ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ប្រកាស​គាំទ្រ​ក្រុម​ហាម៉ាស់​ដើម្បី​ទុក​ជា​សារ​ព្រ.មា.ន​ប្រទេស​ដែល​ចង់​ត្រូវ​គ្នា​ជា​មួយ​អ៊ីស្រាអែល

1 ឆ្នាំ មុន

ក្រោយ​ពេល​ក្រុម​ហាម៉ាស់​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក​កែត​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​សៅរ៍ ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់​ប្រកាស​​ថា​ខ្លួន​នឹង​បន្ត​គាំទ្រ​ក្រុម​ហាម៉ាស់​ដោយ​ឥត​ងាក​រេ​រហូត​ដល់​ក្រុម​នេះ​រំដោះ​បាន​ទាំង​ស្រុង​នូវ​ដែន​ដី​ប៉ាឡេស្ទីន និង​ទី​ក្រុង​យេរូសាឡឹម​ពី​កណ្ដាប់​ដៃ​របស់​អ៊ីស្រាអែល​។​ ​ពាក្យ​សម្ដី​របស់​ទី​ប្រឹក្សា​ឈ្មោះ​រ៉ាហ៊ីម សាហ្វាវី (Rahim Safavi) រឹត​តែ​ធ្វើ​ឱ្យ​​អស់​​ការ​សង្ស័យ​តទៅ​ទៀត​ថា​អ៊ីរ៉ង់​នេះ​តែ​ម្ដង​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្រុម​ហាម៉ាស់​។ ពួក​គេ​ជា​​​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា​តាំង​ពី​យូរ​មក​ហើយ​។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា​​​អ៊ីរ៉ង់…

ក្រោយ​ពេល​ក្រុម​ហាម៉ាស់​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក​កែត​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​សៅរ៍ ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់​ប្រកាស​​ថា​ខ្លួន​នឹង​បន្ត​គាំទ្រ​ក្រុម​ហាម៉ាស់​ដោយ​ឥត​ងាក​រេ​រហូត​ដល់​ក្រុម​នេះ​រំដោះ​បាន​ទាំង​ស្រុង​នូវ​ដែន​ដី​ប៉ាឡេស្ទីន និង​ទី​ក្រុង​យេរូសាឡឹម​ពី​កណ្ដាប់​ដៃ​របស់​អ៊ីស្រាអែល​។​ ​ពាក្យ​សម្ដី​របស់​ទី​ប្រឹក្សា​ឈ្មោះ​រ៉ាហ៊ីម សាហ្វាវី (Rahim Safavi) រឹត​តែ​ធ្វើ​ឱ្យ​​អស់​​ការ​សង្ស័យ​តទៅ​ទៀត​ថា​អ៊ីរ៉ង់​នេះ​តែ​ម្ដង​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្រុម​ហាម៉ាស់​។ ពួក​គេ​ជា​​​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា​តាំង​ពី​យូរ​មក​ហើយ​។

គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា​​​អ៊ីរ៉ង់ និង​​អារ៉ាប៊ី​សាអូឌីត​ជា​គូ​ប្រជែង​ឥទ្ធិ​ពល​គ្នា​នៅក្នុង​តំបន់​មជ្ឈិម​បូព៌ា​​។​ ដូច្នេះ ​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​អារ៉ាប៊ីសាអូឌីត​ សារ​នយោបាយ​របស់​ទី​ប្រឹក្សា​អ៊ីរ៉ង់ ឬ​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​ដែល​ប្រកាស​គាំទ្រ​ក្រុម​ហាម៉ាស់​ប្រៀប​បាន​នឹងសារ​គំរាម​កំហែង​មួយ​ថា «​អ៊ីរ៉ង់​​​​ចង់​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​ក្រឡាប់​ចាក់​ដើម្បី​កុំ​ឱ្យ​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​​​ដាក់​ទំនាក់ទំនង​ជា​ប្រក្រតី​ជា​មួយ​គ្នា​​»។​

ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​ធ្វើ​ឡើង​​ក្រោយ​ពេល​អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​បាន​៤​ថ្ងៃ​។ ព្រះ​អង្គ​បង្ហោះ​ថា «​ប្រទេស​ដែល​ឆក់​ប្លន់​ទឹក​ដី​របស់​គេ​ (អ៊ីស្រាអែល) នឹង​រលាយ​ឆាប់​ៗ​នេះ​។ ថ្ងៃ​នេះ ក្រុម​យុវជន​ប៉ា​ឡេ​ស្ទីន និង​ក្រុម​​ប្រឆាំង​នឹង​ការ​គាប​សង្កត់​, ប្រឆាំង​នឹង​ការ​ទន្ទាន​​ទឹក​ដី​ប៉ាឡេស្ទីន កាន់​តែ​មាន​ទឹក​ចិត្ត​ក្លៀ​វក្លា​ ​កាន់​តែ​មាន​ចលនា​រស់​រវើក និង​កាន់​តែ​​ត្រៀម​ខ្លួន​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំង​អស់​នៅ​ក្នុង​រយៈ​ពេល​៧០​ទៅ​៨០​ឆ្នាំ​ចុង​ក្រោយ​នេះ​»​។​

ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​នៅ​ក្នុង​កាលៈ​ទេសៈ​សំខាន់​ផ្នែក​ការ​ទូត​។ អារ៉ាប៊ីសាអូឌីត​អាច​នឹង​​ដាក់​ទំនាក់​ទំនង​ជា​ប្រក្រតី​ជា​មួយ​អ៊ីស្រាអែល​។ បើ​ដូច្នេះ​មែន, ទំនាក់​ទំនង​អារ៉ាប៊ី​​​សា​អូ​ឌីត និង​អ៊ីស្រា​អែល​អាច​នឹង​ធ្វើ​ឱ្យ​បះ​កូន​ជញ្ជីង​នៃ​ឥទ្ធិពល​របស់​អ៊ីរ៉ង់​។ មាន​ន័យ​ថា​អ៊ីរ៉ង់​នឹង​ចាញ់​ប្រៀប​ទាំង​អ៊ីស្រា​អែល និង​អារ៉ាប៊ីសាអូឌីត​។ អ៊ីរ៉ង់​ចង់​ឱ្យ​មាន​​​មុំ​បី​ហ្នឹង​នៅ​ដដែល​៖​​ អ៊ីរ៉ង់, អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រា​អែល។ ធ្វើ​​បែប​នេះ​​​ដើម្បី​អ៊ីរ៉ង់​​ងាយ​ស្រួល​​ក្រឡុក​កញ្ឆា​។​ ស្ដេច​អារ៉ាប៊ី​សាអូឌីត​ ព្រះ​អង្គ​ម្ចាស់​រាជ​ទាយាទ​ប៊ីន​សាល់​ម៉ាន់ (bin Salman) ធ្លាប់​មាន​បន្ទូល​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​កាល​ពី​ខែ​កញ្ញា​ថា​ «​យើង​ទាំង​២ អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​ កាន់​តែ​ខិត​ជិត​គ្នា​។​ ចំណុច​ហ្នឹង​ហើយ​ដែល​អ្នក​វិភាគ​យល់​ថា​អ៊ីរ៉ង់​ដេក​មិន​លក់​ បក់​មិន​ល្ហើយ​។​

កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន​,​ ថ្នាក់​ដឹកនាំ​អ៊ីរ៉ង់​​ចេញ​មុខ​ប្រឆាំង​ជំទាស់​នឹង​​​គម្រោង​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ ដែល​​ផ្ដួច​ផ្ដើម​ដោយ​អាមេរិក​។ ថ្ងៃ​ទី​៣ ខែ​តុលា អគ្គ​មគ្គុ​ទ្ទេសក៍​អ៊ីរ៉ង់​ថ្លែង​ថា​បើ​នរណា​ចង់​មាន​ទំនាក់​ទំនង​ប្រក្រតី​ជា​មួយ​អ៊ីស្រាអែល​នឹង​ប្រឈម​នឹង​ការ​ខាត​បង់​ដ៏​ធំ​។ អ៊ីរ៉ង់​មាន​គោល​ជំហរ​១​ «​ប្រទេស​ណា​​ចង់​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​អ៊ី​ស្រា​អែល​នឹង​ទទួល​រង​ការ​ខាត​បង់​»។ ​បើ​​និយាយ​នៅ​ក្នុង​ការ​លេង​ល្បែង​ភ្នាល់​វិញ​មាន​ន័យ​ថា​ពួក​គេ​កំពុង​ចាក់​ខាង​ក្រុម​ចាញ់​។​

ក្រុម​ប្រដាប់​អាវុធ​ហេស្បូឡា​ (Hezbollah) ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​អ៊ីរ៉ង់​ក៏​​ហាក់​ដូច​ជា​គិត​ថា​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដែល​អារ៉ាប៊ីសាអូឌីត​​ចង់​ខិត​ទៅ​រក​អ៊ីស្រា​អែល​។ ហេស្បូឡា​ថ្លែង​ថា​ការ​វាយ​ប្រហារ​នោះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទី​១- ការ​ដែល​អ៊ីស្រាអែល​ចេះ​តែ​រុក​រាន​ទន្ទ្រាន​ទី​ចូល​ក្នុង​តំបន់​កាន់​កាប់​របស់​ប៉ាឡេស្ទីន និង​ទី ២- ជា​សារ​នយោបាយ​ផ្ដាំ​ទៅ​អ្នក​ដែល​ចង់​មាន​ទំនាក់​ទំនង​ជា​ប្រក្រតី​ជា​មួយ​អ៊ីស្រាអែល​៕

ប្រភព៖ Politico
https://www.politico.eu/article/iran-hamas-attacks-against-israel-palestine-jerusalem/

អគ្គមគ្គុទ្ទេសក៍​អ៊ីរ៉ង់​ Ali Khamenei
នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក​ណឺតាន់យ៉ាហ៊ូ (Netanyahu)
ទី​ប្រឹក្សា​ជាន់​ខ្ពស់​ និង​អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់
ទិ​ប្រឹក្សា​របស់​អគ្គមគ្គុទ្ទេសក៍​អ៊ីរ៉ង់​ ដែល​ប្រកាស​គាំទ្រ​ក្រុម​ហាម៉ាស់​
ប្រធាន​ក្រុម​ហេស្បូឡា លោក​អាចារ្យ Hassan Nasrallah
រាជ​ទាយាទ​​អារ៉ាប៊ីសាអូឌីត ព្រះ​អង្គ​ម្ចាស់​​ប៊ីនសាល់ម៉ាន់​ (រូប​ស្ដាំ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ