ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ីក្លែមសម្តីចុះឡើងៗ កា.ប់១ពូថៅ​ស្លា.ប់

6 ខែ មុន

ខេត្តតាកែវ ៖ ជន​ដៃដល់​ម្នាក់ ​ត្រូវ​​​បាន​កំលាំង​នគរបាល​ស្រុក​បាទី​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ​បន្ទាប់​ពី​យក​ពូថៅ​កាប់​ទៅ​លើ​បុរស​ម្នាក់​អោយ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​រួច​មក ខណ​:​ពេល​ដែល​គ្រាន់តែ​ទាស់​ពាក្យ​សំដី​គ្នា​បន្តិច​ប​ន្តួច​​តែ​ប៉ុណ្ណោះ​ ហើយ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​មក​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត ​ដើម្បី​ចាត់ការ​បន្ត​ ដែលហេតុ​ការ​ណ៍​​នេះ​ បាន​កើតឡើង​វេលា​ម៉ោង​១៨…

ខេត្តតាកែវ ៖ ជន​ដៃដល់​ម្នាក់ ​ត្រូវ​​​បាន​កំលាំង​នគរបាល​ស្រុក​បាទី​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ​បន្ទាប់​ពី​យក​ពូថៅ​កាប់​ទៅ​លើ​បុរស​ម្នាក់​អោយ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​រួច​មក ខណ​:​ពេល​ដែល​គ្រាន់តែ​ទាស់​ពាក្យ​សំដី​គ្នា​បន្តិច​ប​ន្តួច​​តែ​ប៉ុណ្ណោះ​ ហើយ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​មក​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត ​ដើម្បី​ចាត់ការ​បន្ត​ ដែលហេតុ​ការ​ណ៍​​នេះ​ បាន​កើតឡើង​វេលា​ម៉ោង​១៨ និង២៩​នាទី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​មានជោគ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតា​កែវ​ ។

លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​មានឈ្មោះ ម៉ៅ ហុង​ឡាយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរប​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ទង​ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ បាន​​​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ត្រង់​កញ្ចឹងករ​១​ពូថៅ បណ្តាល​អោយ​ដួល​ប្រកាច់​ស្លាប់​ភ្លាម​ៗ នៅ​និង​កន្លែង​ដោយ​ជន​រង​គ្រោះ​ឈ្មោះ នៅ វ៉ាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ មាន​ទី​លំ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​មានស្រុក​កំនើត​នៅ​ភូមិ​ត្រពាំង​វិហារ ឃុំ​ជើង​គួ​ន ស្រុក​សំរោង​ខេត្តតាកែវ ជនសង្ស័យ​និង​ជន​រង​គ្រោះ​ត្រូវជា​បងប្អូន​ថ្លៃ​និង​គ្នា (​សាច់ថ្លៃ​ដូច​គ្នា​) ។

លោក​អធិការ​នគរបាល​ស្រុក​បាទី​បាន​បន្ត​ទៀត​ថា ​មុន​ពេល​កើតហេតុ​ជន​ដៃដល់​នឹង​ជន​រង​គ្រោះ​បាន​អង្គុយ​ស៊ី​ផឹក​នៅផ្ទះ​ជាមួយ​គ្នា​ ។ ពេល​នោះ​ ក៏​មាន​ពាក្យ​សម្តី​ទាស់​គ្នា​រឿង​ជន​រង​គ្រោះ​យក​ខ្សែភ្លើង​ហើយ​រហូត​មានការ​ប្រតាយប្រតប់​គ្នា​ ពេល​នោះ​ជន​ដៃដល់​ក៏​បាន​យក​ពូថៅ​ដែល​ទុក​នៅ​ក្រោម​គ្រែ​កាប់​ត្រូវ​កញ្ចឹងករ​ជន​រង​គ្រោះ​ដួល​ប្រកាច់​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាប់​តែ​ម្តង​តែ​ជន​ដៃដល់​មិនរ​ត់ទៅ​ណា​ទេ​រួច​នគរបាល​ប៉ុ​ស្កិ​ចាប់ខ្លួន​តែ​ម្តង​។

នៅ​ចំពោះ​មុខ​កំលាំង​ជំនាញ​ព្រហ្ម​ទ​ណ្ទ​ខេត្ត​ជន​ដៃដល់​បាន​សារភាព​ថា​រូបគេ​ជា​បងថ្លៃ​ពិតជា​បាន​យក​ពូថៅ​កាប់​ទៅ​លើ​ប្អូនថ្លៃ​អោយ​ស្លាប់​ពិតប្រាកដ​មែន​មូលហេតុ​យក​ខ្សែភ្លើង​ហើយ​មិន​ប្រាប់​នឹង​មក​រករឿង​ទៀត​ទើប​ទ្រាំ​មិន​បាន​កាប់​តែ​ម្តង​ទៅ​។

លោក​វរសេនីយ៍ឯក​សែ​ម សុ​ជាតិ​នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្តតាកែវ​បានអោយ​ដឹង​ថា​ជនសង្ស័យ​យើង​បាន​កសាង​សំណុំរឿង​រួចរាល់​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៧ ១០ ២០២៣​នេះ​យើង​នឹង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​កាត់ទោស​ទៅ​តាម​ច្បាប់​។​​

អត្ថបទសរសេរ ដោយ