ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល វាយបក​នៅ​ហ្គា​ហ្សា ប៉ា​ឡេ​ស្ទី​ន​ជិត​២០០​នាក់​ស្លា​.​ប់ និង​រង​របួស​ជាង​១,៦០០​នាក់

6 ខែ មុន

ហ្គា​ហ្សា ៖ ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន នៅ​ទីក្រុង​ហ្គា​ហ្សា បាន​និយាយ​ថា នៅ​ថ្ងៃ​សៅរ៍ ទី​០៧ ខែតុលា ឆ្នាំ​២០២៣​នេះ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាង​ហោច​ណាស់…

ហ្គា​ហ្សា ៖ ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន នៅ​ទីក្រុង​ហ្គា​ហ្សា បាន​និយាយ​ថា នៅ​ថ្ងៃ​សៅរ៍ ទី​០៧ ខែតុលា ឆ្នាំ​២០២៣​នេះ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាង​ហោច​ណាស់ ១៩៨​នាក់ ត្រូវ​បាន​ស​ម្លា​.​ប់​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប និង​១,៦១០​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ។

ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​មនុស្ស​ដែល​បាន​ស្លា​.​ប់​នៅ​តំបន់​ហ្គា​ហ្សា​ទាំងនោះ ជា​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស ឬ​ជន​ស៊ី​វិល នៅឡើយ​ទេ ។

ការ​ស្លា​.​ប់​នេះ​កើតឡើង​បន្ទាប់​ពី​កងកម្លាំង​ការពារ​អ៊ី​ស្រា​អែ​ល (IDF) បាន​ធ្វើការ​វាយប្រហារ​បក​ទៅ​វិញ​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​ហា​ម៉ាស ដែល​បាន​បាញ់​គ្រាប់​រ៉ុក្កែត​រាប់​ពាន់​គ្រាប់​ពី​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល និង​ការ​លុកលុយ​ដោយ​ក្រុម​យុទ្ធ​ជន​ហា​ម៉ាស់ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៤០​នាក់​បាន​ស្លា​.​ប់ និង​ជិត ៨០០​នាក់​រង​របួស នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ