ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មេ​ក្លោ​ង​ម្នាក់​កា.ប់​រានទន្ទ្រានដី​ព្រៃឈើ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់

6 ខែ មុន

ខេត្តស្ទឹងត្រែង ​៖ ​បុគ្គល​មេ​ក្លោ​ង​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​ចាប់ខ្លួន​ជាក់ស្តែង​នៅ​ចំណុច​ទីតាំង​កាប់​រានទន្ទ្រាន​ដី​ព្រៃឈើ​របស់រដ្ឋ​ ស្ថិត​នៅ​ភូមិសាស្ត្រ ភូមិ​អ៉ី​បុ ឃុំ​អូរស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ។ ការ​ចុះ​ពិនិត្យ​ពី​សកម្មភាព​កាប់​រានទន្ទ្រាន​ដី​ព្រៃឈើ​របស់​រដ្ឋ​ខាងលើ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៦…

ខេត្តស្ទឹងត្រែង ​៖ ​បុគ្គល​មេ​ក្លោ​ង​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​ចាប់ខ្លួន​ជាក់ស្តែង​នៅ​ចំណុច​ទីតាំង​កាប់​រានទន្ទ្រាន​ដី​ព្រៃឈើ​របស់រដ្ឋ​ ស្ថិត​នៅ​ភូមិសាស្ត្រ ភូមិ​អ៉ី​បុ ឃុំ​អូរស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ។

ការ​ចុះ​ពិនិត្យ​ពី​សកម្មភាព​កាប់​រានទន្ទ្រាន​ដី​ព្រៃឈើ​របស់​រដ្ឋ​ខាងលើ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង ៧​និង​៤៥​នាទី​ព្រឹក​ដោយ មានការ​ចូលរួម​ពី​កម្លាំង​រដ្ឋបាល​ព្រៃឈើ កម្លាំង​អាវុធហត្ថ​ខេត្ត កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត កម្លាំង​មន្ទីរ​បរិស្ថាន​ខេត្ត​អាជ្ញាធរ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដឹកនាំ​ដោយ​លោក​អភិបាល​រង​ស្រុក ព្រមទាំង​ជំទប់​ទី​ឃុំ​អូរ​ស្វាយ​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ស៊ិ​ន រក្សា ព្រះរាជអាជ្ញា​រង នៃ​សាលាដំបូង ខេត្តស្ទឹងត្រែង ។

ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​ការ​កាប់ រានទន្ទ្រាន​ដី​ព្រៃឈើ​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ ខាងលើ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​បាន​ចាប់ខ្លួន​បុគ្គល​ម្នាក់​ឈ្មោះ អ៊ុ​ក ល័​ក្ខ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ធ្វើ​ចំការ មានស្រុក​កំ​ណើត​នៅ​ភូមិ​សោ​ប ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ដែល​ជា​មេ​ក្លោ​ង​កាប់​រានទន្ទ្រាន​ដី​ព្រៃឈើ​របស់​រដ្ឋ​រាប់សិប​ហិច​តា​។

យោង​តាម​ការ​ឆ្លើយ​សារភាព​របស់​ឈ្មោះ​អ៊ុ​ក ល​ក្ខ័ ថា​ដី​ខាងលើ​ខ្លួន​បាន​កាប់​រុករាន​កន្លង​មក មាន​ទំហំ​៣០០ម៉ែត្រ​គុណ​៥០០​ម៉ែត្រ​ស្មើ ១៥ ហិ​កតា នៅ​ចំណុច UTM ០៦៣៦៥៧៥ ១៥៣២៣៩៦ ក្បែរ​អូរ​ឃ្លាំង ក្នុងភូមិសាស្ត្រ ភូមិ​អ៉ី​បុ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។
តាម​ការ​អោយ​ដឹង​ពី​កម្លាំង​ដែល​ចុះប្រតិបត្តិការ​ផ្ទាល់​ថា​ការ​ចុះ​បង្ក្រាប​ករណី​ខាងលើ គឺ​មានការ​សហការ​ទាំងអស់​គ្នា​ក្នុង​នាម​គណៈកម្មការ បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ថ្នាក់​ខេត្ត​តាម​សារា​ចរណ៍​លេខ​០៥​។

ក្រោយ​ចម្លើយ​សារភាព​ជាមួយ​សកម្មភាព​កាប់​រានទន្ទ្រាន​ដី​ព្រៃឈើ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​រដ្ឋបាល​ព្រៃឈើ​បាន​សម្រេច​កសាង​សំណុំរឿង ចោទ​ក្នុង មាត្រា ៩៧.​ចែង​ត្រូវផ្តន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី ១ ដែល​ត្រូវ​ជាប់ ពន្ធនាគារ​ពី​ប្រាំ (៥) ឆ្នាំ ទៅ​ដប់ (១០) ឆ្នាំ ។ នៅ​រសៀល​ថ្ងៃ​ទី​៧​តុលា​២០២៣ជនសង្ស័យ​ខាងលើ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ