ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ត្រៀម​ផ្តល់​ប្រាក់​កម្ចី​6ពាន់​លាន​ដុល្លារ​ដល់​បេឡា​រុស

14 ឆ្នាំ មុន

ប្រធានា​ធិបតី​បេឡា​រុស​ លោក​អាឡិច​ សាន់​ដ្រ៏លូ​កា​ឆេន​កូ គូស​បញ្ជាក់​កាល​ពី​ថ្ងៃទី​១៧ ឧសភា ថា ប្រទេស​រុស្ស៊ីត្រៀម​ផ្តល់​​ប្រាក់​ជាង​៦​ពាន់​លាន​ដុល្លារ​ក្រោម​រូប​ភាព​ ជា​ប្រាក់​កម្ចី​ដល់​ប្រទេស​របស់​លោក​ដែល​ប្រឈម​មុខ​នឹង​វិបត្តិ​​ហិរញ្ញ​ វត្ថុ​ចំបង​មួយ​។ លោក​លូកា​ឆេន​កូ ថ្លែង​ថា ខ្ញុំ​ទើប​នឹង​ពិភាក្សា​ជាមួយ​ប្រធានា​ធីបតី​រុស្ស៊ី​ លោក​ឌី​មី​ទ្រី​ម៉េដ​វេ​ដេវ​។ យើង​ចរចា​គ្នា​ជាមួយ​រុស្ស៊ី​ស្តី​ពី​ឥណ​ទាន​សំរាប់​ទ្រ​ទ្រង់​ឱ្យ​មាន​ ស្ថេរ​ភាព​​ហិរញ្ញ​វត្ថុ​សំដៅ​ទ្រ​ទ្រង់​ដល់​តម្លៃ​ប្រាក់​រូប្លិ៍​បេឡា​រុស ​។

ប្រធានា​ធិបតី​បេឡា​រុស​ លោក​អាឡិច​ សាន់​ដ្រ៏លូ​កា​ឆេន​កូ គូស​បញ្ជាក់​កាល​ពី​ថ្ងៃទី​១៧ ឧសភា ថា ប្រទេស​រុស្ស៊ីត្រៀម​ផ្តល់​​ប្រាក់​ជាង​៦​ពាន់​លាន​ដុល្លារ​ក្រោម​រូប​ភាព​ជា​ប្រាក់​កម្ចី​ដល់​ប្រទេស​របស់​លោក​ដែល​ប្រឈម​មុខ​នឹង​វិបត្តិ​​ហិរញ្ញ​វត្ថុ​ចំបង​មួយ​។ លោក​លូកា​ឆេន​កូ ថ្លែង​ថា  ខ្ញុំ​ទើប​នឹង​ពិភាក្សា​ជាមួយ​ប្រធានា​ធីបតី​រុស្ស៊ី​ លោក​ឌី​មី​ទ្រី​ម៉េដ​វេ​ដេវ​។ យើង​ចរចា​គ្នា​ជាមួយ​រុស្ស៊ី​ស្តី​ពី​ឥណ​ទាន​សំរាប់​ទ្រ​ទ្រង់​ឱ្យ​មាន​ស្ថេរ​ភាព​​ហិរញ្ញ​វត្ថុ​សំដៅ​ទ្រ​ទ្រង់​ដល់​តម្លៃ​ប្រាក់​រូប្លិ៍​បេឡា​រុស​។ ក្រុង​ម៉ូស្គូ​​ត្រៀម​ផ្តល់​ប្រាក់​ប្រមាណ​ជា​៣,១ពាន់​​លាន​ដុល្លារ​ ប្រសិន​បើ​យើង​ចុះ​ហត្ថ​លេខា​ជាមួយ​គ្នា​លើ​កិច្ច​ព្រម​ព្រៀង​សម​ស្រប​មួយ​។
ម្យ៉ាង​វិញ​ទៀត​ប្រទេស​រុស្ស៊ី​ត្រៀម​ផ្តល់​ប្រាក់​៣​ពាន់​លាន​ដុល្លារ​ជា​ការ​បង់​ប្រាក់​ឱ្យ​មុន​សំរាប់​ការ​ទិញ​ផលិត​ផល​ទាំង​ឡាយ​របស់​បេ​ឡា​រុស​។ ដូច្នេះ​ទឹក​ប្រាក់​សរុប​៦​ពាន់​លាន​ដុល្លារ​អាច​គ្រប់​គ្រាន់​សំរាប់​ឆ្នាំ​នេះ​ដែល​ពុំ​ត្រឹម​តែ​ជួយ​ធ្វើ​ឱ្យ​​មាន​ស្ថេរ​ភាព​ដល់​សភាព​ការណ៍​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក៏​សំដៅ​ពង្រឹង​ការ​ស្តុក​មាស​ និង​រូបិយ​ប័ណ្ណ​ទុក​ផង​ដែរ​។
មុន​នេះ​នាយក​រដ្ឋ​មន្ត្រី​បេឡា​រុស​ លោក​មី​ខា​អ៊ីល​ មី​យ៉ា​ស្នី​​កូ​វីត​ អះ​អាង​ថា ការ​ចរចា​ជិត​បញ្ចប់​ហើយ​ស្តី​ពី​ឥណទាន​ទាំង​២​នោះ​ដែល​មាន​ទឹក​ប្រាក់​សរុប​រវាង​ពី ៦​ទៅ​៦,៥​ពាន់​លាន​ដុល្លារ​។
ចំណែក​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ ពូទីន​វិញ​ត្រូវ​មក​កាន់​ទី​ក្រុង​មីនស្ក៍​នា​ថ្ងៃ​ទី​១៩ ឧសភា ដើម្បី​ពិភាក្សា​ពី​ភាព​លំអិត​ចុង​ក្រោយ​ទាំង​ឡាយ​នៃ​ការ​ចរចា ៕