ជំងឺផ្តាសាយបក្សី​លើ​មាន់​១ក្បាល​កាលពី​យប់​ថ្ងៃ​ទី​០៨​ខែ តុលា ឆ្នាំ​២០២៣( លទ្ធផល​វិទ្យាស្ថាន​) ក្នុង​ចំណោម​មាន់​ទា​សរុប​៣៤​ក្បាល​ ងា.ប់​២០​ក្បាល​ជា​របស់​គ្រួសារ​កសិករ​ឈ្មោះ ចិន សុខ ស្ថិត​ក្នុងភូមិ​ខាងលើ​។

ក្រុមការងារ​បាន​អនុវត្ត​វិធានការ​បន្ទាន់​ដំបូង​ដូច​ខាងក្រោម​៖
១-​ដុត​កម្ទេច​ចោល​បក្សី​ចំនួន​១៤​ក្បាល របស់​គ្រួសារ​ខាងលើ ដែល​មាន​មាន់​១​ក្បាល​បាន​រក​ឃើញ​វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី និង​បាន​អនុវត្ត​ការ​បាញ់ថ្នាំ​សម្លា.ប់​មេរោគ និង​ណែនាំ​ដល់​ក្រុម​គ្រួសារ​។

២- ចំពោះ​ទីតាំង​គេហដ្ឋាន​ដែល​មាន​មនុស្ស​ស្លា.ប់​ក្រុមការងារ​កំពុង​អនុវត្ត​វិធានការ​បសុព្យាបាល​។
៣-​ក្រុមការងារ​កំពុង​ចុះ​ពិនិត្យ​ស្ថានភាព​ចិញ្ចឹម​បក្សី​នៅ​តំបន់​ជុំវិញ ជា​ពិសេស​នៅ​តំបន់​ជុំវិញ​មាន​ករណី​មនុស្ស​ស្លា.ប់ ដើម្បី​អនុវត្ត​ការ​ច​ចារ​កម្ទេច​ចោល​បក្សី និង​អនុវត្ត​ការ​បាញ់ថ្នាំ​សម្លា.ប់​មេរោគ​។

ជាមួយ​នេះ​ក្រុមការងារ​បាន​បន្ត ចុះ​បាញ់ថ្នាំ​និង​ប្រមូល​បក្សី​យក​មក​ដុត​បំផ្លាញ​ចោល និង​យក​សំណាក សរុប​២៦​ក្បាល ក្នុង​នោះ​បាន​ដុត​កំទេច​ចោល​ចំនួន​២១​ក្បាល (​មាន់​ចំនួន ១៧​ក្បាល និង​ទា ៤​ក្បាល​) និង​យក​សំណាក​ទៅ​ពិនិត្យ​ចំនួន​៤​ក្បាល​(​មាន់​៣​ក្បាល ទា​១​ក្បាល )​។

រដ្ឋបាល​ខេត្ត​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប​ង្កើន​នូវ​ប្រុង​ប្រយ័ត្ន ប្រ​សិន​បើបាន​ឃើញ​មាន​សត្វ​ឈឺ ឬ​ងា.ប់ សូមកុំ​ប៉ះពាល់ ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​ដើម្បី​ចុះ​ទៅ​ពិនិត្យ និង​ចាត់វិធានការ​ភ្លាម​ៗ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ