ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីប៊ី​ប្រកាស​ថា ខ្លួននឹង​ដោះ​លែង​អ្នកកាសែត​បរទេស​​4នាក់

14 ឆ្នាំ មុន

លោក​មូសា អ៊ីប្រាហ៊ីម ​អ្នក​នាំពាក្យ​របស់​​រដ្ឋាភិបាល​លីប៊ី រាយការណ៍​ថា អ្នកកាសែត​​៤​នាក់​ ដែលត្រូវចាប់ខ្លួន​នៅលីប៊ី កាលពី​​ដើម​ខែ​​មេសា ក្នុងនោះ​មាន​អ្នកកាសែត​​ជន​ជាតិ​អាមេរិក ​២នាក់​ និង​អេស្ប៉ាញ​​ម្នាក់​ត្រូវដោះ​លែង​នា​ថ្ងៃទី១៧ ឬ ១៨ ឧសភា ។ ​លោកមូសា អ៊ីប្រា ហ៊ីម បញ្ជាក់​កាលពី​ថ្ងៃទី​១៧ ឧសភា ថា អ្នកកាសែត​ទាំង៤​នាក់នោះ​​ដែល​ទទួលការចោទប្រកាន់​​ពីបទ​ចូលប្រទេស​លីប៊ី​ ដោយខុសច្បាប់ ត្រូវបាន​នាំមកកាន់​​តុលា​ការ​រដ្ឋបាល​មួយ ហើយបន្ទាប់មក​នឹងត្រូវដោះ​លែង​​។ អ្នកនាំពាក្យ​រូបនេះ​បាន​បង្ហាញ​អត្ត​សញ្ញាណ​អ្នកកាសែត​៣នាក់

លោក​មូសា អ៊ីប្រាហ៊ីម ​អ្នក​នាំពាក្យ​របស់​​រដ្ឋាភិបាល​លីប៊ី រាយការណ៍​ថា អ្នកកាសែត​​៤​នាក់​ ដែលត្រូវចាប់ខ្លួន​នៅលីប៊ី កាលពី​​ដើម​ខែ​​មេសា ក្នុងនោះ​មាន​អ្នកកាសែត​​ជន​ជាតិ​អាមេរិក ​២នាក់​ និង​អេស្ប៉ាញ​​ម្នាក់​ត្រូវដោះ​លែង​នា​ថ្ងៃទី១៧ ឬ ១៨ ឧសភា ។ ​លោកមូសា អ៊ីប្រា ហ៊ីម បញ្ជាក់​កាលពី​ថ្ងៃទី​១៧ ឧសភា ថា អ្នកកាសែត​ទាំង៤​នាក់នោះ​​ដែល​ទទួលការចោទប្រកាន់​​ពីបទ​ចូលប្រទេស​លីប៊ី​ដោយខុសច្បាប់ ត្រូវបាន​នាំមកកាន់​​តុលា​ការ​រដ្ឋបាល​មួយ ហើយបន្ទាប់មក​នឹងត្រូវដោះ​លែង​​។ អ្នកនាំពាក្យ​រូបនេះ​បាន​បង្ហាញ​អត្ត​សញ្ញាណ​អ្នកកាសែត​៣នាក់ ក្នុងចំណោម​អ្នក​កា​សែត​ទាំង៤នាក់​នោះគឺ​អ្នក​កាសែត​ជនជាតិ​អាមេ​រិក​លោក JAMES FOLEY ធ្វើ​ការ​ឱ្យទី​ភ្នាក់​ងារ​​ព័ត៌មាន​ GLOBALPOST មាន​មូល​ដ្ឋាន ​​នៅក្រុង​បូស្តុន​និងលោកស្រី CLARE MORGANA GILLIS ធ្វើការឱ្យ​កាសែត ​THE ATLANTIS និង USA TODAY ព្រម​​ទាំង​អ្នក​កាសែត​ថត​រូប​ជនជាតិ​អេស្ប៉ាញ លោក MANUEL VARELA DE SEIJAS BRADO ។ អ្នក​កាសែត​ទាំង​៣​នាក់នោះ​ត្រូវ​ចាប់​ខ្លួន​កាលពីថ្ងៃទី៥ មេសា កន្លង​មក​នេះ នៅជិតទីក្រុង BREGA ។ ក្នុងពេលភ្លាមៗ​គេ​ពុំ​​ដឹង​ពីអត្ត​សញ្ញាណរបស់អ្នក​កាសែត​ទី៤​ដែល​​នឹង​ត្រូវដោះ​លែង​ដែរឡើយ ។ ​អ្នកកាសែត​​រូបភាព​លោក​ ANTON HAMMERL ដែល​មាន​សញ្ជាតិ២ គឺអាហ្វ្រិក​ខាងត្បូង និងអូទ្រីស​ត្រូវ​បានបាត់ខ្លួននៅលីប៊ី៕