ឪពុករបស់លោកសាកូហ្ស៊ីអះអាងពីការមានផ្ទៃពោះរបស់ស្ត្រីទីមួយបារាំង
កាសែតអាល្លឺម៉ង់ឈ្មោះ BILD ក្នុងលេខចេញផ្សាយកាលពីថ្ងៃទី១៧ ឧសភា អះអាងពីការមានផ្ទៃពោះរបស់លោកស្រីកាឡាប្រូនី ភរិយារបស់ប្រធានាធិបតីបារាំង លោកនីកូឡាស់ សាកូហ្ស៊ី ដោយផ្អែកលើការលាតត្រដាងរបស់ឪពុកប្រធានាធិបតី។ ឪពុកលោកសាកូហ្ស៊ី លោកប៉ាល់ សាកូហ្ស៊ី ថ្លែងទៅកាន់កាសែតអាល្លឺម៉ង់នោះថា ខ្ញុំរីករាយណាស់ ដែលខ្ញុំមានចៅម្នាក់ទៀត ។ លោកនីកូឡាស់ សាកូហ្ស៊ី និងភរិយាពុំទាន់ចង់ឱ្យគេដឹងពីភេទរបស់កូនមុនពេលវាកើតឡើយ ក៏ប៉ុន្តែខ្ញុំប្រាកដក្នុងចិត្តថា កូននោះនឹងជាកូនស្រី ហើយពិតជាស្អាតដូចម្តាយរបស់គេ ។
ចែករំលែកព័តមាននេះ