ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​៣​នាក់​ដើរ​រាវ​​ខ្យងតាមវាលស្រែ​ ហើយនាំ​គ្នា​លាងខ្លួន​ក្នុង​ទឹក​ប្រឡាយ​ ​ល.ង់​ស្លា.ប់​​ទាំង​អស់​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ក្មេង​ស្រី​​ចំនួន​៣​នាក់​​ដើរ​រាវ​ខ្យង​តាម​វាលស្រែ​ ហើយ​នាំ​គ្នា​លាងខ្លួន​ក្នុង​​ទឹក​

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ក្មេង​ស្រី​​ចំនួន​៣​នាក់​​ដើរ​រាវ​ខ្យង​តាម​វាលស្រែ​ ហើយ​នាំ​គ្នា​លាងខ្លួន​ក្នុង​​ទឹក​ប្រឡាយ​ បណ្តាលឱ្យ​ល.ង់​ស្លា.ប់​ទាំង៣នាក់​ ​និង​ត្រូវបាន​ប្រ​ទះ​​ឃើញសព​​​កាលពី​វេលា​​ម៉ោង​៥និង​៣០​នាទី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣​ ស្ថិត​ភូមិ​ម៉ក់​ហឺ​ន ឃុំ​កូប ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយមាន​ជ័យ​។

លោក​វរសេនីយ៍ឯក អ៊ឹម ភារៈ អធិការ​នគរបាល​ស្រុក​ងូ​រ​ជ្រៅ​បាន​​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ល.ង់ទឹក​ស្លា.ប់​​ចំនួន​៣​នាក់​​ខាងលើ​រួម​មាន​ ១-​ឈ្មោះ ស៊ុម សៅ​រី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ ស៊ុម សៅ​រ៉ាត់ ភេទ​ស្រី អាយុ​១២​ឆ្នាំ និង​៣-​ឈ្មោះ អឿ​ន សោភា ភេទ​ស្រី អាយុ​១២​ឆ្នាំ​រស់នៅ​ភូមិ​ម៉ក់​ហឺ​ន ឃុំ​កូប ស្រុក​អូរ​ជ្រៅ​។

លោក​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ គឺ​​ក្មេង​ស្រីរងគ្រោះ​​ទាំង​​​៣នាក់​ក្នុង​ចំណោម​៤​នាក់​បាន​សុំ​យាយ​ទៅ​រាវ​ខ្យង​នៅ​វាលស្រែ​នៅ​ខាងជើង​ភូមិ​ចម្ងាយ​ប្រមាណ​២០០​ទៅ​៣០០​ម៉ែត្រ​ ​និង​បាន​​ចេញ​ទៅ​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣ ។ ក្រោយ​ដើរ​រាវ​ខ្យង​តាម​វាលស្រែ​ប្រឡាក់​ខ្លួន​ក្មេង​ស្រី​រងគ្រោះ​ចំនួន​​​៣នាក់​ក៏​នាំ​គ្នា​ទៅ​លាងខ្លួន​​ក្នុង​ប្រឡាយ​ទឹក​​ ចំណែក​​ក្មេង​ស្រី​ម្នាក់​​ឈ្មោះ អ៊ុ​ម សៅ​រី ភេទ​ស្រី អាយុ​១៣​ឆ្នាំ​ នៅ​អង្គុយ​ចាំ​លើ​ខ្នង​ប្រឡាយ ពេលនោះក្មេង​ស្រីរងគ្រោះ​ទាំង​​​​៣​នាក់​ចុះ​លាងខ្លួន ​បណ្តាលឱ្យ​​ល.ង់ទឹក ។ បន្ទាប់​ពីឃើញ​ហេតុការណ៍​​បែបនេះ ក្មេង​ស្រី​ម្នាក់​នោះ​ក៏​​បានរ​ត់ទៅ​ប្រាប់​អ្នក​ភូមិ​ និង​​បង្កការ​ភ្ញាក់​ផ្អើល​ដល់​សមត្ត​កិច្ច​​ជួយ​អន្តរាគមន៍​រាវ​រក​ឃើញស.ពក្មេង​ស្រី​ទាំង​​​៣នាក់ ​ស្រង់​ឡើងគោក​នៅ​ម៉ោង​៥និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣​។

លោក​វរៈសេនីយ៍ឯក អ៊ឹម ភារៈ​ បាន​បញ្ជាក់​ថា ​ប្រឡាយ​ទឹក​ដែល​ក្មេង​ស្រី​៣​នាក់​ល.ង់ស្លាប់ទាំង​​​​៣នាក់​ខាងលើ នៅ​ខាងជើង​ភូមិ​ប្រមាណ​២០០​ទៅ​៣០០​ម៉ែត្រ​ពី​ភូមិ ​និង​​មាន​ជម្រៅ​ជិត​៣​ម៉ែត្រ ។​

​ក្រោយ​រក​ឃើញស.ព​​ក្មេង​ស្រី​​​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​​និង​មន្ត្រី​ជំនាញ​ពិនិត្យ​ ហើយ​ប្រគល់ស.ព​ជូន​​ក្រុមគ្រួសារ​សាច់ញាតិ​​យកទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ