ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ដៃដល់​ចូល​វា​.​យ​ប្ល​.​ន់​ស្ត្រី​វ័យ​ចំណាស់​ដល់​ក្នុងផ្ទះ​នោះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ

6 ខែ មុន
  • សៀមរាប

ជន​ដៃដល់​ដែល​ចូល​វា​.​យ​ប្ល​.​ន់​ស្ត្រី​វ័យ​ចំណាស់​ដល់​ក្នុងផ្ទះ​យក​ទ្រព្យសម្បត្តិ​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​២​នាក់​បាន​ហើយ រួច​បញ្ជូន​ទៅ​កាន់​

ខេត្តសៀមរាប ៖ ជន​ដៃដល់​ដែល​ចូល​វា​.​យ​ប្ល​.​ន់​ស្ត្រី​វ័យ​ចំណាស់​ដល់​ក្នុងផ្ទះ​យក​ទ្រព្យសម្បត្តិ​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​២​នាក់​បាន​ហើយ រួច​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ហេតុ​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ទាំង​២​នាក់​នោះ គឺ​នៅ​ចំណុច​ផ្ទះ​ជន​ដៃដល់​តែ​ម្ដង ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប​។

ប្រតិបត្តិការ​ខាងលើ​នេះ គឺ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក នួន ស័ក្ដិ​ចំរើន​រិ​ទ្ធ ស្នងការ​រង​ទទួល​ផែន​ការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប ដោយ​មាន​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ក្រោម​កិច្ច​សម្របសម្រួល​នីតិវិធី ដោយ​លោកស្រី​វ៉ា សក្ក​ដា ព្រះរាជអាជ្ញា​រង​ស្តីទី​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បានឱ្យ​លោក​ដឹកនាំ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ចុះ​ធ្វើ​ប្រតិបត្តិការ​ស្រាវជ្រាវ ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្ដែង​ករណី​អំពើ​លួ​.​ច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហិ​.​ង្សា រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​ឃាត់ខ្លួន​បាន​សរុប​ចំនួន​២​នាក់ រួច​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

បើ​តាម​លោក​វរសេនីយ៍ឯក នួន ស័ក្ដិ​ចំរើន​រិ​ទ្ធ ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៨​ខែ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ រួម​មាន ៖ ១- ឈ្មោះ ដឿ មក​រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្តែង​ករណី «​អំពើ​លួ​.​ច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហិ​.​ង្សា​» កាលពី​វេលា​ម៉ោង​០៣​និង​០០​នាទី ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​អំពិល​ពាម ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀម​រាប ។ និង​ទី​២- ឈ្មោះ យ៉ិ​ន សុ​ជាតិ ហៅ​ស្រួច ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ បច្ចុប្បន្ន​នៅ​ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ករណី​: «​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទម្លុះទម្លាយ បទល្មើស​ស៊ើបអង្កេត​បឋម​)» កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី (​ម៉ោង​ដឹង​ហេតុ​) ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ភូមិ​គ្រឹះ​រំដួល​១ ស្ថិត​ក្នុងភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។

លោកស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​ប្រាប់​ដឹង​បន្ត​ថា «​មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៣​និង​០០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ឃី​ម កែវ ភេទ​ស្រី អាយុ​៥០​ឆ្នាំ ស្ថិត​នៅ​ភូមិ​អំពិល​ពាម ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប មាន​ជនសង្ស័យ​ម្នាក់​មិន​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​ចូល​ក្នុងផ្ទះ​ជន​រង​គ្រោះ ដោយ​ឡើង​តាម​ជញ្ជាំង​ផ្នែក​ខាងលើ មាន​ពាក់​ភ្លើង​កែវ​ជាប់​ក្បាល​ផង​។ ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​គាត់​ភ្ញាក់ខ្លួន​ទាន់ ស្រាប់តែ​ជនសង្ស័យ​ធ្វើ​សកម្មភាព​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​ដៃ និង​យក​ខ្នង​កាំ​បិ​.​ត​ខ្វែវ​កា​.​ប់ម​កលើ​ខ្លួន​ជន​រង​គ្រោះ​បន្ថែម​ទៀត បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្ដង​»​។

ប្រភព​ដដែល​បន្ត​ថា «​បន្ទាប់​មក ជនសង្ស័យ​ក៏​បាន​យក​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង ម៉ាក ​Samsung A30S ពណ៌​ស ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ក៏​រត់ គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ស្រុក​ពួក បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​មុខ​សញ្ញាណ​ជនសង្ស័យ​ចំនួន​២​នាក់ រួច​នាំ​ខ្លួន​យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការ​នគរបាល​ស្រុក​ពួក​»​។

តាម​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ ដឿ មក​រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ឆ្លើយ​សារភាព​ថា «​នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៣ រូប​ខ្លួន​បាន​ចូល​លួ​.​ច​ទូរស័ព្ទ​ចំនួន​០១​គ្រឿង ម៉ាក Samsung A30S និង​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​»​។ ជនសង្ស័យ​ឆ្លើយ​សារភាព​បន្ត​ទៀត​ថា «​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​កន្លង​ទៅ រូប​ខ្លួន និង​ឈ្មោះ យ៉ិ​ន សុ​ជាតិ (​ស្រួច​) ក៏​ធ្លាប់​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​ភូមិ​គ្រិះ​រំដួល​១​កន្លែង ស្ថិត​នៅ​ភូមិ​ទឹកថ្លា ឃុំ​ខ្នារ ស្រួ​ក​ពួក ខេត្តសៀមរាប ដោយ​លួ​.​ច​បាន​ទូរទស្សន៍ LCD ចំនួន​០៥​គ្រឿង​ផង​ដែរ​»​។

ចំណែក​ជនសង្ស័យ​ឈ្មោះ យ៉ិ​ន សុ​ជាតិ (​ហៅ​ស្រួច​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ក៏​បាន​ឆ្លើយ​បដិសេធ​ថា «​រូប​ខ្លួន​មិន​បាន​ចូលរួម​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ភូមិ​គ្រិះ​រំដួល​១​កន្លែង ស្ថិត​នៅ​ភូមិ​ទឹកថ្លារ ឃុំ​ខ្នារ ស្រុក​ពួក ជាមួយនឹង​ឈ្មោះ ដឿ មក​រា នោះ​ទេ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣​នោះ ឈ្មោះ ដឿ មក​រា បានឱ្យ​រូប​ខ្លួន​យក​ទូរទស្សន៍​ម៉ាក LCD ចំនួន​០១​គ្រឿង​ទៅ​បញ្ចាំ​នឹង​ឈ្មោះ នឿ​ន វ៉ា​ន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​រស់​ភូមិ​ជាមួយ​គ្នា ដោយ​បាន​ប្រាក់​ចំនួន ៤០០ ០០០ រៀល​។ នៅ​ពេល​បញ្ចាំ​បាន​ប្រាក់​ហើយ ក៏​យក​ទៅ​ប្រគល់​ឱ្យឈ្មោះ ដឿ មក​រា បន្ទាប់​មក​ឈ្មោះ ដឿ មក​រា ក៏​បានឱ្យ​ប្រាក់​មក​រូប​ខ្លួន​ចំនួន ១០ ០០០ រៀល​»​។

លោកស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បញ្ជាក់​ថា បន្ទាប់​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រួច​ទាំង​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ទូរស័ព្ទ​ចំនួន​០១​គ្រឿង ម៉ាក​Samsung A30S ពណ៌​ស​, ក្បាល​កែវឆ្លុះ​ចំនួន​០១, ដង្កាប់​ដង​ក្រហម​ចំនួន​០១, កាំ​បិ​.​ត​ខ្វែវ​ចំនួន​០១ និង​ខោអាវ​ពាក់​ធ្វើ​សកម្មភាព (​វត្ថុ​តាង​ពាក់ព័ន្ធ​នឹង​អំពើ​លួ​.​ច​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៣), កង់​ចំនួន​០១​គ្រឿង (​ជិះ​សម្រាប់​ធ្វើ​សកម្មភាព​) និង​ទូរទស្សន៍​ម៉ាក LCD ចំនួន​០៣​គ្រឿង (​វត្ថុ​តាង​ពាក់ព័ន្ធ​នឹង​អំពើ​លួ​.​ច​កាល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣)​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ពួក កសាង​សំណុំរឿង​បញ្ជូន​មក​កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ រួច​បញ្ជូន​បន្ត​ទៅ​កាន់​តុលាការ​អម​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ