ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ិ​ក​ស៊ិ​ក នឹង​បញ្ជូន​យន្តហោះ​ទៅ​ជម្លៀស​ពលរដ្ឋ​ខ្លួន​៣០០​នាក់ នៅ​អ៊ី​ស្រា​អែ​ល

6 ខែ មុន

ម៉ិ​ក​ស៊ិ​ក ៖ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Andrés Manuel López Obrador បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​០៩…

ម៉ិ​ក​ស៊ិ​ក ៖ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Andrés Manuel López Obrador បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​០៩ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា ពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក​ចំនួន​៣០០​នាក់ ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល បាន​ចុះហត្ថលេខា លើ​ការ​ចាក​ចេញពី​ប្រទេស​នេះ ហើយ​លោក​នឹង​បញ្ជូន​យន្តហោះ ០២​គ្រឿង ដើម្បី​ធ្វើការ​ជម្លៀស​ចេញ នេះ​បើ​យោង​តាម CNN ។

លោក​ប្រធានាធិបតី បាន​បន្ត​ថា ជនជាតិ​ម៉ិ​ក​ស៊ិ​ក​ភាគច្រើន ដែល​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល​នោះ ភាគច្រើន​សម្រាប់​គោលបំណង​ទេសចរណ៍ និង​សាសនា ។

បន្ថែម​លើ​នេះ លោក López Obrador ថ្លែងថា ពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក​០៣​នាក់ នៅ​តែ​បាត់​ខ្លួន រដ្ឋាភិបាល​កំពុ​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ​របស់​ពួក​គេ​។ លោក​បញ្ជាក់​ដែរ​​ថា “​អ្នកការទូត​របស់​យើង កំពុង​ធ្វើ​សកម្មភាព ដើម្បី​ការពារ​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​” ។

រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក សម្រេច​បញ្ជូន​យន្តហោះ​មួយ​គ្រឿង នឹង​ទៅ​នៅ​ពេល​ព្រឹក និង​មួយ​គ្រឿង​ទៀត​ នៅ​ពេល​រសៀល​ស្អែកនេះបើគ្មាន​អ្វីប្រែ​ប្រួល​ទេ ។

ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នេះដែរ មាន​ក្រុមហ៊ុន​អាកាស​ចរណ៍​ជា​ច្រើន បាន​និង​កំពុង​ផ្អាក ឫ​លុប​ចោល​ជើងហោះហើរ ទៅ​កាន់​ទីក្រុង Tel Aviv ប្រទេស​អ៊ី​ស្រា​អែ​ល ដោយសារ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា រវាង​កងកម្លាំង​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស នៅ​តែ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ