ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល មាន​ប្រព័ន្ធ​ការពារ​ដ៏​ទំនើប «Iron Dome» ដែល​បាន​ចាត់​ទុក​យ៉ាង​សំខាន់​បំផុត​ថា ជា​ខ្សែការពារ​ដំបូង​របស់​ប្រទេស​។ ប៉ុន្តែ​ក្រុម​ហា​ម៉ាស់ បាន​បា​.​ញ់​រ៉ុក្កែត​ជាង ៥,០០០ គ្រា​.​ប់ ទៅ​កាន់​អ៊ី​ស្រា​អែ​ល​ពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ក្នុង​រយៈពេល​ប្រហែល

អ៊ី​ស្រា​អែ​ល មាន​ប្រព័ន្ធ​ការពារ​ដ៏​ទំនើប «Iron Dome» ដែល​បាន​ចាត់​ទុក​យ៉ាង​សំខាន់​បំផុត​ថា ជា​ខ្សែការពារ​ដំបូង​របស់​ប្រទេស​។ ប៉ុន្តែ​ក្រុម​ហា​ម៉ាស់ បាន​បា​.​ញ់​រ៉ុក្កែត​ជាង ៥,០០០ គ្រា​.​ប់ ទៅ​កាន់​អ៊ី​ស្រា​អែ​ល​ពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ក្នុង​រយៈពេល​ប្រហែល​២០​នាទី បណ្តាល​ឱ្យ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ល្អ​ឥត​ខ្ចោះ​នេះ វា​ពិបាក​ក្នុង​ការ​ស្ទាក់​ចាប់​មី​ស៊ី​ល​ទាំងអស់ ដោយ​ការ​បា​.​ញ់​គ្រា​.​ប់​រ៉ុក្កែត​ជា​ច្រើន ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

«Iron Dome» មាន​សមត្ថភាព​ស្ទាក់​បា​.​ញ់​បំ​ផ្លុះ​គ្រា​.​ប់​រ៉ុក្កែត ដែល​បា​.​ញ់​បំពា​.​ន វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើប​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ដែល​ផលិត​ឡើង​ដោយ អ៊ី​ស្រា​អែ​ល​។ វា ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ជន​ស៊ី​វិល​អ៊ី​ស្រា​អែ​ល ពី​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ដែល​អាច​កើត​មាន​។

ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ ត្រូវ​បាន​គេ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៦ បន្ទាប់​ពី​ជម្លោះ​បង្ហូរ​ឈា​.​មរវាង​អ៊ី​ស្រា​អែ​ល និង​ក្រុម Hezbollah ដែល​ជា​ក្រុម​សកម្មប្រយុទ្ធ Shia ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​លី​បង់​។

បន្ទាប់​ពី​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​អស់​ជា​ច្រើន​ឆ្នាំ «Iron Dome» បាន​ដំណើរការ​នៅ​ឆ្នាំ​២០១១ ហើយ​ប្រព័ន្ធ​នេះ ស្ទាក់​ចាប់​បាន​ដោយ​ជោគជ័យ​នូវ​គ្រា​.​ប់​រ៉ុក្កែត ដែល​បា​.​ញ់​ចេញពី Gaza ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១១​។

ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​អ៊ី​ស្រា​អែ​ល Rafael Advanced Defense Systems និង Israel Aerospace Industries ក្នុង​តម្លៃ​ប្រមាណ ២១០​លាន​ដុល្លារ​។

តើ​វា​ដំណើរការ​យ៉ាងដូចម្តេច? ប្រព័ន្ធ​នេះ ប្រើប្រាស់​មី​ស៊ី​ល​ស្ទាក់​ចាប់ ដើម្បី​បំផ្ទុះ​គ្រា​.​ប់​រ៉ុក្កែត ដែល​ចូល​មក​។ ដំណើរការ​នេះ ចាប់ផ្តើម​ជាមួយនឹង​ប្រព័ន្ធ​តាមដាន និង​រ៉ា​ដា ដែល​ត្រួតពិនិត្យ​ផ្ទៃមេឃ​សម្រាប់​វត្ថុ​ណាមួយ​ដែល​ចូល​មក​។ ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទី ការ​គណនា​កម្រិត​ខ្ពស់​ដំណើរការ​យ៉ាង​លឿន ដើម្បី​កំណត់ អត្តសញ្ញាណ​កាំជ្រួច ហើយ​បន្ទាប់​មក​គណនា​ល្បឿន និង​គន្លង​របស់​រ៉ុក្កែត​។ បន្ទាប់​មក ប្រព័ន្ធ​នេះ នឹង​បា​.​ញ់​បង្ហោះ​រ៉ុក្កែត​ស្ទាក់​ចាប់​ភ្លាម​ៗ ដែល​រត់​ឆ្ពោះទៅ​រក រ៉ុក្កែត​ដែល​បំពា​.​ន បណ្តាល​ឱ្យ​វា​បំផ្ទុះ​នៅ​កណ្តាល​អាកាស ជាមួយនឹង​ការ​ខូចខាត​តិចតួច​នៅ​លើ​ដី​៕

សរសេរ​ដោយ ៖ ណា រ៉េ​ន
កែសម្រួល​ដោយ ៖ ប្រេ​វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ