ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​យ៉ាង​សន្ធោសន្ធៅ (​វី​ដេ​អូ​)

6 ខែ មុន
  • បន្ទាយមានជ័យ

រថយន្ត​ហា​ឡែ​ន​ឌ័​រដឹក​ឈើ​មួយ​គ្រឿង បាន​ឆ្លង​ចរន្ត​បង្ក​ឱ្យ​ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ស្ទើរ​អស់ទាំង​ស្រុង ហើយ​ត្រូវ​រថយន្ត​

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ហា​ឡែ​ន​ឌ័​រដឹក​ឈើ​មួយ​គ្រឿង បាន​ឆ្លង​ចរន្ត​បង្ក​ឱ្យ​ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ស្ទើរ​អស់ទាំង​ស្រុង ហើយ​ត្រូវ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ភ្លាម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ និង​ឧត្តរមានជ័យ​។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​ហា​ឡែ​ន​ឌ័​រ​១​គ្រឿង បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ខេត្តឧត្តរមានជ័យ មក​កាន់​ខេត្តបន្ទាយមានជ័យ លុះ​ពេល​តែ​បើកបរ​សុខ​ៗ ក៏​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង រហូត​ខូចខាត​ស្ទើរ​អស់ទាំង​ស្រុង ទើប​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង បាន​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​»​។

អ្នក​ឃើញ​ហេតុការណ៍​រូប​នោះ បាន​បញ្ជាក់​ថា «​រថយន្ត​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​អស់​ស្ទើរតែ​ទាំងស្រុង​នេះ គេ​ឃើញ​មាន​ឈើ​ប្រណីត​ជិត​១០​ដុំ​នៅ​ក្នុង​រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្នែក​ខាងក្រៅ​នេះ​ផង​ដែរ​។ នេះ​អាច​និយាយ​បាន​ថា រថយន្ត​ហា​យ​ឡែ​ន​ឌ័​រដែ​ល​ឆាបឆេះ​នៅ​សល់​តែ​ឈើ​នេះ ទំនងជា​រថយន្ត​ដឹកឈើ​ប្រណីត​ចេញពី​ខេត្តឧត្តរមានជ័យ​ចូល​មក​ខេត្តបន្ទាយមានជ័យ ឬ​ក៏​អាច​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​ក៏​ថា​បាន​ដែរ​»​។

បើ​តាម​សម្ដី​ម្ចាស់​រថយន្ត ក៏​បាន​បញ្ជាក់​ដែរ​ថា «​នៅ​ពេល​ដែល​អគ្គិភ័យ​ឆាបឆេះ​រថយន្ត គឺ​គាត់​កំពុង​​តែ​បើកបរ​សុខ​ៗ ក៏​ស្រាប់តែ​ឆ្លង​ចរន្ត​បង្ក​ឱ្យ​ក្លាយជា​អណ្ដា​ភ្លើង​ឆាបឆេះ​រថយន្ត​តែ​ម្ដង ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍ ប៉ុន្តែ​រថយន្ត​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ