ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករប្រឆាំង​​​រដ្ឋាភិបាល​​យេម៉ែន​​បិទ​​​អគារ​រដ្ឋាភិបាល​​ជាច្រើន​

14 ឆ្នាំ មុន

ហ្វូង​បាតុករ​​​ប្រឆាំង​រដ្ឋាភិបាល​​​យេម៉ែន ​ដែល​កំពុង​​ធ្វើបាតុកម្ម​​​ទាមទារ​ឱ្យ​លោកប្រធា​នា​ធិបតី​​អាលី​ អាប់ឌុលឡាហ៍ សាឡេហ៍ ​​លា​លែង​​ចេញពីតំណែង​ជា​បន្ទាន់​កាលពីថ្ងៃទី​​១៧ ឧសភា ​កន្លង​មក ​​បាន​បិទ​​អគារ​រដ្ឋាភិបាល​​​​មួយចំនួន​​ដោយ​កម្លាំង​​​នៅ​បណ្តា​ខេត្ត​​​ ភាគខា​ងត្បូង​ប្រទេស​។​ សាក្សី​​​បានប្រាប់ទីភ្នាក់ងារ​​​ព័ត៌មាន​ស៊ីនហួ​​​របស់ចិន​ថា ​​ហ្វូង​បាតុករ​​ក្នុង​​ចំនួន​ដ៏ច្រើន​​កាលពី​ថ្ងៃទី​​​១៧ ឧសភា ​​បានបិទ​​អគារ​រដ្ឋាភិបាល​​ជា​ច្រើន​។​
នៅក្នុងទីក្រុង​កំពង់ផែ Aden ហ្វូង​បាតុករ​​​ដែល​ពោរពេញ​​ដោយកំហឹង​​​បាន​បិទ​​​អគារការិ​យា​ល័យ​​​ក្រសួងអប់រំ ​​ចំណែក​​​នៅខេត្ត​

ហ្វូង​បាតុករ​​​ប្រឆាំង​រដ្ឋាភិបាល​​​យេម៉ែន ​ដែល​កំពុង​​ធ្វើបាតុកម្ម​​​ទាមទារ​ឱ្យ​លោកប្រធា​នា​ធិបតី​​អាលី​អាប់ឌុលឡាហ៍ សាឡេហ៍ ​​លា​លែង​​ចេញពីតំណែង​ជា​បន្ទាន់​កាលពីថ្ងៃទី​​១៧ ឧសភា ​កន្លង​មក ​​បាន​បិទ​​អគារ​រដ្ឋាភិបាល​​​​មួយចំនួន​​ដោយ​កម្លាំង​​​នៅ​បណ្តា​ខេត្ត​​​ភាគខា​ងត្បូង​ប្រទេស​។​ សាក្សី​​​បានប្រាប់ទីភ្នាក់ងារ​​​ព័ត៌មាន​ស៊ីនហួ​​​របស់ចិន​ថា ​​ហ្វូង​បាតុករ​​ក្នុង​​ចំនួន​ដ៏ច្រើន​​កាលពី​ថ្ងៃទី​​​១៧ ឧសភា ​​បានបិទ​​អគារ​រដ្ឋាភិបាល​​ជា​ច្រើន​។​
នៅក្នុងទីក្រុង​កំពង់ផែ Aden ហ្វូង​បាតុករ​​​ដែល​ពោរពេញ​​ដោយកំហឹង​​​បាន​បិទ​​​អគារការិ​យា​ល័យ​​​ក្រសួងអប់រំ ​​ចំណែក​​​នៅខេត្ត​ Ibb ភាគ​ខាងត្បូង​​យេម៉ែន​​ហ្វូងបាតុករ​​ប្រឆាំង​រដ្ឋាភិបាល​​​​បានបិទ​​បណ្ណាគារ​​សាកល​វិទ្យា​ល័យ​មួយ ។​ នៅទីក្រុងធំ​ៗ​របស់​យេម៉ែន​​​កើត​មាន​​ការ​ប៉ះ​ទង្គិច​​​គ្នា​ស្ទើរតែ​​​​​​រៀង​រាល់​ថ្ងៃរវាង​​កង​កម្លាំង​​​សន្តិ​សុខ​ជា​​​មួយហ្វូងបាតុករ​​ប្រឆាំង​រដ្ឋាភិបាល​​​​ចាប់​តាំង​​ពីពាក់​​កណ្តាល​​ខែកុម្ភៈ​​មក ៕