ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​​ប្រមូលផ្តុំ​​គ្នា​តវ៉ា​មុខ​ការដ្ឋាន​សំណង់ ស្នើ​សុំ​បើកប្រាក់​ឈ្នួល​ពី​មេការ​ចិន

6 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ជាង​៦០​នាក់ តំណាង​ឱ្យ​​កម្មករ​ជាង​១០០​នាក់ បាន​​​ប្រមូលផ្តុំ​​គ្នា​តវ៉ា​

​រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ជាង​៦០​នាក់ តំណាង​ឱ្យ​​កម្មករ​ជាង​១០០​នាក់ បាន​​​ប្រមូលផ្តុំ​​គ្នា​តវ៉ា​មុខ ការដ្ឋាន​សំណង់ ស្នើ​សុំ​បើកប្រាក់​ឈ្នួល​ពី​មេការ​ជា​ជនជាតិ​ចិន ។

​ការ​ប្រមូលផ្តុំគ្នា​​តវ៉ា​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣ នៅ​​តំបន់​អភិវឌ្ឍ​ន៏​បឹង​កក់ ខាង​មុខ​ការដ្ឋាន​សំណង់ ស៊ី​ភី​ធូ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័​ត៌មាន​ពី​កម្មករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អោយ​ដឹង​ថា ពួក​គាត់​មក​ប្រមូលផ្តុំ​​ក្នា​ក្នុងថ្ងៃនេះ ​ក្នុង​គោលបំណង​ស្នើ​សុំ​បើកប្រាក់​ឈ្នួល​ពី​មេការ​ជនជាតិ​ចិន ។ ពួក​គាត់​ក៏​បាន​បញ្ជាក់​បន្ថែម​ថា គាត់​បាន​ធ្វើការ​គ្រប់​ថ្ងៃ​កំណត់ និង​លើស​ចំនួន​១០​ថ្ងៃ​ហើយ ប៉ុន្តែ​មេការមិ​ន​ទាន់​​បើក​ប្រាក់ខែ​អោយ​ពួក​គាត់ទៀត​ ដោយ​ជិត​ដល់​ថ្ងៃ​ទៅ​ស្រុក នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ។ ដោយ​សារ​តែ​ពួក​គាត់​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ស្រុក ទើប​ពួក​គាត់​ស្នើ​សុំ​មេការ​បើក​ប្រាក់ខែ ប៉ុន្តែ​មេការ​មិន​បាន​ឆ្លើយ​តប ទើប​​ពួកគាត់​ធ្វើការ​ប្រមូលផ្តុំ​​គ្នា​តវ៉ា​តែ​ម្តង ។ ក្នុង​ការ​តវ៉ា​នេះ​ដែរ មិន​មាន​បង្ក​ជា​បាតុភាព​ហិ.ង្សា​នោះ​ឡើយ ។

នៅ​ព្រឹក​ថ្ងៃ​ដដែលនេះដែរ​ អាជ្ញាធរ​មូលដ្ឋាន រួម​និង​តំណាង​ក្រសួង​ការងារ បាន​ចុះ​មក​ជួយ​សម្របសម្រួល​ជាមួយ​តំណាង​ក្រុមហ៊ុន​រក​ដំណោះស្រាយ​ជូន​កម្មករ ។ ជា​លទ្ធផល​ តំណាង​ក្រុមហ៊ុន​​បាន​យល់ព្រម​បើកប្រាក់​ឈ្នួល​អោយ​កម្មករ អោយ​បាន​គ្រប់​ចំនួន​នា​​ថ្ងៃ​ដដែល​នេះ​​តែ​ម្តង ៕ (ដោយ ៖ រ​ដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ