ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ៖ ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ជាតិ លើក​ស្ទួយ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​គោល​នយោ​បាយ​​ឈ្នះ​-​ឈ្នះ​ រវាង​រដ្ឋ និង​ពលរដ្ឋ

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ការ​ដាក់​ចេញ​ឲ្យ​អនុវត្ត នូវ​យុទ្ធសាស្ត្រ​ជាតិ ចំពោះ​បងប្អូន​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ការ​ដាក់​ចេញ​ឲ្យ​អនុវត្ត នូវ​យុទ្ធសាស្ត្រ​ជាតិ ចំពោះ​បងប្អូន​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​គោលនយោបាយ ឈ្នះ​-​ឈ្នះ ទាំងអស់​គ្នា ពោល​គឺ​រដ្ឋ​ក៏​ឈ្នះ អ្នក​ក្រៅ​ប្រព័ន្ធ​ក៏​ឈ្នះ ជាតិ​យើង​ឈ្នះ​ទាំងមូល ។

ការ​បញ្ជាក់​របស់​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨” នា​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣​នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ ការ​ចុះបញ្ជី​របស់​បងប្អូន​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រដ្ឋ​បាន​អ្វី ? រដ្ឋ​បាន​ព័ត៌មាន ដើម្បី​រៀបចំ​ផែនការ​ជួយ ឲ្យ​បាន​ចំ​គោលដៅ ជួយ​ឲ្យ​ចំ​តម្រូវការ និង​ទាន់​ពេលវេលា នឹង​រដ្ឋ​បាន​មក​វិញ​បែប​នឹង រដ្ឋ​ក៏​បាន​មួយទៀត នូវ​ធនធានមនុស្ស និង​កម្លាំង​សេដ្ឋកិច្ច កាន់តែ​មាន​សក្កា​នុ​ពល​ចូលរួម នៅ​ក្នុង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ នេះ​ជា​អ្វី​ដែល​រដ្ឋ​បាន​អ្វី​ទៅ ដែល​ប្រជាពលរដ្ឋ នៅ​ក្នុង​ក្រៅ​ប្រព័ន្ធ​បាន គឺ​ការ​ជួយ​អនុគ្រោះ ការ​គាំទ្រ និង​ការ​ថែបំប៉ន នៅ​ក្នុង​គោលការណ៍​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​គាត់​កាន់តែ​រឹង​មាំ ។

សម្តេច​គូសបញ្ជាក់​ថា ៖ “​អ៊ីចឹង គោលនយោបាយ​នេះ គឺ​គោលនយោបាយ ឈ្នះ​ឈ្នះ រដ្ឋ​ក៏​ឈ្នះ ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ក្រៅ​ប្រព័ន្ធ ក៏​ឈ្នះ ជាតិ​យើង​ឈ្នះ​ទាំងមូល​” ។

ទាក់ទិន​នឹង​យុទ្ធសាស្ត្រ​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ៖ “​នេះ​ហើយ គឺជា​គោល​គំនិត នៃ​យុទ្ធសាស្ត្រ​ជាតិ នៅ​ក្នុង​ការ​ដាក់​ឲ្យ​អនុវត្ត ហើយ​យើង​នឹង​ឈាន​ជា​ជំ​ហ៊ាន វិសាលភាព​របស់​យើង នឹង​ខិតខំ​ដើម្បី​ប​ង្រី​ក​ឲ្យ​បាន​ច្រើន​ជា​ជំ​ហ៊ាន នេះ​ហើយ គឺជា​អ្វី ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ ដែល​ខ្ញុំ​ទៅ​ថ្ងៃមុន​រឿង​ម៉ែ​កូនពៅ ប៉ុន្តែ​ត្រូវ​យល់​ថា ទោះ​ក្នុង​កាលៈទេសៈ ណា​ក៏​ដោយ ទោះជា​លទ្ធភាព​រដ្ឋ​យើង​មាន​ប៉ុន្មាន មិន​អាច​មាន​ធំ​ដំ ដូច​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ដែល​មាន​លទ្ធភាព​ធំ តែ​រដ្ឋ​យើង​មិន​បាន​នៅ​ស្ងៀម នៅ​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង នៅ​គ្រប់​បែប​យ៉ាង គ្រប់ពេលវេលា គ្រប់​លទ្ធភាព ដែល​ធ្វើ​ទៅ​បាន និង​គ្រប់​មធ្យោបាយ ជា​ពិសេស ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​នោះ​ទេ នេះ​គឺជា​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​” ។

សូម​ជម្រាប​ថា យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨ នឹង​ជួយ​លើកកម្ពស់​ការ​គាំពារ និង​ការ​ពង្រឹងសមត្ថភាព ផលិតភាព និង​ភាព​ធន់ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រមទាំង​ជំរុញ និង​ព​ន្លឿ​ន​ការ​ចូលរួម ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដើម្បី​ធានា​ភាព​ធន់ ភាព​ប៉ាន់​ប្រមាណ​បាន ភាព​រីក​ចម្រើន​ទៅ​មុខ នៃ​ការ​ធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​ប្រកប​អាជីវកម្ម មុខរបរ ព្រមទាំង​ការងារ​ចិញ្ចឹមជីវិត​៕

អត្ថបទសរសេរ ដោយ