ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ជំងឺផ្តាសាយបក្សី​បាន​ស​ម្លា​.​ប់​មនុស្ស​២​នាក់​នៅ​កម្ពុជា ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃនេះ ដោយ​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ ខណៈ​គ្រុន​កណ្តុរ​បាន​ស​ម្លា​.​ប់​មនុស្ស​ជាង​៣០​នាក់ នៅ​ប្រទេស​ថៃ​

ជំងឺផ្តាសាយបក្សី​បាន​ស​ម្លា​.​ប់​មនុស្ស​២​នាក់​នៅ​កម្ពុជា ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃនេះ ដោយ​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ ខណៈ​គ្រុន​កណ្តុរ​បាន​ស​ម្លា​.​ប់​មនុស្ស​ជាង​៣០​នាក់ នៅ​ប្រទេស​ថៃ​។

កម្ពុជា រក​ឃើញ​ករណី​ស្លា​.​ប់​ថ្មី​២​នាក់ គឺ​បុរស​ម្នាក់​នៅ​ស្វាយ​រៀង និង​កុមារ​ម្នាក់​ទៀត​នៅ​ព្រៃវែង ដោយសារ​តែ​មេរោគ​គ្រុនផ្តាសាយ​បក្សី​នៅ​ខេត្តស្វាយរៀង ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃនេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា ករណី​គ្រុនផ្តាសាយ​ថ្មី H5N1 ដែល​បាន​ស​ម្លា​.​ប់​មនុស្ស​ម្នាក់​ថ្មី​នេះ គឺ​កើតឡើង​នៅ​ភូមិ​ម្រាក់​ទាប ឃុំ​ត្រល់ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។ ជន​រង​គ្រោះ គឺជា​បុរស​មាន​អាយុ​៥០​ឆ្នាំ​។ ជន​រង​គ្រោះ​បាន​ទិញ​មាន់​ស្តុក​ទុក​នៅ​ក្នុង​ផ្ទះ ដើម្បី​លក់ ហើយ​ក៏​មាន​សេចក្តីរាយការណ៍​ថា «​មាន់​ទាំងនោះ​ឈឺ និង​ឆ្លង​នៅ​ក្នុងភូមិ​» ហើយ​ក៏​មាន​សេចក្តីរាយការណ៍​ទៀត​ថា «​បន្ទាប់​មក​ក៏​បាន​ចែក​គ្នា​ហូប​មាន់​ដែល​ឈឺ​នេះ​ផង​ដែរ​»​។

ករណី​ខាងលើ​នេះ ត្រូវ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​០៧ ខែតុលា ថ្មី​ៗ​នេះ ហើយ​បុរស​រង​គ្រោះ គឺជា​ករណី​ឆ្លង​ទី​៥៨ និង​ជា​ជន​រង​គ្រោះ​ដល់​ជីវិត​ទី​៣៩ ក្រោយ​ពេល​មេរោគ​គ្រុនផ្តាសាយ​បក្សី​រក​ឃើញ​នៅ​កម្ពុជា ចាប់​ពី​ឆ្នាំ​២០០៥ មក​។

ក្រោយមក​ទៀត ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី​៩ ខែតុលា ក៏​បានអោយ​ដឹង​ថា មាន​កុមារ​ម្នាក់​ក៏​បាន​ស្លា​.​ប់​ដោយសារ​ផ្តាសាយ​បក្សី​នៅ​ខេត្តព្រៃវែង​ផង​ដែរ​។

សូម​ប្រុង​ប្រយ័ត្ន​លើ​ជំងឺ​នេះ ពីព្រោះ​មេរោគ គឺ​នៅ​តែ​បន្ត​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​សុខភាព​ពលរដ្ឋ ជា​ពិសេស​​គឺ​កុមារ ដែល​ជា​ក្រុម​ហានិភ័យ​ខ្លាំង​ជាងគេ ។ មេរោគ​នេះ ត្រូវ​គេ​ដឹង​ថា ច្រើន​កើត​មាននៅ​លើ​បក្សី ប៉ុន្តែ​ជួនកាល​វា​បាន​ចម្លង​មក​មនុស្ស តាម​ការ​ប៉ះពាល់​ជិត​ស្និទ្ធ​នឹង​បក្សី​ដែល​មាន​ជំងឺ ។ ហើយ​ជំងឺ​នេះ មិន​ទាន់​មាន​ករណី​មនុស្ស​ឆ្លង​មក​មនុស្ស​នៅឡើយ​ទេ ប៉ុន្តែ​មាន​ករណី​មនុស្ស​ឆ្លង​ពី​សត្វ ។

ដោយឡែក​នៅ​ក្នុង​ប្រទេស​ថៃ​ឯណោះ​វិញ ស្ថាន​ប័ន​ជំនាញ​ខាង​សុខភាព​សាធារណៈ នៅ​ក្នុង​ប្រទេស​នោះ បាន​ធ្វើការ​ព្រ​មា​.​ន​អំពី​ការ​ផ្ទុះ​ករណី​ជំងឺ​គ្រុន​កណ្តុរ ដែល​ភាសា​បច្ចេកទេស​គេ​ហៅ​ថា «​ជំងឺ Leptospirosis»​។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន «the Nation» បាន​ឲ្យ​ដឹង​ថា ជំងឺ Leptospirosis ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា ជា​ជំងឺ​គ្រុន​កណ្តុរ កំពុង​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​នេះ ដោយ​មក​ដល់​ថ្ងៃ​ទី​២៤ ខែកញ្ញា មាន​តួរ​លេខ​សរុប​ចំនួន ២.៧០០ ករណី នៅ​ក្នុង​នោះ​វា​បាន​ស​ម្លា​.​ប់​មនុស្ស​ចំនួន​៣១​នាក់​ផង​ដែរ ជា​ពិសេស​នៅ​តំបន់​ភាគ​ឦសាន និង​ភាគ​ខាងត្បូង​។

លោក​វេជ្ជបណ្ឌិត ថា​វី​ឆ័​យ វី​សា​នុ​យូ​ធី​ន ( Thaweechai Wisanuyothin) ប្រធាន​ការិយាល័យ​បង្ការ និង​គ្រប់គ្រង​ជំងឺ​នៅ​ខេត្ត ណា​ខន រ៉ា​ចា​ស៊ី​ម៉ា បាន​អះអាង​ថា ជំងឺ​រាតត្បាត ដែល​ជា​ធម្មតា​កើតឡើង​នៅ​រដូវវស្សា គឺ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ពេល​នេះ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា​។

លោក​បាន​ព្រ​មា​.​ន​សាធារណជន ជា​ពិសេស​កសិករ​អំពី​ជំងឺ​នេះ ដោយសារ​រដូវវស្សា​នាំ​មក​នូវ​ទឹកជំនន់ បង្កើត​លក្ខខណ្ឌ​អំណោយផល​ដល់​ការ​រីក​រាលដាល​នៃ​ជំងឺ គ្រុន​កណ្តុរ ។

លោក​បាន​បន្ត​ថា ជំងឺ​នេះ ឆ្លង​ពី​សត្វ​ទៅ​មនុស្ស ជា​ពិសេស​នៅ​តំបន់​សើម ឬ​លិច​ទឹក នៅ​ពេល​ដែល​លក្ខខណ្ឌ​បរិយាកាស​បែប​នេះ វា​អំណោយផល​ខ្លាំង​ដល់ បាក់តេរី leptospira ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​នេះ ។

ជា​ទូទៅ​បាក់តេរី​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹកនោម​របស់​សត្វ​កណ្ដុរ និង​សត្វ កកេរ ដទៃ​ទៀត​។ សត្វ​ចិញ្ចឹម​ដូច​ជា ៖ ឆ្កែ ឆ្មា គោ ចៀម និង​ពពែ ក៏​អាច​ផ្ទុក​បាក់តេរី​នេះ​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា ការ​ដើរ​ដោយ​ជើង​ទទេរ​ក្នុង​ទឹក ឬ​ភក់​ក្នុង​រយៈពេល​យូរ បង្ក​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ ព្រោះ​បាក់តេរី​អាច​ចូល​ទៅ​ក្នុង​ខ្លួន​តាម​រយៈ​ស្នាម​របួស ឬ​ភ្នាស​រំអិល​ក្នុង​ភ្នែក ច្រមុះ ឬ​មាត់​។ ការ​ញ៉ាំ​អាហារ ឬ​ទទួលទាន​ទឹក ដែល​មាន​មេរោគ​ក៏​អាច​នាំ​ឱ្យ​មានការ​ឆ្លង​មេរោគ​ផង​ដែរ​។

អត្រា​នៃ​អ្នក​កើត​ជំងឺ​នេះ ត្រូវ​បាន​គេ​ដឹង​ថា កសិករ​មាន​ជាង​៥៧​ភាគរយ កម្មករ​ជាង​២៦​ភាគរយ និង​កុមារ​មាន​ជិត​៩​ភាគរយ ។

អ្នកជំនាញ​បាន​ព្រ​មា​.​ន​ថា មនុស្ស​ដែល​ងាយ​នឹង​កើត​ជំងឺ​នេះ ភាគច្រើន​គឺ​មនុស្ស​វ័យ​ចាប់ពី​៤៥​ឆ្នាំ​ឡើង ហើយ​ដើម្បី​ការពារ​ជំងឺ​នេះ​បាន គឺ​ត្រូវ​ចៀសវាង​ការ​ដើរ​ដោយ​ជើង​ទទេរ នៅ កន្លែង​លិច​ទឹក ឬ​ភក់​។ បើ​ចាំបាច់​គួរ​ពាក់​ស្បែកជើង​.​ក​វែង ឬ​ថង់​ផ្លា​ស្ទិ​ក​ស្អាត​ពីលើ​ស្បែកជើង​។ បន្ទាប់​ពី​ដើរ​ក្នុង​ទឹក សូម​លាងដៃ និង​ជើង​ជាមួយ​សាប៊ូ និង​ទឹក​ឱ្យ​បាន​ទាន់​ពេលវេលា​។

នៅ​ក្នុង​ករណី ប្រសិនបើ​អ្នកមាន​ស្នាម​របួស សូម​រុំ​វា​ដោយ​បង់​រុំ​ការពារ​ទឹក ដើម្បី​ការពារ ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយនឹង​ទឹក​ដែល​មាន​មេរោគ​។ គ្រប់គ្រង និង​កំចាត់​សត្វ​កណ្តុរ​នៅ​ក្នុង​តំបន់​រស់នៅ កន្លែងធ្វើការ និង​កន្លែង​ទេសចរណ៍​។ ធានា​ឱ្យ​មាន​ប្រព័ន្ធ​បង្ហូរទឹក​ត្រឹមត្រូវ និង​កន្លែង​ស្អាត ដែល​មានទឹក​កខ្វក់​។ ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្តៅ​ខ្លាំង ឈឺក្បាល ឈឺខ្លួន ជា​ពិសេស​នៅ​ភ្លៅ និង​កំភួនជើង ចង្អោរ ក្អួត រាគ និង​ភ្នែក​ក្រហម ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ពិនិត្យ និង​ព្យាបាល​។ ការ​ពន្យា​ពេល​ការ​ព្យាបាល​អាច​នាំ​ឱ្យ​មាន​ផលវិបាក​ដូច​ជា ៖ ស្បែក​និង​ភ្នែក​លឿង ខ្សោយ​តំរង់​នោម​ស្រួច​ស្រាវ ខ្សោយ​ថ្លើម​ស្រួច​ស្រាវ ហូរ​ឈា​.​ម​ក្នុង​សួត ក្អួត​ឈា​.​ម លា​.​មក​ខ្មៅ រោគ​សញ្ញា​ប្រព័ន្ធ​ប្រសាទ​មិន​ប្រក្រតី ខ្សោយ​ផ្លូវដង្ហើម និង​រហូត​ដល់​ស្លា​.​ប់​។

សរុប​មក​វិញ នៅ​ក្នុង​ស្ថានភាព​អាកាសធាតុ​អាប់អួរ ខណៈ​តំបន់​កំពុង​តែ​ទទួល​របប​ទឹកភ្លៀង​ជោកជាំ​ជា​បន្តបន្ទាប់​មកនេះ សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ពាក់ព័ន្ធ​នឹង​ជំងឺ​នានា ទោះបីជា​ជំងឺ​នោះ មិន​ធ្លាប់​មាននៅ​កម្ពុជា​ក៏​ដោយ ។ ការ​ប្រុង​ប្រយ័ត្ន និង​ការ​បង្ការ​ទុកជា​មុន នេះ​គឺជា​ចំណុចខ្លាំង​ដែល​យើង​ត្រូវ​តែ​ទទួលស្គាល់ ជាក់ស្តែង​គឺ​ករណី​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩ ។

សរសេរ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ